ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អាស៊ី

ទំហំនៃ​គ្រោះ​មហន្តរាយ​បង្ក​ឡើង​ដោយ​អាកាសធាតុ កើន​មួយ​ជា​បី ក្នុងពេល​២០​ឆ្នាំ

media  
ការខូច​ខាត​នៅ​កោះ​ប៉ាលូ ប្រទេស​ឥណ្ឌូណេស៊ី​ ក្រោយ​​ដោយ​រលកយក្ស​​ស៊ូណាមី REUTERS/Beawiharta

​គ្រោះ​មហន្តរាយ​ បង្ក​ឡើងការ​ឡើង​កម្តៅអាកាសធាតុ​ បាន​ធ្វើ​ឱ្យ​មាន​ខាត​បង់ប្រាក់ កាន់​តែ​ច្រើន​ឡើងៗ ​! ​ ​តម្លៃ​នៃ​ការ​ហិនហោច បើគិត​ជាសាច់​លុយ ​ បាន​កើន​ឡើង​ពីរ​ដង​កន្លះ​ ​ក្នុង​រយៈ​ពេល​តែ​២០​ឆ្នាំ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ១០ តុលា ២០១៨ ដែល​ព្រមាន​ថា​គ្រោះ​មហន្តរាយ​នឹង​កាន់​តែធ្ងន់ធ្ងរ​និង​ញឹកញយ​។ របាយការណ៍​នេះ​ធ្លាក់មក​ជួន​ចំពេល​ដែល​ក្រុមអ្នក​ជំនាញ​អាកាសធាតុ​អន្តររដ្ឋាភិបាល​ ក៏​ទើប​បាន​ចេញ​របាយការណ៍​បញ្ជាក់​អំពី​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​បរិស្ថាន​និង​មនុស្សជាតិ ដោយ​សារ​ការឡើង​កម្តៅ​នៃ​ភពផែនដី​លើស​ពី​១,៥​អង្សា។

នៅរវាង​ពី​ឆ្នាំ​១៩៩៨-២០១៧ តម្លៃ​នៃ​ការ​ខូច​ខាត​ក្នុង​គ្រោះ​មហន្តរាយ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ មាន​ទំហំ​ដល់​ ២៩០០​ពាន់លាន​ដុល្លារ ក្នុង​នោះ​៧៧%​ ជា​ការ​ហិន​ហោច​ព្រោះ​លក្ខខណ្ឌ​អាកាសធាតុ​អាក្រក់​ជ្រុល​ខ្លាំង​ ហើយញាំញី​ញយដង​ពេក។ នេះ​បើ​តាមការ​តួលេខលម្អិត​ផ្តល់​ដោយ​ការិយាល័យ​ទទួល​បន្ទុក​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ធម្មជាតិអង្គការ​សហប្រជាជាតិ​​​ (UNISDR) ដែល​បាន​ប្រៀប​ធៀប​ថា​កាលពី​ឆ្នាំ​១៩៧៨-១៩៩៧ ការខាត​បង់​ថវិកា​ក្នុង​គ្រោះម​ហន្តរាយ​មាន​ត្រឹម​តែ ១៣០០ពាន់​​លាន​ដុល្លារ ក្នុង​នោះ​៦៨%​ជា​គ្រោះធម្មជាតិ​ព្យុះភ្លៀង ទឹក​ជំនន់ និង​រាំង​ស្ងួត។

​នាយក​ការិយាល័យ​កាត់​បន្ថយ​មហន្តរាយ​ធម្មជាតិ ការ​ប្រែប្រួល​អាកាសធាតុ​ដើរ​តួនាទី​កាន់​តែ​សំខាន់​ឡើងៗ​ក្នុង​បង្កើន​ថវិកា​សម្រាប់​ចំណាយ​ក្នុង​គ្រោះ​មហន្តរាយ​នៅ​លើ​ពិភពលោក ហើយ​ទៅ​ថ្ងៃ​អនាគត​ការ​ហិនហោច​ថវិកា​អាច​កាន់​តែ​ឡើង​ខ្ពស់​បន្ថែម​ទៀត។ ការ​ឡើង​កម្តៅ​អាកាសធាតុ នឹង​ធ្វើ​ផែនដី​ជួប​គ្រោះ​មហន្តរាយ​កាន់​តែញយ និង​កាន់​តែ​ធ្ងន់ធ្ងរខ្លាំង ដែលអាច​បំផ្លាញ​មិន​ឱ្យ​មាន​ការ​អភិវឌ្ឍដោយ​ស្ថិតស្ថិរ​​បាន។ នេះ​បើ​តាម​ការព្រមាន​របស់នាយក​​UNISDRដដែល។

​នៅ​រវាង​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១៧ របាយការណ៍​បាន​រាប់​ឃើញ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធ្ងន់ធ្ងរ​ខ្លាំង​ចំនួន​ ៧២៥៥​បាន​​កើត​ឡើង​នៅ​លើ​ផែនដី​យើង ក្នុងនោះ ៩០%​ជា​គ្រោះបង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ពោល​គឺ​ទឹក​ជំនន់ និង​ព្យុះ​សង្ឃរាកំណាច។

ប្រទេស​ដែល​រង​ការ​ខាត​បង់​ថវិកា​ច្រើន​ជាង​គេ​គឺ​សហរដ្ឋ​អាមេរិក (៩៤៥​ពាន់​លាន​ដុល្លារ) ចិន (៤៩២​ពាន់​លាន​ដុល្លារ) និង​ជប៉ុន (៣៧៦ពាន់​លានដុល្លារ)។ ចំពោះ​ជីវិត​មនុស្ស​វិញ ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍ គ្រោះ​​​​​​​​​​​​​​​​​មហន្តរាយ​ធម្មជាតិ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់ ​១,៣សែន​នាក់ និង​៤៤០០​លាន​នាក់ រងរបួស ឬ​ក្លាយ​ជា​រងគ្រោះ​ ឬ​ត្រូវ​ធ្វើ​បំលាស់​ទី។ ជាង​ពាក់​កណ្តាល​ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី និង​រលកស៊ូណាមី ដែលមាន​​សរុប​ប្រមាណ​ជាង​៥៦៣​ដង ក្នុង​រយៈ​ពេលល​២០​ឆ្នាំ​ចុងក្រោយ​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ