មិទ្ទិញថ្ងៃចុងក្រោរបស់គណបក្សនយោបាយ នៅមុនការបោះឆ្នោតនៅ ប្រទេសថៃ
នៅបាំងតែមួយថ្ងៃទៀត ដល់ថ្ងៃបោះឆ្នោតថៃ បណ្តាគណបក្សធំៗបាននាំគ្នាធ្វើមិទ្ទិញទ្រង់ទ្រាយធំរៀងៗខ្លួន នៅល្ងាចថ្ងៃសុក្រម្សិលមិញនេះ ដើម្បីប្រមែរប្រមូល និងទាក់ទាញអ្នកគាំទ្រ នៅក្នុងមិទ្ទិញចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០០:២៦
នៅក្នុងមិទ្ទិញរបស់គណបក្សផាឡាំងប្រាឆារ៉ាត់ នៅក្បែរពហុកីឡាដ្ឋានជាតិក្រុងបាងកក លោកប្រាយុទ្ធ ចាន់អូចា មេដឹកនាំរបបសឹក និងជាបេក្ខជននាយករដ្ឋមន្រ្តី ក៏បានចេញមុខមកថ្លែងសុន្ទរកថា នៅចំពោះមុខមហាជនផងដែរ ដែលជាសុន្ទរកថាជាលើកទីមួយរបស់លោក នៅក្នុងមិទ្ទិញបែបនេះ។
ក្នុងពេលជាមួយគ្នានោះ គណបក្សប្រជាធិបតេយ្យបើកធ្វើមិទ្ទិញ នៅក្បែរសាលាក្រុងបាងកក ចំណែកឯគណបក្សភឿថៃ និងគណបក្សអណាខុតម៉ៃវិញ បានបើកធ្វើមិទ្ទិញ នៅក្បែរគ្នា គឺនៅឯមជ្ឈមណ្ឌលយុវជនថៃ-ជប៉ុន ក្នុងក្រុងបាងកកដូចគ្នា។
ក្នុងចំណោមមិទ្ទិញ ដែលបើកធ្វើព្រមៗគ្នានោះ សេង ឌីណា បានទៅយកការណ៍ នៅឯមិទ្ទិញមួយ គឺមិទ្ទិញរបស់គណបក្សអណាខុតម៉ៃ ដែលជាបក្សបង្កើតថ្មី ហើយដែលកំពុងមានសន្ទុះគាំទ្រខ្លាំងពីសំណាក់យុវជន។
នៅមុនពេលឡើងថ្លែងសុន្ទរកថា នៅចំពោះមុខអ្នកគាំទ្រជាច្រើនពាន់នាក់ លោកថាណាថុន ជឹងរុងរឿងគិត បេក្ខជននាយករដ្ឋមន្រ្តីមកពីគណបក្សអណាខុតម៉ៃ បានលើកឡើងថា ដើម្បីឲ្យប្រទេសថៃអាចចាកចេញពីវិបត្តិសព្វថ្ងៃនេះ ដោយសន្តិវិធីបាន គេចាំបាច់ត្រូវតែបញ្ចប់នូវតួនាទីរបស់កងទ័ព និងមេដឹកនាំរបបសឹក។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ