អានតួអត្ថបទ

​អាហ្វហ្កានីស្ថាន ៖ តាលីបង់ថាជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយអាមេរិក

តើសង្គ្រាម​រ៉ាំរ៉ៃ​រយៈ​១៧​ឆ្នាំ​នៅ​​អាហ្វហ្កានីស្ថាន កំពុង​ឈាន​ទៅរក​ទី​​​បញ្ចប់ឬ ? គម្រោង​កិច្ចព្រមព្រៀង​​សន្តិភាព​ ដែល​ជា​ផ្លែផ្កា​នៃ​កិច្ចចរចា​រវាង​សហរដ្​ឋអាមេរិក​និង​ពួក​ឧទ្ទាម​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន តាំង​ពី​​ជា​ច្រើន​ថ្ងៃ​មក​ នៅ​ប្រទេស​កាតា កំពុង​ប្រសូត​​លេច​ចេញ​ជា​រូប​រាងបណ្តើរៗ​​ហើយ​ នៅ​ថ្ងៃសោរ៍​ ទី ២៦ មករា​២០១៩​នេះ​។ នេះ​បើ​តាម​ប្រភព​ស្និទ្ធ​នឹងពួក​​តាលីបង់។

ពួកតាលីបង់​នៅ​ Ghanikhel ក្នុង​ខេត្ត​Nangarharប្រទេសអាហ្វហ្កានីស្ថាន
ពួកតាលីបង់​នៅ​ Ghanikhel ក្នុង​ខេត្ត​Nangarharប្រទេសអាហ្វហ្កានីស្ថាន REUTERS/Parwiz
ផ្សាយពាណិជ្ជកម្ម

គម្រោង​កិច្ចព្រមព្រៀង​សន្តិភាព​ មាន​ចែង​អំពី​ការ​ដក​កងទ័ព​បរទេស​ចេញ​ពី​ទឹក​ដី​អាហ្វហ្កានីស្ថាន ក្នុង​រយៈ​ពេល​១៨​ខែ​ គិត​ចាប់​ពី​ថ្ងៃ​​ចុះ​កិច្ចព្រមព្រៀង​ទៅ។ ចំណែក​ខាង​តាលីបង់​វិញ ត្រូវ​សន្យា​ថា​ មិន​ឱ្យ​ពួក​បណ្តាញ​ភេរវនិយម​អាល់កៃដា និង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ប្រើប្រាស់​ឬ​យក​​ប្រទេស​​អាហ្វហ្កានីស្ថាន​ធ្វើ​ជា​មូលដ្ឋាន​​ជើងក្រោយ​បាន​ឡើយ។ នេះ​បើ​តាម​ប្រភព​ស្និទ្ធ​នឹង​តាលីបង់ ដោយ​បាន​អះអាង​ទៀត​ថា បទ​ឈប់​បាញ់​ក៏​មាន​ស្ថិត​នៅ​ក្នុង​​គម្រោង​កិច្ចព្រមព្រៀងនេះ​ដែរ ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​ការ​ចាប់​ផ្តើម​​ឈប់​បាញ់ នឹងត្រូវ​កំណត់​​​នៅ​ក្នុង​ពេល​ដ៏​ឆាប់ៗ​ខាង​មុខ​នេះ។

អន្តរការី​អាមេរិក​​ទទួល​បន្ទុក​បញ្ហា​អាហ្វហ្កានីស្ថាន​លោក ដែល​ជា​បាន​ចូល​រួម​ប្រជុំ​នៅ​ក្រុង​ដូហា​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​កាប៊ូល​ ដើម្បី​ជូន​ដំណឹង​​ដល់​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន អំពី​ដំណើរការ​វិវឌ្ឍ​ទៅ​មុខ​នៃ​ការ​ចរចា​នៅ​កាតា​នេះ។

សូម​បញ្ជាក់​ថា ​ គម្រោង​កិច្ចព្រមព្រៀង​សន្តិភាព​ ដែល​កំពុង​ប្រសូត​ចេញ​ជា​រូប​រាង​នេះ ជា​លទ្ធផល​នៃ​ជំនួប​ប្រជុំ​រវាង​អន្តរការី​អាមេរិក​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​អាហ្វហ្កានីស្ថាន និង​តំណាង​តាលីបង់ ដែល​ជា​អតីត​មេដឹកនាំ​លំដាប់​ទី​ពីរ​របស់​ចលនា​តាលីបង់ និង​ដែល​ទើប​ត្រូវ​បាន​ជ្រើសតាំង​ឱ្យ​ធ្វើ​ជា​ប្រធាន​ការិយាល័យ​នយោបាយ​តាលីបង់​ថ្មី​​​។ ជា​ការ​ចរចា​ជុំ​ទី​បួន ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ចន្ទ​ទី ២១​មករាមក និង​ក្រោម​វត្តមាន​របស់​សហស្ថាបនិក​ចលនា​តាលីបង់​ផង។

ក៏​ប៉ុន្តែ​រាល់​គ្រប់​ព័ត៌មាន​ដែល​ប្រភព​តាលីបង់​បាន​បង្ហើប​នេះ ពុំ​ទាន់​បាន​ទទួល​ការ​បញ្ជាក់​ពី​សំណាក់​ភាគី​អាមេរិក​នៅ​ឡើយ​ទេ​។ ភាគី​អាមេរិក​បាន​ត្រឹម​អះអាង​ កាលពី​ថ្ងៃ​អង្គារ​ ថា​ពិត​ជា​មាន​ជំនួប​ប្រជុំ​នៅ​ទីក្រុងដូហា​មែន។ ​តែ​ការ​ចរចា​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មានភាគី​រដ្ឋាភិបាល​ក្រុង​កាប៊ូល​ទេ ដែល​មិនមែន​ជា​អាជ្ញាធរ​ស្រប​ច្បាប់​ឡើយ​សម្រាប់​ក្រសែ​ភ្នែក​តាលីបង់។ បន្ទាប់​ពី​លង់​ខ្លួន​ក្នុង​សង្គ្រាម​អស់​១៧​ឆ្នាំ​ សេតវិមានធ្លាប់​​បាន​ប្រកាស​ឆន្ទៈ​ចង់​ដក​កងទ័ព​អាមេរិកពាក់កណ្តាល​ (៧ពាន់​នាក់)ចេញអាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ