ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT
អាស៊ី

អវកាស៖​គ្រាប់ពូជកប្បាស​របស់​ចិន​បាន​ដុះ​នៅ​ឋាន​ព្រះចន្ទ

media  
គ្រាប់ពូជកប្បាស​របស់​ចិន​បាន​ដុះ​នៅ​ឋាន​ព្រះចន្ទ AFP

ក្រុម​អ្នកវិទ្យាសាស្រ្ត​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី១៥ មករា​ថា គ្រាប់ពូជ​កប្បាស​ដែល​បាន​បញ្ជូន​តាម​យានយន្ត​ទៅ​កាន់​ឋានព្រះចន្ទ​កាល​ពី​ថ្ងៃទី៣ មករា​បាន​ដុះ​ចេញ​ពន្លក​ហើយ។ រូបភាព​ស្តីពី​កូនកប្បាស​ដុះ​នៅ​ឋានព្រះចន្ទ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​នៃ​សកលវិទ្យាល័យ​ចិន Chongquing។ លោក Xie Gengxin សាស្រ្តាចារ្យ​នៃ​សកលវិទ្យាល័យ Chongquing ដែល​ជា​អ្នក​រៀបចំ​បទពិសោធន៍​មួយ​នេះ​បាន​ថ្លែង​ថា នេះ​ជា​លើកទី១ ដែល​មនុស្សលោក​សម្រេច​បាន​នូវ​ការ​ពិសោធន៍​កំណើន​ជីវសាស្រ្ត​នៅ​លើ​ផ្ទៃ​ព្រះចន្ទ។

បន្ទាប់​ពី​វិស័យ​សេដ្ឋកិច្ច និង​យោធា ចិន​បាន និង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​វិស័យ​អវកាស។ បន្ទាប់​ពី​បាន​ប្រកាស​បញ្ជូន​យានយន្ត​យូទូ-២ (Yutu-2) មួយ​គ្រឿង​ទៅ​ចុះចត​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ផ្ទៃព្រះចន្ទ​ប្រកប​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃទី៣ មករា​ដើម​ឆ្នាំ ២០១៩ នេះ​មក ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ថា គ្រាប់ពូជកប្បាស​ដែល​ក្រុម​អ្នកវិទ្យាសាស្រ្ត​ចិន​បាន​បញ្ជូន​តាម​យានយន្ត​យូទូ-២ (Yutu-2) បាន​ដុះ​ចេញ​ជា​រូបរាង​ហើយ។ ក៏​ប៉ុន្តែ គ្រាប់ពូជកប្បាស​ដែល​ដុះ​នោះ​មិនមែន​ដុះ​នៅ​លើ​ដី​ព្រះចន្ទ​ផ្ទាល់​ទេ តែ​ដុះ​នៅ​ក្នុង​ធុង​មួយ​ដែល​មាន​ដាក់​ដី ទឹក និង​ខ្យល់​ពី​ផែនដី​របស់​យើង​ទៅ។

គេ​អាច​និយាយ​ឲ្យ​ស្រួល​យល់​ថា គ្រាប់ពូជកប្បាស​នោះ​បាន​ដុះ​នៅ​ក្នុង​លក្ខខណ្ឌ​បរិយាកាស​នៃ​ផែនដី​របស់​មនុស្សលោក​យើង​សព្វថ្ងៃ។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​បេសកកម្ម​បញ្ជូន​យានយន្ត​យូទូ-២ (Yutu-2) ទៅ​កាន់​ឋានព្រះចន្ទ ក្រុម​អ្នកវិទ្យាសាស្រ្ត​ចិន​ក៏​បាន​បញ្ជូន​ធុង​មួយ​កម្ពស់ ១៨សង់ទីម៉ែត្រ​ទៅ​ជាមួយ​ដោយ​មាន​ដាក់​ដី ទឹក ខ្យល់ និង​ដាំ​គ្រាប់ពូជកប្បាស រួម​ទាំង​គ្រាប់​ពូជដំឡូង​បារាំង​នៅ​ក្នុង​ធុង​នោះ។ តែ​មក​ទល់​ពេល​នេះ គឺ​មាន​តែ​គ្រាប់ពូជកប្បាស​ទេ​ដែល​បាន​ដុះ។ ក្រៅ​ពី​នោះ ក្រុម​អ្នកវិទ្យាសាស្រ្ត​ចិន​ក៏​បាន​ដាក់​ពងរុយ​ទៅ​ជាមួយ​ដែរ តែ​គេ​នៅ​មិន​ទាន់​ឃើញ​កើត​ចេញ​ជា​សត្វរុយ​នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏​ដោយ នេះ​ជា​បទពិសោធន៍​លើកទី១ របស់​ចិន​នៅ​ឋានព្រះចន្ទ​ដែល​នៅ​មិន​ទាន់​មាន​ប្រទេស​មហាអំណាច​អវកាស​ណា​មួយ​បាន​បញ្ចេញ​ថ្វីដៃ​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។ មហិច្ឆតា​អវកាស​ចិន​ក៏​មិន​បាន​បិទបញ្ចប់​ត្រឹម​នេះ​ដែរ​ព្រោះ​ទីភ្នាក់ងារ​អវកាស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ ទី១៤ មករា​ថា មាន​បេសកកម្ម​ទៅ​ឋានព្រះចន្ទ​ចំនួន ៤លើក​ទៀត​បាន​គ្រោង​ធ្វើ​នា​ពេល​ខាង​មុខ ពិសេស​បេសកកម្ម​ដើម្បី​ប្រមែប្រមូល និង​នាំ​យក​ព័ត៌មាន​ស្តីពី​ព្រះចន្ទ។ បន្ទាប់​មក ចិន​ក៏​កំពុង​ស្រាវជ្រាវ​ដើម្បី​សាងសង់​មូលដ្ឋាន​អន្តរជាតិ​មួយ​នៅ​ឋានព្រះចន្ទ​ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ