ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
អាស៊ី

ប្រទេស​​​​ចំនួន​​៦​ សម្រេច​ផ្អាក​ការ​នាំ​ចូល​សាច់ជ្រូក​​មក​ពី​ប្រទេស​បែលហ្សិកដោយហេតុ​​​​ជម្ងឺ​ប៉េស្​ជ្រូក​​

media  
ជម្លឺ​ប៉េស្ត​ជ្រូក​ ជម្រុញ​​ឲ្យ​​សាច់ជ្រូក​ឡើងថ្លៃ​​នៅ​​ក្នុង​ប្រទេស​​ចិន​​​ជិត​មួយខែ​មក​ហើយ​​​ ©REUTERS

ប្រទេស​ចំនួន​៦ ក្នុង​នោះ​ក៏​មាន​ចិន​និង​កូរ៉េ​ខាង​ត្បូងដែរ បាន​សម្រេច​ផ្អាក​ការ​នាំចូល​សាច់ជ្រូក​ពី​ប្រទេស​បែលហ្សិក បន្ទាប់ពី​រក​ឃើញ​ករណី​ជម្ងឺ​ប៉េស្ត​ជ្រូក​នៅ​លើ​ជ្រូក​ព្រៃ​ក្នុង​​ភាគ​ខាង​ត្បូង​​ប្រទេស​បែលហ្សិក-នេះ​បើយោង​តាមការ​បញ្ជាក់​របស់​សហព័ន្ធ​គ្រប់គ្រង​សាច់​បែលហ្សិក​( Febev)។

 

មន្ត្រី​សហព័ន្ធ​ផ្នែក​គ្រប់គ្រង​សាច់​នៃ​ប្រទេស​បែលហ្សិក​( Febev)លោក Michael Gore  ​ បាន​ថ្លែង​ប្រាប់​ថា​ប្រទេស​ចំនួន ៦​​ ដែល​សម្រេចចិត្ត​ផ្អាក​ការ​នាំ​ចូល​​សាច់ជ្រូក​ពី​ប្រទេស​បែលហ្សិក​នោះ​ មាន​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង តៃវ៉ាន់ ហ្វីលីពីន ម៉េចស៊ិក​និង ​Biélorussie ។ សូមបញ្ជាក់ថា ​​ប្រទេសចិន​​និងកូរ៉េខាងត្បូង​គឺជាប្រទេស​​​ដែល​​​នាំ​ចូល​សាច់ជ្រូក​បែលហ្សិក​យ៉ាង​ច្រើន​ជាង​គេ​បំផុត។

ជាសរុប ទំាង​ខាង​ក្រៅ​និង​​ទាំង​ខាង​ក្នុង​សហភាព​អឺរ៉ុប  ​បែលហ្សិក ​នាំ​ចេញ​សាច់​ជ្រូក​ខ្លួន ចំនួន ៧​សែន​៣ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ។ រីឯ​ប្រទេស​បារាំង​វិញ ការ​នាំ​សាច់​ជ្រូក​ចេញ​ទៅ​ឯបរទេស មាន​ចំនួន​ប្រមាណ​៧​សែន​តោន ​នៅ​​ឆ្នាំ ២០១៦។​

គួរំលឹកថា  ​វត្តមាន​ជម្ងឺ​ប៉េស្ត​ជ្រូក​ ត្រូវ​បាន​គេ​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣​កញ្ញា ​ថា​ពិត​ជា​មាន​មែន​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក​ បន្ទាប់ពីគេ​​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​សាកសព​ជ្រូក​ព្រៃ​ចំនួន ២​ក្បាល​រួក​មក។ ​ជ្រូកព្រៃ​ងាប់​ទាំងពីរនោះ ​ត្រូវ​បាន​​គេ​​រក​ឃើញ​នៅ​តំបន់  Etalle  ភាគ​ខាង​ត្បូង​បែលហ្សិក​​និង​នៅ​មិន​ឆា្ងយ​ប៉ុន្មាន​ពី​ព្រំដែន​ប្រទេស​បារាំង​និង ​Luxembourg ឡើយ។

យោងតាម​ការសន្និដ្ឋាន​របស់​មន្ត្រី​សហព័ន្ធ​គ្រប់គ្រង​សាច់​បែលហ្សិក វត្តមាន​នៃ​រោគ​ប៉េស្ត​នេះ ​ប្រហែល​ជា​បណ្តាល​មកពី​ជ្រូក​ព្រៃ​ដែល​ងាប់​នោះ ​បាន​ស៊ី​សាច់​ចម្លង​រោគ​ សាច់​​ដែល​ប្រហែល​​ពួក​អ្នក​ដឹក​ជញ្ជូន​​ផ្លូវ​គោក បាន​នាំ​យក​មក ​ពី ​អឺរ៉ុប​ខាង​កើត​ ជាទី​ដែល​មេរោគ​ប៉េស្ត​ជ្រូក​  បាន​ឆ្លង​រាល​ដាល​នៅ​ក្នុង​ប្រទេស​ចំនួន​ជាង​១០​ទៅ​ហើយ។

ចំណែក​លោក René Collin រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បែលហ្សិកវិញ​ បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា គេ​បាន​រក​ឃើញ​ខ្មោច​ជ្រូក​ព្រៃ​ដែល​ឆ្លង​មេរោគ​ប៉េស្ត៍​នេះ ចំនួន​៥​ក្បាល។ ស្របគ្នានេះ អជ្ញាធរ​បែលហ្សិក ដោយមាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​អឺរ៉ុប បាន​ចេញ​ ​បំរាម ​ជា​បណ្តោះអាសន្ន មិន​អោយ​មានការ​ធ្វើដំណើរ​ចេញ​ចូល​​ទៅ​ក្នុង​ព្រៃ​ នៅ​ក្នុង ​បរិវេណ ​ប្រមាណ ៦​ម៉ឺន​៣០០០​ហិកតា ឬ​ត្រូវ​ជា​៦៣០​គម​ក្រឡា​នៅ​ក្នុង​ខេត្ត​មួយ​របស់​ប្រទេស​បែលហ្សិក។ លើសពីនេះ ​អាជ្ញាធរ​បែលហ្ស៊ិក ក៏​បាន​ចេញ​បំរាម​ហាមការ​​បរបាញ់​សត្វដែរ​ ​នៅ​ក្នុង​រយៈពេល​១​ខែ​។ មិនតែប៉ុណ្ណោះ​ ក៏មាន ​ការ​​ហាមឃាត់​​​​​ មិន​ ឲ្យ ​ចំណី​ដល់​​សត្វ​ព្រៃ​ ស៊ី​ដែរ ដើម្បី​ចៀសវៀង​​កុំ​ឲ្យ​សត្វ​​ដទៃ​ ​ទៀត ​មក ​ផ្តុំ​ចោមរោមស៊ី ​ដែល​យោងតាម​អាជ្ញាធរក្នុងស្រុក  ​វា​រឹតតែ​ ជម្រុញ ​ឲ្យ ​មាន ​ការ​ចម្លង​រោគ​ ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត៕​​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ