ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT
អាស៊ី

ធ្លាក់យន្តហោះ​នៅ​ឥណ្ឌូណេស៊ី៖ គ្រួសារ​ជនរងគ្រោះ​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ប៊ូអ៊ីង

media  
មន្រ្តី​របស់​គណៈកម្មការ​សុវត្ថិភាព​គមនាគមន៍​របស់​ឥណ្ឌូណេស៊ី(KNKT) ពិនិត្យ​ម៉ាស៊ីន​របស់​យន្តហោះ ប៊ូអ៊ីីង​របស់​ក្រុមហ៊ុន​ហោះហើរ​Lyon Air ដែល​បាន​ធ្លាក់ចូល​ទឹកសមុទ្រ​និង​សម្លាប់​មនុស្ស ១៩៨នាក់ កាលពីថ្ងៃទី ២៩​តុលា ២០១៨ ©REUTERS/Beawiharta/File Photo

ក្រុមគ្រួសារ​របស់​អ្នកដំណើរ​ម្នាក់ ដែល​បាន​បាត់បង់​ជីវិត នៅក្នុង​គ្រោះថ្នាក់​ធ្លាក់យន្តហោះ នៅ​ប្រទេស​ម៉ាឡេស៊ី បានសម្រេច​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន ផលិត​យន្តហោះ​អាមេរិកាំង ប៊ូអ៊ីង។ តាម​មេធាវី​របស់ជនរងគ្រោះ ពាក្យ​បណ្តឹង ត្រូវ​បាន​ដាក់ កាលពី​ថ្ងៃ​ពុធ ទៅ​តុលាការ​អាមេរិកាំង នៅ​រដ្ឋ​Illinois ដែល​មានទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​ផលិតយន្តហោះ​ប៊ូអ៊ីង។

 

ពាក្យ​បណ្តឹង​ប្តឹង​ក្រុមហ៊ុន​ប៊ូអ៊ីង ធ្វើឡើង​ដោយ​ឪពុកម្តាយ​របស់​ជនរងគ្រោះ​ឥណ្ឌូណេស៊ី​ម្នាក់ Rio Pratama ដែល​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ប៊ូអ៊ីង ៧៣៧ កាលពី​ថ្ងៃទី ២៩​តុលា​កន្លង​ទៅ។ នៅក្នុង​កាសែត​ឥណ្ឌូណេស៊ី នៅ សប្តាហ៍នេះ គូដណ្តឹង​របស់​ជនរងគ្រោះ​ដែល​ជា​ម្ចាស់​ដើមបណ្តឹង ប្តឹង​ក្រុមហ៊ុន​ប៊ូអ៊ីង ទើប​បង្ហាញ​មុខ នៅក្នុង​សំលៀកបំពាក់​កូនក្រមុំ គ្មាន​ខាន់ស្លា។

តាម​មេធាវី​របស់​ភាគី​ដើមបណ្តឹង ការប្តឹងផ្តល់​ត្រូវ​ធ្វើឡើង​ជា​លក្ខណៈ​ឯកជន ដោយសារ​តែ​គេ​មិនអាច​រំពឹង​សង្ឃឹម​ច្រើន​លើ​ការស៊ើបអង្កេត​របស់ រដ្ឋាភិបាល ហើយ​និង​សំណង​ជម្ងឺចិត្ត សមរម្យ​មួយ នៅក្រោយ​ការស៊ើបអង្កេត។ “អ្នកស៊ើបអង្កេត​ឥណ្ឌូណេស៊ី​មិន​បាន​កំណត់​ថា តើ​ការធ្លាក់យន្តហោះ នោះ ជា​កំហុស​របស់​អ្នកណា​នោះទេ។ ការប្តឹងផ្តល់​ជា​លក្ខណៈ​ឯកជន ទៅ​តុលាការ ដើរតួ​សំខាន់​បំផុត នៅ​ក្នុង​សោកនាដកម្ម​បែបនេះ” នេះ​ជា​ការអះអាង​របស់​មេធាវី​របស់​គ្រួសារ​ជនរងគ្រោះ។

នៅ​​ព្រឹកថ្ងៃចន្ទ​​ទី២៩ តុលា យន្តហោះ​ប៊ូអ៊ីង​៧៣៧ Max ៨ បាន​ធ្លាក់ចូល​ទៅក្នុង​ទឹកសមុទ្រ​ នៅ​ភាគខាងជើង​នៃប្រទេសឥណ្ឌូនេស៊ី​ និង​បានសម្លាប់​ជីវិត​អ្នកធ្វើដំណើរ​ទាំងអស់​ចំនួន​១៨៩​ នាក់​ បន្ទាប់ពីរ​ហោះហើរបានជាង១០នាទី​ ពី​រដ្ឋធានី​ហ្សាកាតា។

ពាក្យបណ្តឹង​ប្តឹង​ក្រុមហ៊ុន​ផលិតយន្តហោះ​អាមេរិកាំង​ប៊ូអ៊ីង ធ្វើឡើង នៅក្រោយ មាន​ការចុះផ្សាយ​ថា ក្រុមហ៊ុន​ប៊ូអ៊ីង​បាន​លាក់បាំង មិន​បាន​ប្រាប់​ក្រុមហ៊ុន​ជើងហោះហើរ​ពី​ការផ្លាស់ប្តូរ​ប្រព័ន្ធ ដែល​គេ​អាច​ប្រើ​សម្រាប់​ជួយ​ទប់​កុំឲ្យ​​យន្តហោះ​ធ្លាក់​ចុះ​ល្បឿនហោះហើរ។

បញ្ហា​បច្ចេកទេស ដែល​បណ្តាល​មក​ពីការខូច​ឧបករណ៍​ចាប់សញ្ញា ដែលអាច​ឲ្យ​គេ​ដឹង​ពីករណី​បាត់ល្បឿន​របស់​យន្តហោះ គឺ​ជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​យន្តហោះ ប៊ូអ៊ីង របស់​ក្រុមហ៊ុន​Lyon Air ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ​នៅ ឥណ្ឌូណេស៊ី។ នេះ​បើតាម​ការវាយតម្លៃ​របស់​គណៈកម្មាធិការ​សន្តិសុខ​ផ្នែក​គមនាគមន៍​របស់​ឥណ្ឌូណេស៊ី។

តាម​ការចុះផ្សាយ​របស់​កាសែត​Wall Street ម៉ាស៊ីន​ថ្មី​ដែល​ក្រុមហ៊ុន​ប៊ូអ៊ីង ផ្លាស់ប្តូរ បំពាក់​ឲ្យ​យន្តហោះ ធុន ៧៣៧ Max ៨ ធ្ងន់ជាង ម៉ាស៊ីន​ចាស់។ ជា​លទ្ធផល យន្តហោះ នឹង​អាច​ធ្លាក់​បាត់ល្បឿន​ហោះ ក្នុង​លក្ខខ័ណ្ឌ​ណាមួយ។ ប៉ុន្តែ បើតាម​សហជីព​អ្នកបើកបរ​អាមេរិកាំង ក្រុមហ៊ុន​ប៊ូអ៊ីង​បានផ្លាស់ប្តូរ​ប្រព័ន្ធ​គ្រប់គ្រង​ម៉ាស៊ីន​ហោះហើរ ដោយ​មិន​បាន​ជូនដំណឹង ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ប្រើប្រាស់​យន្តហោះ​ប៊ូអ៊ីង និង​បង្រៀនបង្ហាត់ ជាមុន ដល់​អ្នកបើក​យន្តហោះ នោះទេ។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ