ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 05/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 05/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 05/12 12h00 GMT
អាស៊ី

ហ្វេសប៊ុក​បិទមិន​ឱ្យ​ក្រុម​ជ្រុលនិយម​ស្បែកស​ប្រើ​គណនី​ក្នុង​ប្រព័ន្ធរបស់ខ្លួន

media  
ហ្វេសប៊ុក​បិទមិន​ឱ្យ​ក្រុម​ជ្រុលនិយម​ស្បែកសមាន​​គណនី​ក្នុង​ប្រព័ន្ធ​សង្គម​របស់​ខ្លួន​ REUTERS/Dado Ruvic

នៅ​ថ្ងៃពុធ​នេះ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ប្រកាស​ហាមឃាត់​មិន​ឱ្យ​ក្រុម​ជ្រុលនិយម​ស្បែក​ស មាន​គណនី​លើ​ប្រព័ន្ធ​សង្គម​របស់​ខ្លួន សម្រាប់​ផ្សព្វផ្សាយ​​និង​គាំទ្រ​ទ្រឹស្តី​ស្បែកស​និយម​បាន​ទៀត​ឡើយ។ ហ្វេសប៊ុក​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជំហរ​​បែប​នេះ ក៏​ព្រោះ​តែ​ក្រុមហ៊ុន​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំងថា​គ្មាន​ចំណាត់ការ​ល្អ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​ ពី​សំណាក់​ក្រុម​អ្នក​ការពារ​សិទ្ធិសេរីភាព​ស៊ីវិល។

គិត​មក​ទល់ថ្ងៃ​នេះ ហ្វេសប៊ុកធ្លាប់​​បាន​លុប​ខ្លឹមសារ​និង​ទំព័រណា​ដែល​ឃោសនា​មនោគមន៍​លើក​តម្កើង​ស្បែកស​ខ្លះ​ដែរ តែមិន​ដែល​ចាត់​ទុក​សកម្មភាព​ស្បែកស​និយម​ជ្រុល​ ថា​ជា​ទង្វើ​រើសអើង​ប្រកាន់​ពូជសាសន៍​ដោយ​ចំៗ​ឡើយ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន​បាន​ប្តូរ​ជំហរ។

បម្រាម​របស់​ក្រុមហ៊ុន ​ ​មិន​ឱ្យ​​ក្រុម​ជ្រុលនិយម​ស្បែកសប្រើ​ប្រព័ន្ធ​ហ្វេសប៊ុក និង​Instagram នឹង​ចូល​ជា​ធរមាន​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ។ រាល់​ការ​ផ្សព្វផ្សាយ​ទ្រឹស្តី ​មនោគមវិជ្ជា​ស្បែក​ស​និយម និង​ការ​គាំទ្រ​ទស្សនៈ​ជាតិ​និយម ព្រមទាំង​​ទស្សនៈ​បែង​ចែក​រើស​អើង​ពូជសាសន៍​ស្បែក​ស​និយម នឹង​មិន​ត្រូវ​បាន​អនុគ្រោះឱ្យ​មាន​នៅ​លើ​ប្រព័ន្ធ​សង្គម​របស់​ខ្លួន​ទៀត​ឡើយ​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​ក្រុមហ៊ុន​​ហ្វេសប៊ុក។ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ទាំង​អស់ អាច​បន្ត​បញ្ចេញ​មតិ និ​ងមោទភាព​នៃ​មរតកជាតិ​សាសន៍​របស់​ខ្លួន។

សេចក្តី​សម្រេច​របស់​ហ្វេសប៊ុក​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​ ព្រម​ទាំង​ប្រព័ន្ធ​សង្គម​ផ្សេង​ទៀត​ដូច​ជា youTube Twitter បាន​រក​ការ​រិះគន់​យ៉ាង​ខ្លាំង​ ដោយ​បាន​បណ្តោយ​ឱ្យ​​ជន​ជ្រុលនិយម​ស្បែក​ស ដែល​ជា​ខ្មាន់កាំភ្លើងបាញ់​រះ​លើ​ជន​ស្លូត​ត្រង់​នៅ​វិហារ​អ៊ីស្លាម​ក្រុង​Christchurch ​​នៅ​ប្រទេស​នូវែល​ហ្សេឡង់​ ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​សកម្មភាព​វាយប្រហារ​របស់​គេ។

នាយករដ្ឋមន្ត្រី​​នូវែលហ្សេឡង់ បាន​អបអរ​នឹង​ស្វាគមន៍​សេចក្តី​សម្រេច​របស់​ហ្វេសប៊ុក ដែល​បាត់​វិធានការ​ប្រឆាំង​នឹង​ក្រុមជ្រុលនិយម ប៉ុន្តែ​លោកស្រី​យល់​ថា​មិន​ទាន់​គ្រប់គ្រាន់​ទេ។ គេ​គួរ​តែ​ធ្វើ​ឱ្យ​បាន​ច្រើន​ជាង​នេះ ! នូវែល​ហ្សេឡង់​ចង់​បាន​ចំណាត់ការ​បែប​អន្តរជាតិ​ និង​ក្នុង​កំរិត​មូលដ្ឋាន​ទៀត។ អូស្ត្រាលី​​បាន​ព្រលយ​អំពី​គំនិត​ចង់​ចាប់​អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​ដាក់​​ពន្ធនាគារ​តែ​ម្តង​ប្រសិន​បើ​ក្រុមហ៊ុន​មិន​អាច​លុប​ខ្លឹមសារ​ជ្រុលនិយម​ឱ្យ​បាន​ឆាប់​រហ័ស​ទេ។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ