អានតួអត្ថបទ
បង់ក្លាដែស

បង់ក្លាដែស៖​លោកស្រីឆេក ហាស៊ីណា​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៤

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​សភា​នា​ថ្ងៃ​អាទិត្យ ទី៣០ ធ្នូ​បាន​ផ្តល់​ជោគជ័យ​ដល់​គណបក្ស​សម្ព័ន្ធ​អាវ៉ាមី​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​ឆេក ហាស៊ីណា។ ជាមួយ​នឹង​ជោគជ័យ​នេះ លោកស្រី​ឆេក ហាស៊ីណា​ដែល​គេ​ស្គាល់​ជា​អ្នកនយោបាយ​កណ្តាប់ដៃដែក​នឹង​បន្ត​កាន់តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៤។ តែ​ក្រុម​គណបក្សប្រឆាំង​បាន​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត និង​បរិហារ​ពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត ព្រម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។ ចំណែក​លោក អាស្ហ៊ែក ហាក អ្នកស្រាវជ្រាវ​ពី​បញ្ហា​នយោបាយ និង​សន្តិសុខ​បាន​លើកឡើង​ពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត​រៀបចំ​ទុក​ជា​មុន និង​ថា ការ​បោះឆ្នោត​របៀប​នេះ​​ជា​រឿង​អាក្រក់ណាស់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​បង់ក្លាដែស។

នៅបង់ក្លាដែស ​លោកស្រីឆេក ហាស៊ីណា​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៤
នៅបង់ក្លាដែស ​លោកស្រីឆេក ហាស៊ីណា​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៤ 路透社。
ផ្សាយពាណិជ្ជកម្ម

« ភ្នាក់ងារ​មក​ពី​គណបក្សប្រឆាំង​ដែល​មាន​តួនាទី​តាមដាន និង​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​មណ្ឌល​បោះឆ្នោត​ជា​ច្រើន។ ដូច្នេះ​ពួក​គេ​មិន​អាច​តាមដាន ឃ្លាំមើល​ពី​ដំណើរការ​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​នោះ​ទេ។

ខ្ញុំ​ក៏​ទទួល​បាន​ព័ត៌មាន​ពី​មិត្តភ័ក្តិ ពី​បណ្តាញសង្គម និង​ពី​ក្រុម​អ្នកកាសែត​ដែល​បញ្ជាក់​ថា មាន​អ្នក​បោះឆ្នោត​មួយ​ចំនួន​បាន​ទៅ​ដល់​មណ្ឌល​បោះឆ្នោត តែ​មិន​អាច​បោះឆ្នោត​បាន​ឡើយ ព្រោះ​ឈ្មោះ​របស់​ពួក​គេ​ត្រូវ​បាន​អ្នក​ផ្សេង​បោះ​ជំនួស​រួច​ហើយ។

នៅ​មាន​ករណី​ជាក់ស្តែង​មួយ​ទៀត​ដែល​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ BBC បាន​ឃើញ​ផ្ទាល់​ភ្នែក​នៅ​ព្រលឹម​ស្រាងៗ​ក្នុង​ថ្ងៃ​បោះឆ្នោត ពោល​នៅ​ពេល​មណ្ឌលបោះឆ្នោត​ទើប​បើក​ទ្វារ។ អ្វី​ដែល​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ BBC បាន​ឃើញ​នោះ គឺ​មាន​មនុស្ស​មួយ​ក្រុម​បាន​ចូល​ទៅ​ក្នុង​មណ្ឌល​បោះឆ្នោត​ជាមួយ​នឹង​ហឹបឆ្នោត​ពេញ​ដោយ​សន្លឹកឆ្នោត។

ដូច្នេះ បើ​គេ​ប្រមូល​ព័ត៌មាន​លើក​ឡើង​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ទាំង​អស់​នេះ រួម​ទាំង​ការ​ចោទប្រកាន់​របស់​ក្រុម​មេបក្សប្រឆាំង​ផង​នោះ គេ​អាច​សន្និដ្ឋាន​បាន​យ៉ាង​ច្បាស់​ថា ការ​លួចបន្លំ​សន្លឹកឆ្នោត​ពិត​ជា​មាន​មែន ហើយ​ការ​លួចបន្លំ​នោះ​ទៀត​សោត​ពិត​ជា​បាន​រៀបចំ​ទុក​ជា​មុន។ សម្រាប់​ខ្ញុំ ថ្ងៃ​បោះឆ្នោត​នោះ​ជា​ថ្ងៃ​ដ៏​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​បង់ក្លាដែស ព្រោះ​វា​មិន​បាន​ហុច​អ្វី​វិជ្ជមាន​ទាក់ទង​នឹង​វឌ្ឍនភាព និង​សេចក្តីប្រាថ្នា​បែបប្រជាធិបតេយ្យ​ឡើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ