Marie Aberdam៖ មានជនជាតិខ្មែរប្រមាណ ១៥០០នាក់ស្ម័គ្រទៅចូលរួមប្រយុទ្ធក្នុងសង្រ្គាមលោកលើកទី១
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៩
Marie Aberdam ជានិស្សិតថ្នាក់បណ្ឌិត ដែលកំពុងសរសេរនិក្ខេបបទ មួយ ស្តីពីបញ្ញវន្តខ្មែរ។ នៅក្នុងការសិក្សា ស្រាវជ្រាវឯកសារបណ្ណសារ ស្តីពីកម្ពុជា ក្រោមសម័យអាណានិគមនិយមបារាំង Marie Aberdam បានរកឃើញតឹកតានជាច្រើនដែលនិយាយពីការចូលរួមរបស់យុវជនខ្មែរ ក្នុងសង្រ្គាមលោកលើកទី១។ តាមMarie Aberdam ដោយសារតែសង្រ្គាមចេះតែអូសបន្លាយវែងទៅៗ បារាំងបានសម្រេចចិត្តងាកមករើសបញ្ចូលទាហានពីក្នុងបណ្តាប្រទេសដែលស្ថិតនៅក្រោមអាណានិគមរបស់ខ្លួន នៅអាហ្វ្រិក និងអាស៊ី ដែលមានជាអាទិ៍ឥណ្ឌូចិន។ នៅកម្ពុជា សកម្មភាពរើសបញ្ចូលទាហានខ្មែរសម្រាប់ទៅប្រយុទ្ធក្នុងសមរភូមិក្នុងប្រទេសបារាំង បានរៀបចំធ្វើនៅឆ្នាំ ១៩១៦ និងឆ្នាំ ១៩១៧។