ថៃ
លោកប្រាយុទ្ធ ចាន់អូចា៖ ខ្ញុំមានតួនាទីបន្តធ្វើរហូតដល់ទីបញ្ចប់
នៅក្នុងមិទ្ទិញរបស់គណបក្ស ផាឡាំងប្រាឆារ៉ាត់ នៅក្បែរពហុកីឡាដ្ឋានជាតិក្រុងបាងកក កាលពីយប់ថ្ងៃសុក្រម្សិលមិញ លោកប្រាយុទ្ធ ចាន់អូចា មេដឹកនាំរបបសឹក និងជាបេក្ខជននាយករដ្ឋមន្រ្តី បានចេញមុខមកថ្លែងសុន្ទរកថា នៅចំពោះមុខមហាជនផងដែរ ដែលជាសុន្ទរកថាតែមួយគត់របស់លោក នៅក្នុងមិទ្ទិញបែបនេះ ចាប់តាំងពីត្រូវបានតែងតាំងឲ្យធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី។នៅពេលឡើងថ្លែងសុន្ទរកថានោះ ដែលមានរយៈពេលប្រមាណជា ១៥នាទី លោកប្រាយុទ្ធបានលើកឡើងថា លោកចេញពីទាហានពិតមែន តែនៅពេលនេះ លោកគឺជា ប្រជាជនធម្មតាដូចគេ ហើយថា លោកមានតួនាទីរបស់លោក ដែលលោកត្រូវតែបន្តធ្វើរហូតដល់ទីបញ្ចប់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០០:៣៩