អានតួអត្ថបទ
ថៃ

មិទ្ទិញ​ថ្ងៃ​ចុងក្រោ​របស់​គណបក្ស​នយោបាយ នៅមុន​ការបោះឆ្នោត​នៅ ប្រទេស​ថៃ

នៅបាំង​តែ​មួយថ្ងៃ​ទៀត ដល់​ថ្ងៃ​បោះឆ្នោតថៃ បណ្តា​គណបក្ស​ធំៗ​​បាន​នាំគ្នា​ធ្វើមិទ្ទិញ​ទ្រង់ទ្រាយ​ធំ​​រៀងៗខ្លួន​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ដើម្បី​ប្រមែរប្រមូល និង​ទាក់ទាញ​អ្នក​គាំទ្រ នៅ​ក្នុង​មិទ្ទិញ​ចុងក្រោយ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

លោកថាណាថុន ជឹងរុងរឿងគិត បេក្ខជននាយករដ្ឋមន្រ្តីមកពីគណបក្សអណាខុតម៉ៃនៅថ្ងៃ​សុក្រ​ទី ២២ មីនា ២០១៩
លោកថាណាថុន ជឹងរុងរឿងគិត បេក្ខជននាយករដ្ឋមន្រ្តីមកពីគណបក្សអណាខុតម៉ៃនៅថ្ងៃ​សុក្រ​ទី ២២ មីនា ២០១៩ ©REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​មិទ្ទិញ​របស់​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់ នៅ​ក្បែរ​ពហុកីឡាដ្ឋានជាតិ​ក្រុង​បាងកក លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​របបសឹក និង​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី ក៏​បាន​ចេញ​មុខ​មក​​​ថ្លែង​សុន្ទរកថា នៅចំពោះ​មុខ​មហាជន​ផងដែរ ដែល​ជា​សុន្ទរកថា​ជាលើកទីមួយ​របស់​លោក នៅ​ក្នុង​មិទ្ទិញ​បែបនេះ។

ក្នុងពេល​ជាមួយគ្នា​នោះ គណបក្ស​ប្រជាធិបតេយ្យ​បើក​ធ្វើ​មិទ្ទិញ នៅ​ក្បែរ​សាលាក្រុងបាងកក ចំណែក​ឯ​គណបក្ស​ភឿថៃ និង​គណបក្ស​អណាខុតម៉ៃ​វិញ បានបើក​ធ្វើ​មិទ្ទិញ នៅ​ក្បែរគ្នា គឺ​នៅ​ឯមជ្ឈមណ្ឌល​យុវជន​​ថៃ-ជប៉ុន ក្នុង​ក្រុង​បាងកក​ដូចគ្នា។

ក្នុង​ចំណោម​មិទ្ទិញ ដែល​បើក​ធ្វើ​ព្រមៗគ្នានោះ សេង ឌីណា បាន​ទៅ​យកការណ៍ នៅ​ឯមិទ្ទិញ​មួយ គឺ​មិទ្ទិញ​រ​បស់​គណ​បក្ស​អណាខុតម៉ៃ ដែល​ជា​បក្ស​បង្កើតថ្មី ហើយ​ដែល​កំពុង​មាន​សន្ទុះគាំទ្រ​ខ្លាំង​ពី​សំណាក់​យុវជន។

នៅ​មុន​ពេលឡើង​ថ្លែង​សុន្ទរកថា នៅ​​​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាច្រើន​ពាន់នាក់ លោក​ថាណាថុន ជឹងរុងរឿងគិត បេក្ខជន​នាយករដ្ឋមន្រ្តី​មក​ពី​គណបក្ស​អណាខុតម៉ៃ បាន​លើកឡើង​ថា ដើម្បី​ឲ្យ​ប្រទេស​ថៃ​អាច​ចាកចេញ​ពី​វិបត្តិ​សព្វថ្ងៃ​នេះ ដោយ​សន្តិវិធី​បាន គេ​ចាំបាច់​ត្រូវតែ​​បញ្ចប់​នូវ​តួនាទី​រ​​បស់​កងទ័ព និង​មេដឹកនាំ​រ​ប​បសឹក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ