ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អាស៊ី

របាយការណ៍៖​មាន​ស្រ្តីភូមា​រាប់ពាន់នាក់​ត្រូវ​បាន​លក់​តាម​រយៈ​ការ​រៀបការ​ដោយ​បង្ខំ​ទៅ​​ចិន

media  
របាយការណ៍ថា ​មាន​ស្រ្តីភូមា​រាប់ពាន់នាក់​ត្រូវ​បាន​លក់​តាម​រយៈ​ការ​រៀបការ​ដោយ​បង្ខំ​ទៅ​​ចិន AFP

របាយការណ៍​មួយ​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​ប្រទេស​ថៃ​នៅ​ថ្ងៃ​សុក្រ ទី៧ ធ្នូ​ឲ្យ​ដឹង​ថា មាន​ស្រ្តី​ជនជាតិ​ភូមា​រាប់ពាន់នាក់​ត្រូវ​បាន​លក់​តាម​រយៈ​ការ​រៀបការ​ដោយ​បង្ខំ​ទៅ​ឲ្យ​ជនជាតិ​ចិន។ របាយការណ៍​នេះ​បាន​ធ្វើ​ឡើង​ដោយ​សាលាអាមេរិកាំង​ស្តីពី​សុខភាព​សាធារណៈ Johns Hopkins Bloomberg។ តាម​របាយការណ៍​ដដែល ចិន​ដែល​រងគ្រោះ​ដោយ​នយោបាយ​កូនទោល​រយៈពេល ៣៦ឆ្នាំ​បាន​ធ្វើ​ឲ្យ​មាន​វិសមភាព​យ៉ាង​ខ្លាំង​រវាង​ចំនួន​បុរស និង​ចំនួន​ស្រ្តី។

បច្ចុប្បន្ន​នៅ​ចិន និង​ដោយសារ​ការ​អនុវត្ត​នយោបាយ​កូនទោល​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ២០១៥ ចំនួន​បុរស​មាន​ច្រើន​ជាង​ចំនួន​ស្រ្តី​ប្រមាណ​ជា ៣៣លាននាក់។ ដើម្បី​ធ្វើ​ឲ្យ​មាន​សមភាព​រវាង​ភេទ​ទាំង​ពីរ មាន​ស្រ្តី​ក្រីក្រ​ជនជាតិ​ខ្មែរ ឡាវ ភូមា និង​វៀតណាម​ជា​ច្រើន​ពាន់នាក់​បាន​ចាកចេញ​ជា​រៀងរាល់​ឆ្នាំ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ក្នុង​នោះ មាន​អាពាហ៍ពិពាហ៍​ខ្លះ​កើត​ចេញ​ពី​ស្នេហា​ពិត ខ្លះ​កើត​ចេញ​ពី​ការ​ចាប់បង្ខំ​ដោយ​ក្រុម​គ្រួសារ និង​ខ្លះ​ទៀត​កើត​ចេញ​ពី​ការ​ជួញដូរ​មនុស្ស នេះ​បើ​តាម​របាយការណ៍។ ក្នុង​ប្រទេស​ភូមា មាន​ស្រ្តី​ប្រមាណ​ជា ៧ ៥០០នាក់​មក​ពី​រដ្ឋ​រ៉ាក់ឃីន និង​រដ្ឋ​ឆាន​ត្រូវ​បាន​គេ​លក់​ក្នុង​នាម​ជា​ភរិយា​ទៅ​ឲ្យ​បុរស​ជនជាតិ​ចិន។

របាយការណ៍​បាន​ស្រង់​សម្តី​សាក្សី​ស្រ្តី​ភូមា​ប្រមាណ​ជា ១០នាក់​ដែល​អះអាង​ថា ស្រ្តី​ភាគច្រើន​ដែល​បាន​រៀបការ​ដោយ​បង្ខំ​ជាមួយ​បុរស​ជនជាតិ​ចិន​ត្រូវ​បាន​ចាប់​បង្ខំ​ឲ្យ​មាន​កូន។ ជា​ទូទៅ និង​ដោយ​មាន​ជីវភាព​ដុនដាប មាន​ស្រ្តី​វ័យក្មេង​ខ្លះ​បាន​បង្ខំ​ចិត្ត​រៀបការ​ជាមួយ​បុរស​វ័យចំណាស់ បុរស​មាន​ជម្ងឺ ឬ​មួយ​ក៏​បុរសពិការ។ លោក Courtland Robinson អ្នក​រៀបចំ​របាយការណ៍​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ទីក្រុង​បាងកក​បាន​ទទួល​ស្គាល់​ថា គេ​មិន​អាច​វាយតម្លៃ​ជា​លក្ខណៈ​ទូទៅ​បាន​ទេ ព្រោះ​មាន​អាពាហ៍ពិពាហ៍​ខ្លះ​បាន​ធ្វើ​ឡើង​ដោយ​ស្រុះស្រួល និង​តែ​ខ្លះ​ទៀត​បាន​ធ្វើ​ឡើង​ដោយ​បង្ខំ។

តាម​លោក Robinson បុរស​ចិន​ត្រូវ​ចំណាយ​លុយ​ពី ១០ ដល់​ទៅ ១៥ ០០០ដុល្លារ​ដើម្បី​ទិញ​ស្រ្តី​ម្នាក់​ធ្វើ​ជា​ភរិយា ហើយ​ទឹកលុយ​ដែល​បុរស​ចិន​ត្រូវ​ចំណាយ​ត្រូវ​បាន​យក​ទៅ​ចែកចាយ​រវាង​ក្រុម​មនុស្ស​អ្នក​រត់ការ។ នៅ​ចុង​បញ្ចប់ របាយការណ៍​បាន​ស្នើ​ដល់​រដ្ឋអំណាច​ភូមា​ឲ្យ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​ឲ្យ​ទទួល​ស្គាល់​ស្រ្តី​ជា​ជនរងគ្រោះ។ គួរ​រម្លឹក​ថា ក្រសួង​ការបរទេស​អាមេរិក​បាន​ដាក់​ចំណាត់​ភូមា​ជា​ប្រទេស​ចុង​ប៉ូច​គេ​ក្នុង​បញ្ហា​ជួញ​ដូរ​មនុស្ស៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ