អានតួអត្ថបទ
ស្វ៊ីស

អង្គការ​សុខភាព​ពិភពលោក​បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជម្ងឺគ្រុន​ផ្តាសាយ

អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ចន្ទម្សិលមិញ បាន​ចាប់​អនុវត្ត​យុទ្ធសាស្រ្ត​សកល ដើម្បី​ការពារ​ប្រជាជន​ក្នុង​ពិភពលោក ពី​ការរាតត្បាត នៃ​ជម្ងឺ​ផ្តាសាយ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទៅមុខ។ ស្ថាប័ន​ជំនាញ​ខាង​ផ្នែក​សុខភាព​របស់​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​រួចហើយ​ពី​ឱកាស​រាតត្បាត​នៃ​ជម្ងឺ​ផ្តាយសាយ ដែល​បាន​សម្លាប់​មនុស្ស រាប់​ម៉ឺននាក់ ក្នុង​មួយ​ឆ្នាំៗ។ 

ប្រធាន​របស់​អង្គការ​សុខភាព​ពិភពលោក លោកTedros Adhanom Ghebreyesus នៅក្នុង​សន្និសីទ​កាសែត នៅទីស្នាក់ការ​របស់​អង្គការ នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ខែ សីហា ឆ្នាំ ២០១៨
ប្រធាន​របស់​អង្គការ​សុខភាព​ពិភពលោក លោកTedros Adhanom Ghebreyesus នៅក្នុង​សន្និសីទ​កាសែត នៅទីស្នាក់ការ​របស់​អង្គការ នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ខែ សីហា ឆ្នាំ ២០១៨ ©REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ពី​ឆ្នាំ នេះ រហូត​ដល់​ឆ្នាំ ២០៣០ យុទ្ធសាស្រ្ត​សកល​របស់​អង្គការ​សុខភាព​ពិភពលោក មាន​ទិសដៅ​បង្កា​ការពារ​កុំ​ឲ្យកើតមាន​ជម្ងឺ​គ្រុនផ្តាសាយ គ្រប់គ្រង​ការឆ្លង​រាតត្បាត​មេរោគ​ផ្តាសាយ​ពី​សត្វ​ទៅ​មនុស្ស ហើយ​និង​ត្រៀមខ្លួន​ដើម្បី ទប់ទល់​នឹង​ការរីកសាយភាយ​មេរោគ​ផ្តាសាយ ថ្មីៗ​ផ្សេងទៀត។

ជម្ងឺ​ផ្តាសាយ ដែល​ផ្ទុះឡើង ភាគច្រើន នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​១ពាន់​លាននាក់ ក្នុង​ពិភពលោក​ធ្លាក់​ខ្លួន​ឈឺ និង​សម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់ នៅក្នុង​មួយឆ្នាំៗ។ នេះ​បើតាម​ការវាយតម្លៃ​របស់​អង្គការ​សុខភាព​ពិភពលោក។

សម្រាប់​ប្រធាន​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus ការគំរាមកំហែង​នៃ​ជម្ងឺផ្តាសាយ​នៅតែ​មាន ហើយ​ការរាតត្បាត​នៃ​មេរោគ​ផ្តាសាយ​ថ្មី​មួយទៀត គឺ​ជារឿង​ដែល​មិនអាច​ជៀសបាន ជាពិសេស នៅក្នុង​កាលៈទេសៈ​ពិភពលោក​បច្ចុប្បន្ន។

សូមជម្រាប​ជូនថា ពិភពលោក​ធ្លាប់​រងគ្រោះ រាតត្បាត ដោយ​មេរោគ​ផ្តាសាយ​សម្លាប់​មនុស្ស ដ៏​ខ្លាំង​បំផុត កាលពី​ឆ្នាំ ១៩១៨ នៅពេល​ដែល​មេរោគ​ផ្តាសាយ​អេស្ប៉ាញ៉ុល​សម្លាប់​មនុស្ស​ជាង​១០​លាន​នាក់។ ជម្ងឺ​គ្រុនផ្តាសាយ បានផ្ទុះ​ខ្លាំងឡើង​បីដង ទៀត កាលពី​ឆ្នាំ ១៩៥៧ ឆ្នាំ ១៩៦៨ ហើយ​និង​ចុងក្រោយ​បំផុត នៅ​ឆ្នាំ ២០០៩ នៅពេល​ជម្ងឺ​គ្រុនផ្តាសាយ​បក្សី បាន​សម្លាប់​មនុស្ស​ជិត​២ម៉ឺននាក់ (១៨ ៥០០)​នាក់ ក្នុង​ប្រទេស​ចំនួន ១២៤។

នៅក្នុង​យុទ្ធសាស្រ្ត​សកល​របស់ខ្លួន អង្គការ​សុខភាព​សុខភាព​ពិភពលោក​ផ្តោត​សំខាន់​ទៅលើ​ការបង្កា​ដែល​ត្រូវការ​ចំណាយ​ទុន​តិច បើប្រៀបធៀប​នឹង​ការខាតបង់​ថវិកា​ដោយសារ​ការរាតត្បាត​របស់​មេរោគគ្រុន​ផ្តាសាយ។សម្រាប់​អង្គការ​សុខភាព​ពិភពលោក រដ្ឋាភិបាល​របស់​ប្រទេស​នីមួយៗ ត្រូវ​ពង្រឹង​កម្មវិធី​សុខភាព​ថ្នាក់មូលដ្ឋាន​របស់ខ្លួន ហើយ​និងត្រូវ​អភិវឌ្ឍ​កម្មវិធី​ច្បាស់លាស់​ដើម្បី ប្រយុទ្ធប្រឆាំង និង​បង្កា​ទប់ស្កាត់ កុំ​ឲ្យ​កើតមាន​ការឆ្លងរាតត្បាត​មេរោគ​គ្រុនផ្តាសាយ។ នៅក្នុង​កម្មវិធី​បង្ការ​ទប់ស្កាត់ អង្គការ​សុខភាព​ពិភពលោក​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការចាក់​វ៉ាក់សាំង ប្រចាំ​ឆ្នាំ ជាពិសេស សម្រាប់​បុគ្គល​សុខាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ