ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាស៊ី

កូរ៉េខាងជើង​ថា ការ​វាយឆ្មក់​ចូល​ស្ថានទូត​របស់​ខ្លួន​នៅ​អេស្ប៉ាញ​ជា​អំពើភេរវកម្ម​ធ្ងន់ធ្ងន់

media  
ឡានប៉ូលិស​អេស្ប៉ាញ​នៅ​មុខ​ស្ថានទូត​កូរ៉េខាងជើងប្រចាំទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ Reuters

នៅ​ថ្ងៃ​អាទិត្យ ទី៣១ មីនា កូរ៉េខាងជើង​បាន​ចេញ​មុខ​បរិហារ​លើ​ការ​វាយ​ឆ្មក់​ចូល​ក្នុង​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ​ក្នុង​ខែ​កុម្ភៈ។ សម្រាប់​ក្រុង​ព្យុងយ៉ាង ការ​វាយឆ្មក់​ដែល​បាន​ធ្វើ​ឡើង​ដោយ​កងកម្ម៉ង់ដូ​នៃ​ក្រុមប្រឆាំង​អាថ៍កំបាំង​មួយ​នៅ​បរទេស និង​ដែល​អាច​មាន​ការ​រួម​ដៃ​របស់​អាមេរិក​ផង​នោះ គឺ​ជា​ទង្វើ​ភេរវកម្ម។ យ៉ាង​ណា​ក៏​ដោយ កូរ៉េខាងជើង​បាន​បញ្ជាក់​ពី​ការ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែម​របស់​រដ្ឋអំណាច​អេស្ប៉ាញ។

នេះ​ជា​លើកទី១ និង​ជា​ផ្លូវការ​ដែល​កូរ៉េខាងជើង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ការ​វាយ​ឆ្មក់​ចូល​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ទីក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃទី២២ កុម្ភៈ។ នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន ក្រុង​ព្យុងយ៉ាង​បាន​លើក​ឡើង​ពី​ទង្វើ​ភេរវកម្ម​ធ្ងន់ធ្ងរ​បង្ក​ឡើង​ដោយ​ក្រុម​ប្រដាប់អាវុធ​មួយ​ក្រុម​នៅ​ក្នុង​ស្ថានទូត​របស់​ខ្លួន​នៅ​អេស្ប៉ាញ​ក្នុង​ថ្ងៃទី២២ កុម្ភៈ ព្រម​ទាំង​លើក​ឡើង​ពី​ការ​រួមដៃ​ជា​យថាហេតុ​របស់​ក្រសួង​ស៊ើបការសម្ងាត់​អាមេរិក FBI នៅ​ក្នុង​ប្រតិបត្តិការ​នោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី កូរ៉េខាងជើង​បាន​ទុក​ឲ្យ​រដ្ឋអំណាច​អេស្ប៉ាញ​បន្ត​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​រហូត​ដល់​ទីបញ្ចប់ និង​មាន​លក្ខណៈ​ទទួល​ខុស​ត្រូវ។

ប្រតិកម្ម​របស់​កូរ៉េខាងជើង​ថ្ងៃ​នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​ចៅក្រមស៊ើបអង្កេត​អេស្ប៉ាញ​ម្នាក់​បាន​ទម្លាយ​នៅ​ថ្ងៃ​អង្គារ ទី២៦ មីនា​ថា នៅ​ក្នុង​កងកម្ម៉ង់ដូ​ដែល​បាន​វាយឆ្មក់​ចូល​ស្ថានទូត​កូរ៉េខាងជើង​នោះ មាន​សមាជិក​ជា​ច្រើន​កំពុង​ជាប់​ក្នុង​ដីការ​ចាប់ខ្លួន​អន្តរជាតិ។ បន្ទាប់​មក ក្រុម​មួយ​ឈ្មោះ « Cheollima Civil Defense » ហៅ​កាត់ CCD បាន​ចេញ​មុខ​សារភាព​ពី​ទង្វើ​របស់​ខ្លួន​ដោយ​ពន្យល់​ថា ពួក​គេ​ចង់​ទម្លាយ​ការ​ពិត​ស្តីពី​សកម្មភាព​ខុសច្បាប់​របស់​ក្រុម​មន្រ្តីទូតកូរ៉េខាងជើង​នៅ​បរទេស។ រហូត​មក​ដល់​ពេល​នេះ តុលាការ​អេស្ប៉ាញ​បាន​លើក​ឡើង​ពី​មេកម្ម៉ង់ដូ​សង្ស័យ​ម្នាក់​ឈ្មោះ ហុង ចាង​មាន​សញ្ជាតិ​ម៉ិចស៊ិក តែ​រស់នៅ​ក្នុង​ទឹកដី​អាមេរិក។

តាម​តុលាការ​អេស្ប៉ាញ​ដដែល ៥ថ្ងៃ​ក្រោយ​ការ​វាយឆ្មក់​ចូល​ស្ថានទូត ជន​ហុង ចាង​បាន​ទាក់ទង​ទៅ FBI ក្នុង​ទីក្រុង​ញូយ៉ក​ដើម្បី​ប្រគល់​ឯកសារ និង​សម្ភារៈសោតទស្សន៍​មួយ​ចំនួន​ដែល​យក​បាន​ពី​ស្ថានទូត។ នៅ​លើ​គេហទំព័រ CCD ដែល​បាន​ប្រកាស​ខ្លួន​ឯង​ជា​រដ្ឋាភិបាល​កូរ៉េខាងជើង​នៅ​បរទេស​បាន​ពន្យល់​ថា ពួក​គេ​ជា​អ្នកប្រឆាំង​ដែល​បាន​រួបរួម​ជា​មួយ​ជនរួមជាតិ​កូរ៉េខាងជើង​នៅ​ទូទាំង​ពិភពលោក និង​កំពុង​រៀបចំ​សេណារ៉យ៉ូ​ជា​ច្រើន​ដើម្បី​ផ្តួល​រំលំ​របបដឹកនាំ​នៅ​ព្យុងយ៉ាង​សព្វថ្ងៃ។ បន្ទាប់​មក ក្រុមប្រឆាំង​កូរ៉េខាងជើង​នៅ​បរទេស​មួយ​នេះ​មិន​ភ្លេច​អរគុណ​ប្រទេស​មួយ​ចំនួន​ដែល​បាន​ជួយ​ជ្រោមជ្រែង​ពួក​គេ ដូច​យ៉ាង​អាមេរិក ហូឡង់ និង​ប្រទេស​ចិន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ