ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អាស៊ី

អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក​ណាជីប រ៉ាហ្សាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រឿងអាស្រូវ​ពុករលួយ

media  
អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក​ណាជីប រ៉ាហ្សាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រឿងអាស្រូវ​ពុករលួយ 路透社图片

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក​អតីត​នាយករដ្ឋមន្រ្តី​ណាជីប រ៉ាហ្សាក់​ត្រូវ​បាន​ចាប់​ខ្លួន​នា​ថ្ងៃ​ពុធ ទី១៩ កញ្ញា​ក្នុង​រឿងអាស្រូវពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​សាធារណៈ​មួយ​ឈ្មោះ « ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ » 1MDB។ លោក​រ៉ាហ្សាក់​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​តុលាការ រួច​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ កញ្ញា។ គួរ​រម្លឹក​ថា ក្រុមហ៊ុនរដ្ឋ​មួយ​នេះ​ត្រូវ​បាន​លោក​រ៉ាហ្សាក់​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩ ដែល​ជា​ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​របស់​លោក។ តែ​តាំង​ពី ៣ឆ្នាំ​កន្លង​ទៅ រឿងអាស្រូវ​មួយ​បាន​ធ្វើ​ឲ្យ​កក្រើក​នៅ​ក្នុង​មជ្ឈដ្ឋាន​មហាជន​ម៉ាឡេស៊ី។

ដំណឹង​ស្តីពី​ការ​ចាប់​ខ្លួន​លោក​ណាជីប រ៉ាហ្សាក់​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​គណៈកម្មការប្រឆាំង​អំពើពុករលួយ​ចុះ​ថ្ងៃទី១៩ កញ្ញា។ តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ការ​ចាប់​ខ្លួន​លោក​រ៉ាហ្ស៉ាក់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើបអង្កេត​ក្នុង​បទ​ជាប់​សង្ស័យ​កេងប្រាក់​ចំនួន ៦២៨លានដុល្លារ​ពី « ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ » 1MDB។ គួរ​រម្លឹក​ជូន​ថា គឺ​រឿងអាស្រូវ​ពុករលួយ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​មជ្ឈដ្ឋាន​មហាជន​ម៉ាឡេស៊ី​តាំង​ពី ៣ឆ្នាំ​មួយ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​រ៉ាហ្សាក់​ចាញ់​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​ឧសភា​កន្លង​ទៅ និង​ដែល​ជោគជ័យ​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​លោក​មហាទៀរ ម៉ូហាម៉ាដ អាយុ ៩៣ឆ្នាំ។

តាំង​ពី​អស់​អំណាច​មក លោក​រ៉ាហ្សាក់​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ឃុំ​រយៈពេល​ខ្លី និង​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​បទល្មើស​ជា​ច្រើន​ទាក់ទង​នឹង​រឿងអាស្រូវ​ជាមួយ « ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ » 1MDB ពិសេស​បទល្មើស​លួច​បង្វែរ​លុយ​ប្រមាណ​ជា ១០លានដុល្លារ​ពី​អតីត​ស្ថាប័ន​មួយ​របស់​មូលនិធិ 1MDB។ តែ​ការ​ចាប់​ខ្លួន​លោក​រ៉ាហ្សាក់​ជា​ថ្មី​ក្នុង​ថ្ងៃ​ពុធ ទី១៩ កញ្ញា គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយ​ទៀត​ក្នុង​សំណុំរឿង​ដដែល ពោល​គឺ​ការ​ផ្ទេរ​លុយ​ក្នុង​ចំនួន​ដ៏​ច្រើន​សម្បើម​ពី​គណនី 1MDB ទៅ​គណនី​ផ្ទាល់ខ្លួន​របស់​លោក​រ៉ាហ្សាក់។

នៅ​ក្នុង​បទល្មើស​មួយ​នេះ គណៈកម្មការ​ប្រឆាំងអំពើពុករលួយ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​បញ្ជូន​លោក​រ៉ាហ្សាក់​ទៅ​តុលាការ និង​ចោទប្រកាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ កញ្ញា។ រូបលោក​រ៉ាហ្សាក់ និង​ក្រុមមនុស្សជំនិត​ជា​ច្រើន​របស់​លោក​បាន​ជាប់ចោទ​ពី​បទ​ប្រើ​លុយ​បង្វែរ​ដោយ​ខុស​ច្បាប់​ទាំង​នោះ​ទៅ​ទិញ​អីវ៉ាន់​ល្អៗ និង​ទំនើបៗ ដូច​យ៉ាង​កាបូបយួរដៃ និង​នាឡិកាដៃ រួម​ទាំង​ផ្ទះសម្បែង​នៅ​អាមេរិក។ ក្រសួង​យុត្តិធម៌​អាមេរិកាំង​ដែល​កំពុង​ស្វែង​រឹបអូស​ទ្រព្យសម្បត្តិ​ទិញ​ដោយ​ខុស​ច្បាប់​យល់​ឃើញ​ថា មាន​ប្រាក់​សរុប​ចំនួន ៤ ៥០០លានដុល្លារ​ត្រូវ​បាន​លួច​ផ្ទេរ​ចេញ​ពី​មូលនិធិ 1MDB៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ