ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/03 12h00 GMT
អាស៊ី

រដ្ឋាភិបាល​បារាំង​កំពុង​ដោះដៃ​ពី​លោក ការឡូស ហ្គោន ប្រធាន​ក្រុមហ៊ុន​រថយន្ត​រឺណូ​ឬ ?

media  
លោក Carlos Ghosn REUTERS/Charles Platiau/File Photo

​​សម្រាប់​​បារាំង​ ពុំសូវ​​​ចេញ​ស្តីទេ ទោះ​បី​ជា​ត្រូវ​​​​ចាប់​ខ្លួន និង​ជាប់​ឃុំ​នៅក្នុង​ប្រទេស​ជប៉ុន ពី​បទ​សង្ស័យ​កេង​បន្លំ​ថវិកា​ តាំង​ពី​ថ្ងៃ​ទី ១៩​វិច្ឆិកា​២០១៨​មកក៏​ដោយ​ ក៏​​​លោក ការឡូសហ្គោន នៅ​តែ​មាន​ឈ្មោះ​ជា​ប្រធាន​ក្រុមហ៊ុន​រថយន្ត​រឺណូ​ ដដែល។ ប៉ុន្តែ​នៅ​ពេល​នេះ​រដ្ឋាភិបាល​បារាំង ទំនង​ជា​កំពុង​ចង់​ដោះដៃ​ពី​លោក ការឡូស ហ្គោន​ហើយ​។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​​បាន​ស្នើ​សុំ​​ឱ្យ​​ក្រុម​ហ៊ុន​រឺណូជ្រើសរើស​ប្រធាន​ថ្មី។

រដ្ឋ​បារាំងដែល​​ជា​ម្ចាស់​ភាគហ៊ុន​​មួយ​ចំណែក​​របស់​ក្រុមហ៊ុន​រថយន្ត​រឺណូ មិន​ដែល​ចេញស្តី​ ​អ្វី​​ទេ​តាំង​ពី​រឿង​អាស្រូវ​បាន​ផ្ទុះ​ឡើង ! បារាំង​តែង​រំលឹក​និង​​គិត​​ដល់​ភាព​គ្មាន​ទោស​របស់​លោក ការឡូស ហ្គោន​ ជា​និច្ច ដរាប​ណា​តុលាការ​ពុំ​ទាន់​ចេញ​សាលក្រម​ដាក់​ទោសទេ។ ហេតុ​​ដូច្នេះ​ហើយ​បាន​ជាលោក ការឡូស ហ្គោន នៅ​តែ​មាន​ឈ្មោះ​​ជា​ប្រធាន​ក្រុមហ៊ុន​ និងមាន​​ការ​តែង​តាំង​ប្រធាន​ស្តី​ទី​សម្រាប់​ដឹកនាំ​​ជំនួស។

ប៉ុន្តែ​អវត្តមាន​របស់​លោក ការឡូស ហ្គោន ពី​​ក្រុមហ៊ុន អាច​នឹង​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ទៀត ព្រោះ​លោក​រងការ​ចោទ​ប្រកាន់​ដល់​ទៅ​បី​ករណី​​ និង​បន្តស្ថិត​នៅ​ក្នុង​ការ​​ឃុំឃាំង​នៅ​​ជប៉ុន មិន​ដឹង​ពេល​ណា​អាច​ចេញ​មក​រួចទេ។ ដោយសារ​មូលហេតុនេះ ទើប​​បាន​ជា​រដ្ឋាភិបាល​បារាំង យល់​ថា​ល្មម​ដល់​ពេល​ត្រូវ​ប្តូរ​ផ្លាស់​ ឆ្លងទៅ​​​ដំណាក់កាល​ថ្មី​ហើយ។ ​ ក្រុមហ៊ុន​ត្រូវការ​មាន​អភិបាលកិច្ច​ប្រកប​ដោយ​និរន្តរភាព​ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​ ដើម្បី​តែង​តាំង​ប្រមុខ​ដឹកនាំ​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​កម្មការ​រាប់​ពាន់​នាក់។ នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច។

កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ទំនង​​ជា​ត្រូវ​រៀប​ចំ​ឡើង​នៅ​រវាង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ឬ​ទំនង​នៅ​​ថ្ងៃ​អាទិត្យ​ទី ២០​មករា​នេះ។ អ្នក​ដែល​នឹង​អាច​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ក្រុមហ៊ុន​ថ្មី​ ទំនង​ជា​រូប​លោក Jean-Dominique Sénard ម្ចាស់​ក្រុមហ៊ុន​ផលិត​កង់ឡានMichelin​។

ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​មិន​សើ​រើ​​អ្វី​ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​រឺណូ-នីសាន់​ ដែលជា​មរតក​​របស់​លោក​ ការឡូស ហ្គោន​ទេ។ ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ​អន្តរការី​ជា​ច្រើន​​​រដ្ឋាភិបាល បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​តូក្យូ ដើម្បី​ជជែក​អំពី​សម្ព័ន្ធ​ក្រុមហ៊ុន​រឺណូ-នីសាន់។ ចំណែក​លោក ការឡូស ហ្គោន ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​ទំនុក​ចិត្ត​ និង​កេង​បន្លំ​ថវិកា ទំនង​ជាត្រូវ​​បន្ត​ជាប់​ឃុំ​ឃាំង​រាប់​ខែ​ទៀត​។ តុលាការ​តូក្យូ ទើប​បាន​ច្រាន​ចោល​សំណើ​​សុំ​​ឱ្យ​នៅ​ក្រោយ​ឃុំ​ របស់​លោក ការឡូស ហ្គោន។ ​មេធាវី​របស់​លោក គ្រោង​នឹងធ្វើ​បណ្តឹង​​ឧទ្ធរណ៍​បន្ត​ទៅ​តុលាការ​កំពូលទៀត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ