ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាស៊ី

បង់ក្លាដែស ៖ កម្មករ​កាត់ដេរ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ

media  
បាតុកម្ម​របស់​កម្មករកាត់ដេរ នៅ​ក្រុង​ដាកា ប្រទេស​បង់ក្លាដែស © Reuters

នៅ​ប្រទេស​​បង់ក្លាដែស កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរសម្លៀក​បំពាក់ ​​រាប់​ពាន់​នាក់ បាននាំ​គ្នា​ធ្វើ​បាតុកម្ម​ តាំង​ពី​មួយ​សប្តាហ៍​មក​ហើយ​ ដើម្បី​ទាមទារ​ដំឡើង​ខែ។ រោងចក្រ​ជា​ច្រើន​បាន​បិទ​ទ្វារ ផ្លូវ​ថ្នល់​ត្រូវ​បិទ​ខ្ទប់​ដោយ ​របាំងបាតុករ​។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​បាតុករ​ម្នាក់ និង​របួស​ជាង​៥០នាក់ ...

ចលនា​បាតុកម្ម​លាយ​លំ​ដោយ​អំពើ​ហិង្សា បាន​ជំរុញ​ឱ្យ​រោងចក្រ​កាត់​ដេរ ចំនួន ៥២ ខ្លះ​តូច​ខ្លះ​ធំ ត្រូវ​បិទ​ទ្វារ​ផ្អាក​សកម្មភាព។ ជា​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ថៅកែ​រោងចក្រ​មក​លើ​កម្មករកម្មការិនី​ជា​បាតុករ។ នេះ​បើ​តាម​ការ​ចោទ​ប្រកាន់​របស់​​មេដឹកនាំ​សហជីព​។

ប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក បាញ់​ផ្សែងបង្ហូរ​ទឹក​ភ្នែក គ្រាប់​កៅស៊ូ ដើម្បី​បំបែក​ហ្វូង​បាតុករ ដែល​បាន​មកប្រមូល​ផ្តុំ​គ្នា​នៅតាម​ផ្លូវ​នា​​ទីក្រុង​ដាកា និង​តំបន់​ជាយ​ក្រុង តាំង​ពី៧​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារដំឡើង​បា្រក់​ខែ។ ប៉ុន្តែ​បាតុករ​បង់ក្លាដែស ដែលហាក់​​មាន​សាមគ្គី​ភាព​គ្នា​បំផុត មិន​ព្រម​ចាក​ចេញ​ពី​ថ្នល់​ទេ ដរាប​ណាគ្មាន​ដំណោះស្រាយ​សមស្រប​តាមការ​ទាមទារ​របស់​ពួក​គេ។

នៅ​ខែ​នេះ បង់ក្លាដែស​បាន​ដំឡើង​​​ប្រាក់ខែ​អប្បបរិមារបស់​កម្មករ​ដែល​ស៊ី​ឈ្នួល​ថោក​ជាងគេ​បំផុត ចំនួន​៥០% ពោល​ឱ្យ​ឡើង​ដល់ ៨ពាន់តាកា ត្រូវ​នឹង​​៩៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ប៉ុន្តែ​ ការ​ដំឡើង​ប្រាក់​ខែ​នេះ​នៅ​តែ​មិន​គ្រប់គ្រាន់ទេ ព្រោះ​អ្វីៗ​ក៏​ឡើង​ថ្លៃ​ខ្លាំង​ជាពិសេស​តម្លៃ​ស្នាក់​នៅ​តែម្តង។

មាន​ប្រជាជន​សរុប​១៦៥​លា​ននាក់ សេដ្ឋកិច្ច​របស់​បង់ក្លាដែស​រំពឹង​យ៉ាង​ខ្លាំង​ទៅ​លើ​កម្លាំង​ ​កម្មកររាប់​លាន​នាក់​ ដែល​ធ្វើ​ការ​ក្នុង​រោងចក្រ​​​កាត់​ដេរ។ ការ​លក់​សម្លៀក​បំពាក់​ តំណាង​ឱ្យ​៨០%​នៃ​ការ​នាំចេញ​របស់​ប្រទេស។ ​អតិថិជន​ដ៏​ធំ​​របស់​បង់ក្លាដែស គឺក្រុមហ៊ុន​អន្តរជាតិ​H&M Primark walmart Tesco Carrefour និង Aldi។ ជា​សរុប​ ​រោងចក្រ​កាត់ដេរ និង​សម្លៀកបំពាក់​​​បង់ក្លាដែស​​ទាំង​ជាង​៤៥០០​រោងចក្រ ​ប្រមូល​ចំណូល​បាន​ប្រមាណ​ជាង​៣០ពាន់​លាន​ដុល្លារ​​ ក្នុង​មួយ​ឆ្នាំ​២០១៨។ កាលពី​ឆ្នាំ​ទៅ បង់ក្លាដែសបាន​ជាប់​ឈ្មោះ​​ជា​ប្រទេស​នាំ​ចេញ​សម្លៀកបំពាក់​លំដាប់​ទីពីរ បន្ទាប់​ពី​ចិន​ ហើយ​បង់ក្លាដែស​មាន​មហិច្ឆតា​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​​កាត់ដេរ​នេះ ឱ្យ​ឡើង​ដល់​៥០ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ នៅ​ឆ្នាំ​២០២៣៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ