ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/03 12h00 GMT
អាស៊ី

តុលាការ​ចិន​កាត់ទោស​ប្រហារ​ជីវិត​ជនជាតិ​កាណាដាម្នាក់

media  
តុលាការ​នៅ​Dalianថ្ងៃទី ១៤​មករា ២០១៩ ©REUTERS/Stringer

ជនជាតិ​កាណាដាមួយរូប ត្រូវបានតុលាការចិនផ្តន្ទាទោស​ប្រហារជីវិត​​នៅថ្ងៃចន្ទម្សិលមិញ ​បន្ទាប់ពី​ការជំនុំជម្រះសាជាថ្មី​ ពីបទ​រត់ពន្ធគ្រឿងញៀន ។​ សេចក្តីសម្រេចចិត្តថ្មី​របស់​តុលាការចិននេះ អាច​នឹង​ជំរុញឲ្យ​​ទំនាក់ទំនង​ការ​ទូត​រវាងទីក្រុង​ប៉េកាំង​និ​ង​អូតាវ៉ា ដែលមានភាពតានតឹងជាមួយគ្នាហើយនោះ កាន់តែ​ធ្លាក់ចុះ​ធ្ងន់​ធ្ងរ​ថែមទៀត។​

នៅក្នុងសវនាកាលើកដំបូង​នា ឆ្នាំ ២០១៨ លោក Robert Lloyd Schellenberg ពលរដ្ឋកាណាដាដែលមាន អាយុ​៣៦ឆ្នាំ ​​ ត្រូវបានតុលាការចិន​ កាត់ទោស ​ឲ្យជាប់ពន្ធនាគារ ​ចំនួន ១៥​ឆ្នាំ  តែនៅ​ចុងខែធ្នូ​២០១៨ ​តុលាការចិន យល់ថា ជាទោសស្រាលពេក​។​​ អ្នកទោសកាណាដានោះ នៅតែអះអាងថា ខ្លួន​​​ជា​ជនស្លូតត្រង់ នៅ​ចំពោះមុខតុលាការ​ចិន។​

តែតុលាការចិន​​ បានទាត់​ចោល​ទាំងស្រុង​សេចក្តីពន្យល់ទាំងអស់ របស់​ជនជាប់ចោទ​និង របស់​​មេធាវី​ការពារ ឲ្យ​កូនក្តី  នៅចំពោះមុខ ​ក្រុមអ្នកសង្កេតការណ៍ ជាង​៧០ នាក់ ដែលបានចូលរូម​នៅ​ក្នុងសវនាការ ។ ក្នុងចំណោម​នោះ ក៏មាន​​ក្រុមអ្នកការទូត​កាណាដា  និង​អ្នកកាសែត​បរទេស​ចំនួន ៣ នាក់​ (មានអ្នកកាសែត​របស់​ទីភា្នក់ងារព័ត៌មានបារាំង​ AFP ម្នាក់ដែរ)។

​​នៅក្រោយ​សាលក្រម កាលពីថ្ងៃ​ចន្ទ ទី ១៤​មករា ជនជាតិកាណាដា ​អាចនឹង​​​​ប្តឹងតវ៉ាជំទាស់​​​​​ទៅ​នឹង​ការកាត់ទោសប្រហារជីវិតលើរូបគេ។​

តុលាការចិន បានកាត់ទោស ជាលើកដំបូង​ នៅ ខែ វិច្ឆិកា ​ឆ្នាំ ២០១៨ អោយពលរដ្ឋកាណាដារូបនេះ  ជាប់​ពន្ធនាគារ​ ១៥ឆ្នាំ និង បង់​​ពិន័យ ជា​​​ទឹក​ប្រាក់ចំនួន ១៥ ម៉ឺន​យ័ន ឬត្រូវជា​១​៩ ០០០​អឺរ៉ូ​។ គាត់បានប្តឹងតវ៉ា  តែ ត្រូវបាន​ តុលាការជាន់ខ្ពស់​ នៅខេត្ត​ Liaoning ភាគឦសាន​របស់​ប្រទេស ​វិនិច្ឆ័យថា សាលក្រម​ទោស នោះ ស្រាលពេក បើប្រៀបនឹង​ហេតុការណ៍ដ៏ធ្ងន់ធ្ងរ ដែលអ្នកទោសបានប្រព្រឹត្ត​។ ​

បន្ទាប់​ពីសវនការ កាត់ទោស​រួចមក អ្នកទោស​កាណាដា​រូប​នោះ​បាន​​​និយាយ​អះអាងថា រូបគាត់​ពុំមែនជា​អ្នករត់ពន្ធគ្រឿងញៀនទេ ហើយ គាត់មកប្រទេសចិននេះ ក៏​មកក្នុងនាមជាអ្នកទេសចរសុទ្ធសាធ។​

គួរបញ្ជាក់ដែរថា សវនាកាត់ទោសនេះ ត្រូវបានប្រព្រឹត្តទៅ​​នៅខណៈពេលដែលទំនាក់ទំនង​ការទូត​រវាង​ចិននិងកាណាដា ស្គាល់​ភាពតានតឹង  ចាប់តាំង​ពី​ពេល​​​ដែល កាណាដា បាន​ចាប់ខ្លួន លោកស្រី Meng Wanzhou នាយិការ​ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន Huawei កាលពីដើមខែធ្នូមុននេះតាម​​សំណើ​របស់​តុលាការ​​អាមេរិក៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ