លោកពូទីន ស្នើចុះ សន្ធិសញ្ញាសន្តិភាព ជាមួយជប៉ុន ក្នុងឆ្នាំនេះ និង “ ដោយគ្មានល័ក្ខខ័ណ្ឌ"
ថ្ងៃពុធ ១២ កញ្ញា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានបន្លឺនូវ សំណើដែលនាំឲ្យគេ ភ្ញាក់ផ្អើល ទៅកាន់ភាគីជប៉ុន ដើម្បីបិទផ្កាប់ទំព័រនៃសង្គ្រាមលោកលើកទី២ ដោយការចុះ ទៅទល់ដំណាច់ឆ្នាំនេះ និង “ ដោយគ្មានល័ក្ខខ័ណ្ឌអ្វីណាជាមុន” គឺ សន្ធិសញ្ញាសន្តិភាព - ដែលរហូតមកទល់ឥឡូវ មិន អាចចុះទៅកើត ដោយមកពី ទំនាស់ដែនដីជុំវិញ អំបូរកោះគួរីល។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៨
លោកប្រមុខរដ្ឋរុស្ស៊ី បានបំផុសមកសំណើនេះ គឺនៅលើឆាកនៃ វេទិកាសេដ្ឋកិច្ចបូព៏ា ក្នុងក្រុង Vladivostok តំបន់ចុងបូព៏ារុស្ស៊ី ជាទីដែលលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ក្នុងសុន្ទរកថាខ្លួន បានអំពាវនាវជាថ្មី ឲ្យចុះសន្ធិសញ្ញានេះ ដែលជា ប្រធានបទចម្បង នៃការពិភាក្សា ប៉ុន្មានឆ្នាំចុងក្រោយ រវាង ក្រុងម៉ូស្គូ និង តូក្យ៉ូ។
“៧០ឆ្នាំហើយ ដែលយើងស្វែងរកដំណោះស្រាយទំនាស់, ៧០ ឆ្នាំហើយ ដែលយើងចរចាគ្នា។ លោក ស៊ីនហ្សូ និយាយថា ចូរយើងកែប្រែឥរិយាបថ ! ហើយមែនពិត យើងនាំគ្នាដើរតាមផ្លូវនេះ ! យើងនឹងចុះ សន្ធិសញ្ញាសន្តិភាព ឲ្យបានមុនដំណាច់ឆ្នាំនេះ និង”ដោយគ្មានល័ក្ខខ័ណ្ឌអ្វីណាជាមុន”- លោក វ៉្លាឌីមៀរ ពូទីន បានប្រកាស។
សេចក្តីថ្លែងការណ៍នេះ អារកាត់តែម្តង គំនិតទាំងឡាយបន្លឺឡើងទាំងប្រយ័ត្នប្រយែងរហូតមកទល់ឥឡូវ ដោយចៅហ្វាយវិមានក្រេមឡាំង ទាក់ទងនឹងសាច់រឿងនេះ ក្នុងជំនួបប៉ុន្មានលើកចុងក្រោយជាមួយលោក ស៊ីនហ្សូ អាបេ ។ គាត់បានអំពាវនាវកាលពីខែឧសភាឲ្យ” ចេះអត់ធ្មត់” ហើយថ្ងៃចន្ទម្សិលម៉្ងៃ គាត់បានថ្លែង ជាថ្មីថា “ មុខជាឆោតល្ងង់ហើយ បើគិតថា គេអាចដោះស្រាយទំនាស់នេះ ឲ្យបានរួចតែក្នុង មួយម៉ោង”។
ទំនាក់ទំនងរវាង ក្រុងម៉ូស្គូ និង តូក្យ៉ូ បំពុលដោយជម្លោះស្តីអំពីប្រជុំកោះគួរីលចំនួន៤ ដែលក្រោយសង្គ្រាម លោកលើកទី២ ចប់ទៅ បានធ្លាក់ទៅក្នុងដៃ សហភាពសូវៀត។ ជប៉ុនតែងទាមទារចង់បានកោះទាំងនេះវិញ ហើយទំនាស់នេះ រហូតមកទល់ឥឡូវ តែងរាំងរាប្រទេសទាំងពីរ មិនឲ្យចុះនឹងគ្នាជា សន្ធិសញ្ញាសន្តិភាព។
កិច្ចចរចាអំពី កោះភ្នំភ្លើងទាំង៤នេះ ដែលក្រុងតូក្យ៉ូ ហៅថាជា ដែនដីខាងជើងរបស់ជប៉ុន មិនដែលបាន ចំរើនទោមុខឲ្យបានធំដុំឡើយ នាប៉ុន្មានឆ្នាំចុងក្រោយ ទោះបី មានការអំពាវនាវម្តងហើយម្តងទៀត ពីខាង លោក ស៊ីនហ្សូ អាបេក្តី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ