ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT
អាស៊ី

របាយការណ៍រ​បស់​ អសប៖ ស្រទាប់​អូហ្សូន ចាប់​កកើត​មាន​មកវិញ

media កូនសិស្ស​សាលា បាំងឆ័ត្រ ក្នុង​យុទ្ធនាការ​ការពារ​ស្រទាប់​អូហ្សូនដែល​ធ្វើឡើង​នៅភាគខាងត្បូង​ប្រទេស​ឥណ្ឌា នៅថ្ងៃទី ១៦​កញ្ញា ២០១៨ ©REUTERS/Krishnendu Halder/File Photo

ស្រទាប់​អូហ្សូន​ ដែល​​ជួយ​​ការពារ​ជីវិត​មនុស្ស​នៅលើ​ភព​​ផែនដី​​ ពីកាំរស្មី​​ពណ៌ស្វាយ​ ultraviolets ​ ដែល​ជា​ដើមហេតុ​ធ្វើ​ឲ្យ​កើតមាន​មហារីកស្បែក​បាន​ចា​ប់ផ្តើម​វិល​មករក​ស្ថានភាព​ដើម បន្តិចម្តងៗ​ ​​ចាប់តាំងពីឆ្នាំ​២០០០មក ​នៅ​ក្នុង​ចង្វាក់ ពី​​១ ទៅ ​៣%  នៅ​ក្នុង​មួយទសវត្សរ៍-នេះបើយោងតាម​របាយការណ៍ ៤ឆ្នាំម្តង ​របស់​គណៈកម្មាធិការ​វិទ្យាសាស្ត្រ​នៃពិធីសារ​ Montréal ដែលបាន​ផ្សព្វផ្សាយ​​នៅ​ថ្ងៃចន្ទម្សិលមិញ។

 

ពិធីសារ​​ Montréal ដែល​បាន​សម្រេចឡើង​​នៅក្នុងឆ្នាំ​១៩៨៧  បាន​ ហាមឃាត់ជាបន្តបន្ទាប់​  ការប្រើប្រាស់​​​ផលិតផលម្យ៉ាង ​ដែលបំផ្លាញ​ស្រទាប់​អូហ្សូន​។ ផលិតផលនោះ មាន​​ដូចជា​​ទូទឹកកក បញ្ចេញ​​ឧស្ម័នម្យ៉ាង​​ប្រកបដោយគ្រោះថ្នាក់បំផុតសម្រាប់​ស្រទាប់​អូហ្សូន។

សូមបញ្ចាក់ថា ស្រទាប់អូហ្សូននេះ  លាតសន្ធឹង​ ចាប់​ពី​​កំពស់ ពី​ ​១៣ ​ទៅ​ ​១៨គីឡូម៉ែត្រ  ពី​​​លើ​​ពពក។ របាយការណ៍ បាន​លម្អិតថា ស្រទាប់​អូហ្សូនត្រូវ​បាន​បំផ្លាញ ​​​​បន្តិចម្តងៗ ​​ជារៀងរាល់ឆ្នាំ នៅពីលើ​​តំបន់ អង់តាក់ទិក  ។ យោងតាម​របាយការ​​របស់​ពិធីសារ ​​Montréal   គេបានរំពឹងទុក​ថា ដើម្បី​ឲ្យ​ស្រទាប់​អូហ្សូននេះ   អាចនឹងវិល​មករក​​​ស្ថានភាពដូចដើមឡើងវិញ​​​ គឺ​ដូច​ជំនាន់ ឆ្នាំ​​១៩៨០ គេ​ត្រូវ​រង់ចាំ រហូត​ដល់​ឆ្នាំ ២០៦០។

ម្យ៉ាងទៀត បើតាម អំណះអំណាងរបស់​​​អ្នកសរសេរ​របាយការណ៍ ស្រទាប់​អូហ្សូន ចាប់ផ្តើមកកើត មានមកវិញបន្តិចម្តងៗ នៅ​ក្នុងកម្រិត​ ពី១% ទៅ​ ៣% នៅ​ក្នុងរយៈពេល​មួយ​ទសវត្ស៍ ចាប់​តាំងពីឆ្នាំ​២០០០មក-នេះជាការ​គូសបញ្ជាក់​របស់​អង្គការ​ឧតុនិយម​ពិភពលោក  (OMM) របស់​អង្គការ​សហប្រជាជាតិ។

យោងតាមការបញ្ជាក់​របស់​អង្គការឧតុនិយមពិភពលោកដដែល ”ដើម្បី ឲ្យ​​ស្រទាប់ អូហ្សូនមាន​កម្រាស ដូច​ក្នុង​ជំនាន់ទសវត្សរ៍ ​ឆ្នាំ​១៩៨០ គេ​ត្រូវ​រង់ចំាំរហូត​ដល់ឆ្នាំ ២០៣០ សម្រាប់​តំបន់​​ អឌ្ឈគោលខាងជើង-ហើយ​២​០​ឆ្នាំក្រោយមកទៀត ​សម្រាប់​​អឌ្ឍគោលខាងត្បូង​ និង​ នៅ​​ក្នុង​ទសវត្សរ៍ ​ឆ្នាំ ២០៦០ សម្រាប់​ប៉ូលទឹកកក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ