ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

​ផ្កាយ​រណបសិក្សាពី​​​អាកាសធាតុរបស់​ចិន​និ​ងបារាំង​​ បង្ហោះ​ទៅ​អវកាស​ដោយ​ជោគជ័យ

​ផ្កាយ​រណបសិក្សាពី​​​អាកាសធាតុរបស់​ចិន​និ​ងបារាំង​​ បង្ហោះ​ទៅ​អវកាស​ដោយ​ជោគជ័យ
 
កាំជ្រួច​ពាំ​ផ្កាយ​រណប​ CFOsat ដែល​ជា​គម្រោង​រួម​របស់​ចិន​បារាំង បង្ហោះ​ចេញ​ដោយ​ជោគជ័យ​ពី​មូលដ្ឋាន​ចិន​ RFI / Simon Rozé

ផ្កាយរណប ដែល​ជា​គម្រោងរួមគ្នា រវាង​ចិន និង​បារាំង ត្រូ​វ​បាន​បាញ់​បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​នៅថ្ងៃ​ចន្ទ​នេះ។ ផ្កាយរណប​នេះ​ត្រូវ​បាន​បាញ់​ចេញ​ពី​មូលដ្ឋាន​នៃ​ទីភ្នាក់ងារ​អវកាស Jiuquan ​ចិន ដោយ​ប្រើ​រ៉ុកកែត​របស់​ចិន។ ផ្កាយ​រណប​​នេះ​ ​មាន​បេសកកម្ម​សង្កេត និងប្រមូល​ទិន្នន័យ​ទាក់ទង​នឹង​​មហាសមុទ្រ ដើម្បី​សិក្សា​អំពី​ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។

ម៉ោង​៨និង​៤១ ម៉ោង​នៅ​ប្រទេស​ចិន រ៉ុកកែតប្រវែង៤២​ម៉ែត្រ​ ត្រូវ​បានបាញ់​បង្ហោះ​ចេញ​​​ទៅលើផ្ទៃ​មេឃ ដូច​ដែល​បាន​កំណត់ ពាំ​ផ្កាយ​រណប​ CFOSat ទៅ​កាន់​តារា​វិថី ចម្ងាយ​ ៥២៩គីឡូម៉ែត្រ​ពី​ភព​ផែន​ដី។ ជា​ផ្កាយ​រណប​ដំបូង​ដែល​ចិន​និង​បារាំង​បាន​សហការ​ផលិត​រួម​គ្នា។

​​ប្រតិបត្តិការ​អវកាសពីរ​ប្រទេសជា​លើក​ដំបូង​នេះ​ មិន​មែន​ជា​គម្រោងសាមញ្ញ​ធម្មតាទេ! ​នៅ​ក្នុង​វិស័យ​អវកាស​ ទីតាំង​ភូមិសាស្ត្រ​ក៏​ជា​បញ្ហា​ត្រូវ​គិត​គូរខ្លាំង​ដែរ ! ​ចិន​មាន​កម្មវិធី​អវកាស​ជឿន​លឿន​ច្រើន​មែន តែ​មានដៃគូ​​​តិច​តួច​ណាស់​ក្នុង​ប្រវត្តិអវកាស​របស់​ខ្លួន​។ ជា​ឧទាហរណ៍​ជាក់​ស្តែង ចិន​មិន​អាច​ធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​ទេ ព្រោះ​សភា​អាមេរិក​បាន​ហាមឃាត់​ដាច់​ខាត​មិន​ឱ្យ​ក្រុមហ៊ុន​អវកាស​អាមេរិក​Nasa ធ្វើ​ការ​ជាមួយ​ភាគី​ចិន​ទេ !

នៅក្នុង​បរិបទ​បែប​នេះ វា​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ខ្លាំងណាស់ នៅ​ពេល​ឃើញ​​បារាំង ​ទៅគោះ​ទ្វារ​ហៅ​ចិន​នៅ​ឆ្នាំ​២០០៦ ឱ្យ​មក​រៀប​គម្រោង​រួម​គ្នា​នោះ​។ ​សម្រាប់​បារាំង​នេះ​ជា​ឱកាស ! បារាំង​ត្រូវ​ការដៃ​គូ​មក​សម្រេច​គម្រោង​ដែល​បារាំង​មិន​អាច​ធ្វើ​ម្នាក់ឯង​ចេញ​ ! ដូច្នេះ​មាន​តែ​ស្នើ​ចិន​ ! ប៉ុន្តែ ដោយ​បញ្ហា​វប្បធម៌ និង​ទី​តាំង​ភូមិសាស្ត្រ​នៅ​ឆ្ងាយ​ពីគ្នា គេ​ត្រូវ​ការ​ចំណាយ​ពេល​ដល់​ទៅ ១២​ឆ្នាំ ទម្រាំ​រៀប​ផែនកា​របាន​សម្រេច និង​បាញ់​បង្ហោះ​គម្រោង​ផ្កាយ​រណប​រួម បាន​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​នេះ។

CFOSat ផ្កាយ​រណប​បាន​ទៅ​ដល់​គន្លង​តារាវិថី ដ៏​ត្រឹមត្រូវ និង​យ៉ាង​ពេញ​លេញ ! កាំជ្រួច Longue Marche 2C ធ្វើការ​បាន​ល្អ ! នេះ​បើតាម​ទិន្នន័យ​ដំបូង បង្ហាញ​នៅ​អេក្រង់​ត្រួត​ពិនិត្យ​នៃមជ្ឈមណ្ឌល​បាញ់​បង្ហោះ​អវកាស​ចិន Jiuquan។ លោក វូ យ៉ានហួ Wu Yan Huaប្រធាន​ភ្នាក់ងារ​អវការ​ចិន​បាន​សម្តែង​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ប្រតិបត្តិការ និង​ជម្រើស​យក​បារាំង​ជា​ដៃគូ ដោយ​ក្លែម​ពាក្យ​ថា​ តាម​ធម្មតា តាម​បែប​គណិត​វិទ្យា ១+១ ស្មើ​នឹង​ពីរ តែ​បើបារាំង​បូក​នឹង​ចិន គឺបាន​លទ្ធផល​ច្រើន​ !

ហេតុ​អ្វី​បានជា​ចិន​ធ្វើ​ការ​ប្រៀបធៀប​បែបនេះ ?​! ព្រោះ​ថា​ ​ក្រៅ​អំពី​​បេសកកម្ម​​​នយោបាយ​ ផ្កាយ​រណប CFOSat មាន​តួនាទី​វិទ្យាសាស្ត្រ​ធំធេង​ណាស់។ ផ្កាយ​រណប​នេះមាន​​កម្មវិធីសង្កេតនិង​ប្រមូល​ទិន្នន័យ​​ទាក់ទង​នឹង​មហាសមុទ្ទ ដោយ​ប្រើ​ឧបករណ៍​ពីរ​បញ្ចូល​គ្នា ៖ Swim ជា​បេសកកម្ម​របស់​បារាំង​ ដែល​ត្រូវ​សិក្សា​អំពី​រលកសមុទ្ទ ឯខាង​ចិន​ទទួល​បន្ទុក​សិក្សា​អំពី​ខ្យល់ ហៅ​ថាSCAT។ ប្រៀប​ដូច​ យីង​និង​យ៉ង់ ឧបករណ៍​ទាំង​ពីរ​នេះ​នឹង​ជួយ​អ្នក​ស្រាវជ្រាវ​​​បាន​យល់​កាន់​តែ​ច្បាស់​អំពី​យន្តការ​នៃចំណង​​បាតុភូត​ រលក​និង​ខ្យល់។

បើ​តាមការពន្យល់​របស់​នាយក​កម្មវិធី​សង្កេត​ផែនដី បើ​ផ្ទៃ​សមុទ្ទ​មាន​រលក​ខ្លាំង នោះ​ការ​ប្តូរផ្លាស់ខ្យល់​​កាន់​តែ​មាន​ប្រសិទ្ធភាព។ ហើយ​ការ​ប្តូរ​ផ្លាស់​ជាប្រ​ការ​ដ៏​សំខាន់ ដោយ​សារ​​មហាសមុទ្ទ​ជា​ចាត់​ចែង​សីតុណ្ហភាព​នៃ​ភពផែនដី- ជា​អ្នក​នាំ​និង​ចែកចាយកម្តៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មហាសមុទ្ទ​ក៏​មាន​សមត្ថភាព​ដ៏​ធំ​ចំបង​មួយ​ក្នុង​ការ​ស្រូប​ឧស្ម័ន​កាបូនិក​ក្នុង​បរិយាកាស​ទៀត។

ដូច្នគេ​កំពុង​រំពឹង​លើ​​បេសកកម្ម​របស់​​ផ្កាយ​រណប CFOSat ដើម្បី​បាន​​យល់​ច្បាស់អំពី​បាតុភូត​នេះ និង​ជា​ពិសេសបាន​យល់​​ថា​តើ​សមុទ្ទ​ស្រូប​ឧស្ម័ន​ពុល​កាបូនិក​យ៉ាង​ដូចម្តេច។ ម្យ៉ាង​ទៀត​ថ្វី​បើ​គេ​ដឹង​ថា​ មហាសមុទ្ទ​ជា​អណ្តូងស្រូប​ឧស្ម័ន​កាបូនិក​​ដ៏​សំខាន់​​ ប៉ុន្តែ​គេ​កំពុងតែ​ចាប់​សង្ស័យ​ថា​មហាសមុទ្ទ​កំពុង​បាត់​បង់​សមត្ថភាព​នេះ​ដែរ។ ដូច្នេះ​មាន​តែ​ផ្កាយ​រណប​ CFOSat ទេដែល​អាចជួយ​បំភ្លឺ​​មនុស្ស​លោក​បាន។

មាន​ន័យ​ថា បើ​និយាយ​អំពី​ផល​​​ប្រយោជន៍ជាក់​ស្តែង សម្រាប់​មនុស្ស​លោក ផ្កាយរណប​នឹង​ជួយ​ឱ្យ​ក្រុម​អ្នក​ឧតុនិយម​ធ្វើការ​ព្យាករ​អាកាសធាតុ​​បាន​ច្បាស់​លាស់​ជាង​មុន និង​អាច​ត្រៀម​លក្ខណៈកាន់​តែ​ប្រសើរ​ប្រឈម​នឹង​ហេតុការណ៍​ព្យុះ​សង្ឃរា​​កំណាចៗ​​ខ្លាំង​បាន​ជា​មុន។ ប៉ុន្តែគេ​ត្រូវ​រង់ចាំ​បន្តិច​សិន ! ​​អ្នក​ស្រាវជា្រវវិទ្យាសាស្ត្រអវកាស​ចិន​និង​បារាំង ត្រូវ​ការសិក្សា​អំពី​ទិន្នន័យថ្មី​​ផ្តល់​ដោយ​ផ្កាយ​រណប​សិន។ ​ហើយ​ទាល់​តែ​មួយ​ខែ​ទៀត ទើប​អ្នក​ស្រាវជ្រាវ​អាច​​ផ្ទៀង​ផ្ទាត់បាន​ថា​​ផ្កាយ​រណបពិត​ជា​មាន​ដំណើរការ​ល្អ នៅ​ក្នុង​តារាវិថី ​ និង​ចាប់​​ផ្តល់​វិធានការ​ដំបូង​របស់​ខ្លួន៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ