ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 09/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT
អាស៊ី

អាមេរិកចោទ​មន្ត្រី​ចារកិច្ច​ចិន​​ចាប់​ខ្លួន​បាន​នៅ​បែលហ្សិក​ពី​បទ​ចារកម្ម​សេដ្ឋកិច្ច

media  
ភ្នាក់ងារ​ចារកិច្ច​ចិន​ចាប់​ខ្លួន​នៅ​ប៊ែលហ្សិក​ ត្រូវ​អាមេរិក​ចោទ​ប្រកាន់​ពីបទ​ចារកម្ម​សេដ្ឋកិច្ច ថត​ចេញ​ពី​វិបសៃត៍​ក្រសួង​យុត្តិធម៌​អាមេរិក

អាមេរិក​បន្ត​លេង​ខ្លាំងដាក់​ចិន ក្នុង​បញ្ហា​ចារកម្ម ! នៅ​ថ្ងៃពុធ​នេះ វ៉ាស៊ីនតោន​បាន​ប្រកាស​ចោទ​ប្រកាន់ជា​ផ្លូវការ​ពី​បទ​ចារកិច្ច លើ​​មន្ត្រី​ចារកិច្ច​ចិន​ម្នាក់ ដែល​ចាប់​ខ្លួន​បាន​នៅ​ប្រទេស​ប៊ែលហ្សិក និង​ដែល​ប៊ែលហ្សិកបាន​​ធ្វើ​បត្យាប័ន​ទៅ​ឱ្យ​វ៉ាស៊ីនតោនហើយ។ មន្ត្រីចារកិច្ចចិន​ នេះ​ ត្រូវ​ជាប់​សង្ស័យ​ពី​បទ​ប៉ុនប៉ង​លួចការ​សម្ងាត់​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​មាន​ករណី​ធ្វើ​បត្យាប័ន​ភ្នាក់ងារ​ចារកិច្ច​ចិន​ទៅ​អាមេរិក ! អាមេរិក​បាន​ចោទ Yanjun Xu ហៅ Qu Hui ឬ Zhang Hui ថា​បាន​ប៉ុនប៉ង​តាំង​ពី​ឆ្នាំ​២០១៣​មក ស្វែង​រក​ព័ត៌មាន​សម្ងាត់ៗ​ជា​ច្រើន​ពី​ក្រុមហ៊ុន​ឧស្សាហកម្មយន្តហោះ​មួយ​ចំនួន​ធំ មាន​ជា​អាទិ៍​ក្រុមហ៊ុន​ General Electric Aviation។

ជា​ភ្នាក់ងារ​ចារកិច្ច​របស់​ក្រសួង​សន្តិសុខ​ជាតិ​ចិន Yanjun Xu បាន​ដៅ​អ្នក​​ជំនាញ​ ​របស់​ក្រុមហ៊ុន​ ឱ្យ​ទៅ​ធ្វើ​សិក្ខាសាលា​នៅ​តាម​មហាវិទ្យាល័យផ្សេង​ ដោយ​ចេញ​សំបុត្រ​យន្តហោះ​ឱ្យ។ ​ជាប់​អន្ទាក់​​អាមេរិក​និង​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី ១ មេសា ​ប៊ែលហ្សិក​​បាន​ធ្វើ​បត្យាប័ន​​មន្ត្រី​ចារកិច្ច​ចិន​ដែល​ត្រូវ​ជាប់​​ចោទ​ពី​បទ​ “ប៉ុនប៉ង​ធ្វើ​ចារកម្ម​សេដ្ឋកិច្ច​” ទៅ​អោយ​អាមេរិក​កាលពី​ថ្ងៃអង្គារ។ សវនាការ​កាត់​ទោស​ ​នឹង​ប្រព្រឹត្ត​ទៅ​រដ្ឋ​ Ohio ហើយ​ភ្នាក់ងារ​ចារកិច្ច​ចិន​រូបនេះ​អាច​នឹង​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ។

ការ​ចាប់​ខ្លួន​ Yanjun Xu ប្រព្រឹត្តទៅក្នុង​ខណៈ​ដែល​​​អាមេរិក​ កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​ទើប​បាន​​ចោទ​ប៉េកាំង​​ថា​លួច​ជ្រៀតជ្រែក​ក្នុង​បោះឆ្នោត​ រំលោភ​​សិទ្ធិមនុស្ស​ បង្ក្រាប​ជនជាតិ​ភាគតិច​ ឈ្លានពាន​សេដ្ឋកិច្ច លួច​បច្ចេកវិទ្យា ... នេះ​មាន​ន័យ​ថា​​អាមេរិក​បាន​​បញ្ចេញ​ទង្វើ​ជាក់ស្តែង ចាប់​ខ្លួន​អ្នក​ធ្វើ​ចារកម្មតែម្តង ​មិនមែន​ត្រឹម​​តែស្រែក​ថា​​ដឹង​អំពី​ករណី​ចារកិច្ច​ទេ។ កាលពី​ចុង​ខែ​កញ្ញា​ អាមេរិក​ក៏​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ដែរ នៅ​រដ្ឋ​ហ្ស៊ីកាហ្កោ ពី​បទ​សង្ស័យ​ចារកិច្ច​ក្នុង​វិស័យ​ការពារ​ជាតិ។

ប៉ុន្តែ​សម្រាប់​ប៉េកាំង ការ​​ប្រកាន់​របស់​អាមេរិកចំពោះ​ភ្នាក់ងារ​ចារកិច្ច​ចិន​ចាប់​ខ្លួន​បាន​នៅ​ប៊ែលហ្សិក ជា​ការ​ចោទ​ប្រកាន់​ខ្យល់។ ​​​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​អះអាង​បន្ថែមនៅ​ព្រឹក​មិញ ទៅ​​​​កាន់​​​អ្នក​សារព័ត៌មាន ​ថា​ ចិន​សង្ឃឹម​លើ​ភាគី​អាមេរិក​ក្នុង​ការ​គោរព​ច្បាប់ និងសិទ្ធិ របស់​​ជន​ជាប់​ចោទ​ជា​ពលរដ្ឋ​ចិន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ