ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT

បារាំង​ចោទ​ប្រកាន់​ជាផ្លូវការ​ប្រធាន​គណៈកម្មការ​អូឡាំពិក​ជប៉ុន​ពី​បទ​ពុករលួយ

បារាំង​ចោទ​ប្រកាន់​ជាផ្លូវការ​ប្រធាន​គណៈកម្មការ​អូឡាំពិក​ជប៉ុន​ពី​បទ​ពុករលួយ
 
លោក Tsunekazu Takeda REUTERS/Eric Gaillard

ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ លើក​ក្រោយ​​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ជប៉ុន - ! តូក្យូ​២០២០ នឹង​ត្រូវ​ចាប់​ផ្តើម​ នៅ​រវាង​១៨​ខែ​ទៀត​ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រធាន​គណៈកម្មការ​អូឡាំពិក​ជប៉ុន លោក Tsunekazu Takeda ​មនុស្ស​ដ៏​សំខាន់​បំផុតដែល​បាន​ជួយ​ឱ្យ​ជប៉ុន​បាន​ធ្វើ​ជា​ម្ចាស់​រៀប​ចំ​កម្មវិធី​ បាន​​រង​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ ពី​បទ​ពុក​រលួយសកម្ម។ តុលាការ​បារាំង ទើប​​បាន​ធ្វើ​ការ​បញ្ជាក់​ព័ត៌មាន​នេះ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ។ ​លោក តាកេដា បាន​សេចក្តី​ថ្លែងការណ៍​បដិសេធ​ភ្លាម​ដែរ។

លោក តាកេដា ជាឥស្សរជន​ដ៏​សំខាន់​ម្នាក់​របស់ជប៉ុន ! លោក ជា​សរសរទ្រូង​នៃ​កីឡាអូឡាំពិក​ជប៉ុន។ មាន​អាយុ​៧១​ឆ្នាំ ខ្ពស់សង្ហារ ត្រូវ​បាន​ជប៉ុន​ចាត់ទុក​ជា​អ្នក​ធ្វើ​ឱ្យ​មាន​JO២០២០ នៅ​តូក្យូ។

ជា​ចៅ​ទូត​របស់​អធិរាជ​ជប៉ុន Meiji លោក​បាន​ចូល​រួម​JO ៥​ដង​ហើយ គិត​ចាប់​តាំង​ឆ្នាំ​១៩៧២​មក​ក្នុង​នាមជា​អ្នក​ប្រណាំង​និង​គ្រូប​ង្វឹក​ក្រុម​ប្រណាំង​សេះ។ លោក​បាន​ក្លាយ​ជា​ប្រធាន​គណៈកម្មការ​អូឡាំពិក​ជប៉ុន​នៅ​ឆ្នាំ​២០០១​ និង​គ្រោង​ដាក់​បេក្ខភាព​នេះ​ជា​ថ្មី គម្រប់​អាណត្តិ​ទី​១១​ទៀត​ផង បើ​ទោះ​បី​ជា​លោក​មាន​វ័យ​លើស​ច្បាប់​កំណត់​ក៏​ដោយ។ នៅ​ឆ្នាំ​២០១២ លោក​បាន​ក្លាយ​ជា​សមាជិក​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​CIO និង​ក៏​ជា​ប្រធាន​បេក្ខភាព​ជប៉ុន​សម្រាប់​JO។ គឺ​ដោយ​សារ​តួនាទីនេះ​ឯង លោក តាកេដា ត្រូវ​ជាប់​ចោទ​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ។

តុលាការ​បារាំង​បាន​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​លោក តាកេដា ពីបទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​សកម្ម តាំង​ពី​ថ្ងៃទី ១០​ធ្នូ​មក​ម្ល៉េះ តែ​ទើប​ត្រូវ​បាន​បញ្ជាក់​ព័ត៌មាន​ជា​ផ្លូវការ​ នៅ​ថ្ងៃសុក្រ​ម្សិលមិញ នៅពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​កីឡា​ជប៉ុន មកបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​។ ​

ប្រភព​ស្និទ្ធ​នឹង​សំណុំ​រឿង​បាន​ធានា​អះអាង​ថា​គ្មាន​ពាក់ព័ន្ធ​នឹង​រឿង​ប្រធាន​ក្រុមហ៊ុន​រឺណូ​បារាំង​ឡើយ។ តាមការ​ពិត​ សំណុំ​រឿង​លោក ស៊ូណេកាស្ហុ តាកេដា នេះ​ ត្រូវ​បាន​តុលាការ​បារាំង​បើក​អង្កេត​ តាំង​ពី​បី​ឆ្នាំ (ឆ្នាំ​២០១៥) មក។ ​​តុលាការ​សង្ស័យ​ថាជប៉ុន​បាន​ជាប់​ឆ្នោត​នៅ​ខែ​កញ្ញា​២០១៣ (​សំឡេង​គាំទ្រ​៦០​ទល់​នឹង​៣០​សម្រាប់​បេក្ខភាព​តួកគី​ជា​គូ​ប្រជែង) ក្លាយ​​ជា​ប្រទេស​ម្ចាស់​ផ្ទះ​​រៀប​ចំ​កីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ JO-២០២០ ដោ​យ​បាន​ទិញ​សំឡេង​សមាជិក​គណៈកម្មការ​អូឡាំពិក​​មក​ពី​ទ្វីប​អាហ្វ្រិក។ ​

នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​​កាលពី​ឆ្នាំ​២០១៣ មាន​សកម្មភាពបង់​​ថវិកា ​ចំនួនពីរ (ខែ​កក្កដា​ និង​តុលា២០១៣) គួរ​ឱ្យ​សង្ស័យ​ ក្នុង​តម្លៃ​សរុប​ប្រមាណ​២,៨​លាន​ដុល្លារ​សិង្ហបុរី មក​ពី​ធនាគារ​ជប៉ុន។ ហេតុ​អ្វី​បាន​ជា​ជប៉ុន​ត្រូវ​ការ​បង់​ប្រាក់​មុន​និង​ក្រោយ​ ការ​ជាប់​ឆ្នោត​ ទៅ​ឱ្យ​ក្រុមហ៊ុន​Black Tiding របស់​សិង្ហបុរី ?

តុលាការ​​ជប៉ុន​ថា លោក តាកេដា ​ស្អាតស្អំ

ក្នុង​នាម​ជា​ប្រទេស​ពាក់ព័ន្ធ ជប៉ុន​ពិត​ជា​បាន​បើក​អង្កេត​របស់​ខ្លួន​ដែរ ! ហើយ​នៅ​ខែ​កញ្ញា​ ២០១៦ តុលាកា​ជប៉ុន​ពិត​បាន​សម្អាត​ទោស​ឱ្យ​លោក តាកេដា ​ថា​គ្មាន​ប្រលាក់​ប្រលូស​នឹង​ការ​ចោទ​ប្រកាន់​ពុក​រលួយ​​នោះ​ឡើយ ប៉ុន្តែ​កាលណោះ​ជប៉ុន​មិន​បាន​ដឹកនាំ​ធ្វើ​អង្កេត​អ្វី​ស៊ី​ជម្រៅ​ទេ ដោយគ្រាន់​តែ​​រក​ឃើញ​ថា ថវិកា​ជាប់​សង្ស័យ​ ត្រូវ​គ្នា​នឹង​ប្រាក់​ខែ​ស្រប​ច្បាប់​របស់​អ្នក​ពិគ្រោះ​យោបល់ និង​មិន​ដឹង​ថា​ក្រុមហ៊ុន​Black Tiding របស់​សិង្ហបុរី​ដែល​ជា​អ្នក​ទទួល​លុយ​នោះជា​នរណា​ឡើយ។

ឯ​ខាង​បារាំងវិញ នៅ​ពេល​​​អង្កេត ស្រាប់​តែ​រក​ឃើញ​​ថា អ្នកដែល​ទទួល​លុយ​ពី​ជប៉ុន ឬ​អ្នក​ទទួល​ផល​ពី​​ក្រុមហ៊ុន​Black Tiding គឺ​មនុស្ស​ជាប់​ដីកាអន្តរជាតិ​របស់​បារាំង ដែល​អាស្រូវ​កេរ្ត៍​ខ្លាំង​នឹង​សំណុំ​រឿង​ពុករលួយ​កីឡា​ជា​ច្រើន ៖ ​មាន​ឈ្មោះ​ថា Papa Massata Diack ហើយ​បាន​យក​លុយ​នោះ​មក​ចាយ​វាយនិងលាង​នៅ​​លើ​ទឹក​ដី​បារាំង​ទៀត​ ទើបតុលាការ​​បារាំង​យល់​ថា​ខ្លួន​ត្រូវ​មាន​សមត្ថកិច្ច​អង្កេត។

រត់​ទៅ​លាក់​ខ្លួន​នៅ​​សេណហ្កាល់ ត្រូវ​ជា​កូន​របស់​អតីត​ប្រធាន​គណៈកម្មការ​អូឡាំពិក ដ៏​ល្បីល្បាញ និង​ដ៏​មាន​អំណាច Lamine Diack (១៩៩៩-២០១៥) Papa Massata Diack ក៏​ជាសមាជិក​គណៈកម្មការ​​អូឡាំពិក ដ៏​មាន​ឥទ្ធិពល​ដែរ ​តែត្រូវ​វន្ត​ក​មាន​ឈ្មោះ​ជាប់​ក្នុង​បញ្ជី​ជនជាប់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ រំលោភ​ទំនុក​ចិត្ត ​ចំពោះ​សកម្មភាព​​សង្ស័យ​ជា​​​អ្នក​ទៅ​បញ្ចុះ​បញ្ចូលទិញ​សំឡេង​​ក្រុម​អូឡាំពិក​អាហ្វ្រិក​ឱ្យ​គាំទ្រ​បេក្ខភាព​ ប្រេស៊ីល សម្រាប់​កីឡាអូឡាំពិក​រីយូ ២០១៦ និង​ព្យុងឆាង​២០១៨​...

តាម​សំណើរ​បស់​តុលាការ​បារាំង តុលាការ​ជប៉ុន​ក៏​បានចោទ​សួរ​ លោក តាកេដា ជា​ថ្មី​ម្តង​ទៀត​ កាលពី​ដើម​ឆ្នាំ​២០១៧ ព្រោះ​សកម្មភាព​​ជួយ​បញ្ចុះ​បញ្ចូល​សមាជិក​ផ្សេង​ដើម្បី​គាំទ្រ​បេក្ខភាពខ្លួន​ ​មាន​ទម្រង់​ស្ទើរ​ដូច​ជា​អំពើ​ពុក​រលួយ​ពេក។

គណៈកម្មការ​អូឡាំពិក​បាន​បើក​ប្រជុំ​ភ្លាម និង​បាន​សម្រេច​ដាក់​ឱ្យ​សំណើរការ​សំណុំ​បែប​ទ​ បន្ត​តាមដាន​ស្ថានការណ៍​ តែ​ដរាប​ណា​មិន​ទាន់​មាន​សាលក្រមគណៈកម្មការ​​គោរព​ជា​និច្ច​ភាព​ជាជន​គ្មាន​ទោស​របស់​លោក តាកេដា៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ