ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

១៩៥ប្រទេស អនុម័ត​របាយការណ៍​ដ៏រន្ធត់​របស់​GIEC ស្តីពី​អាកាសធាតុ

media  
ភាព​ខុស​គ្នាស្តែង​ឡើង​​ការ​ប្រែប្រួល​អាកាសធាតុ iStock/leolintang

គ្រប់​គ្នា​ស្តាប់​ឮ​សារអំនាវនាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ហើយ ! នៅ​ថ្ងៃ​សៅរ៍​នេះ ទោះ​បី​ជា​អារ៉ាប៊ីសាអូឌីត​​ប្រឆាំង​រារាំង​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​តំណាង​​រដ្ឋាភិបាល​ចំនួន​១៩៥​ប្រទេស​នៅ​លើ​ពិភពលោក​ បាន​អនុម័ត​លើ​របាយការណ៍​ចុងក្រោយ​​របស់ ក្រុម​អ្នកជំនាញអាកាសធាតុ​​អន្តរ​រដ្ឋាភិបាលហៅកាត់​ជា​ភាសា​បារាំង​ថា ​GIEC។ ជា​របាយការណ៍​ដែល​បញ្ជាក់​អំពី​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ការ​ឡើង​កម្តៅ​អាកាសធាតុ​លើស​ពី​១,៥​អង្សា។

​កិច្ចប្រជុំដោយ​បិទ​ទ្វារ​​​ ដែល​ចាប់​ផ្តើម​តាំង​ពី​ដើម​សប្តាហ៍ ត្រូវ​បន្ថែម​ពេល​មួយ​ថ្ងៃ និង​ជា​ច្រើន​ម៉ោង​ទៀត ដើម្បី​ដោះស្រាយ​អំពី​បញ្ហា​ប្រឆាំង​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។ នេះ​បើ​តាម​ការរៀបរាប់​របស់​អ្នក​ចូល​រួម​ប្រជុំ​​ជា​ច្រើន​។

ជា​ប្រទេស​នាំ​ចេញ​ប្រេង​លំដាប់​លេខមួយពិភពលោក អារ៉ាប៊ីសាអូឌីត បាន​ប្រឆាំង​យ៉ាង​ដាច់​អហង្កា​រ ជំពូក​មួយ​ដែល​រំលឹក​អំពីភាពមិន​គ្រប់គ្រាន់​នៃ​ការ​​​​​​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដើម្បី​កំរិត​ការ​ឡើង​កម្តៅ​អាកាសធាតុ​ត្រឹម១,៥​អង្សា ដែល​បាន​​សន្យា​នៅ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស។ ប៉ុន្តែបើ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ​ដោយ​​​អង្គ​ប្រជុំ​សម្រេច​ព្រមព្រៀង​គ្នា​ទាំង​ស្រុង ដាក់​បញ្ជាក់​នៅ​​ក្រោម​ទំព័រ​ថា “​ប្រឆាំង​ដោយ​អារ៉ាប៊ីសាអូឌីត” ទើប​តំណាង​ក្រុង​រីយ៉ាដ សុខ​ចិត្ត​សម្រប​ខ្លួន​តាម​គេឯង កុំ​ឱ្យ​ជាប់​ឈ្មោះ​ក្នុងក្រដាស។

ជំហរ​ជំទាស់​របស់​អារ៉ាប៊ីសាអូឌីត មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ឡើយ !​ ពេញ​មួយ​សប្តាហ៍​កន្លង​មក​នេះ ​ប្រតិភូអារ៉ាប៊ីសាអូឌីត បានសម្តែង​ការ​ប្រឆាំង​នឹង​របាយការណ៍ ទាំង​ទម្រង់​និង​ខ្លឹមសារ។ ក្រុងរីយ៉ាដ ក៏​ធ្លាប់​ប្រកាន់​ជំហរ​ខ្ទប់​ស្កាត់​សកម្មភាព​របស់​អង្គការ​សហប្រជាជាតិក្នុង​ការ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​អាកាសធាតុ ពីមុន​មក​ មិន​ថា​ជា​របាយការណ៍​របស់​GIEC ឬ​ការ​ចរចារក​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទេ។ កាលពី​ឆ្នាំ​២០១៥ ថ្វី​បើ​អារ៉ាប៊ីសាអូឌីត​ព្រម​អនុម័ត​លើ​​ជា​កិច្ចព្រមព្រៀង​​​អាកាសធាតុ​ក្រុង​ប៉ារីស កំរិត​មិន​ឱ្យ​ភពផែនដី​ឡើង​កម្តៅលើស​ពី​២​អង្សា ឬ​កាន់​តែ​ល្អ​ត្រឹម​១,៥អង្សា​មែន តែ​ប្រទេស​នេះ​បាន​ប្រឆាំង​រួច​សេ្រច​ទៅ​ហើយ​នឹង​ការ​បន្ថែម​ពាក្យ​១,៥អង្សា។

ក្រៅ​អំពី​ជំហរ​ប្រឆាំង​របស់​រីយ៉ាដ កិច្ចប្រជុំ​ត្រូវ​ការពេល​វេលា​បន្ថែម ដោយ​អ្នក​វិទ្យាសាស្ត្រ​បាន​ចំណាយ​ពេលពន្យល់​​រាល់​គ្រប់​សំណួរ និង​ការ​តវ៉ា​ទាំង​ឡាយ យ៉ាង​លម្អិត។ ​នៅ​ទីបំផុត របាយការណ៍​ត្រូវ​បាន​អនុម័ត​ ដោយ​កុងសង់ស៊ុស និង ដោយ​ស្ទើរ​តែ​គ្មាន​ការកែ​សម្រួល​​​អត្ថបទ​ដើម។

របាយការណ៍កម្រាស់​៤០០​ទំព័រ ដោយ​ឈរ​លើ​មូលដ្ឋាន​សិក្សា​ចំនួន​៦ពាន់ ឆ្លុះដែល​​បញ្ចាំង​ឱ្យ​ឃើញ​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ខុស​គ្នា​ខ្លាំង​រវាង​ការ​ឡើង​កម្តៅ​អាកាសធាតុ ១,៥អង្សា និង​២​អង្សា​នេះ​ នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃចន្ទ​ទី ៨ តុលា៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ