ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
អាស៊ី

នៅ​ហ្វីលីពីន ប៉ូលិស​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​កសិករ​ចំនួន ១៤នាក់

media  
លោកឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន ©Czar Dancel

នៅ​ថ្ងៃ​អាទិត្យ ទី៣១ មីនា ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ចោទ​ប៉ូលិស​ហ្វីលីពីន​ពី​បទសម្លាប់​រង្គាល​លើ​កសិករ​ចំនួន ១៤នាក់​នៅ​ប៉ែកកណ្តាល​ប្រទេស​ដែល​បាន​ចេញ​មុខ​ការពារ​ដីស្រែ​របស់​ខ្លួន។ ចំណែក​រដ្ឋអំណាច​មិន​បាន​បដិសេធ​ពី​ការ​ស្លាប់​មនុស្ស​ទាំង ១៤នាក់​នោះ​ទេ តែ​បាន​បញ្ជាក់​ថា ប៉ូលិស​បាន​អន្តរាគមន៍​វាយ​បក​លើ​ការ​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត និង​ទទួល​ស្គាល់​ថា មាន​អ្នក​ស្លាប់​ខ្លះ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ១៤នាក់​ជា​កសិករ។ តើ​ឧប្បត្តិហេតុ​មួយ​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច​ខ្លះ?។

ឧប្បត្តិហេតុ​មួយ​នេះ​បាន​កើត​មាន​ក្នុង​ថ្ងៃ​សៅរ៍ ទី៣០ មីនា​ដោយ​អ្នកនាំពាក្យ​ប៉ូលិស​ហ្វីលីពីន​លោក​អេឌីលប៊ែរតូ អឺរ៉ាវបា​បាន​បញ្ជាក់​ថា បុរស​ទាំង ១៤នាក់​បាន​បើក​ការ​បាញ់រះ​លើ​កម្លាំង​សន្តិសុខ​ដែល​កំពុង​ចុះ​អន្តរាគមន៍​ឆែកឆេរ​ស្វែង​រក​អាវុធ។ តាម​លោក​អេឌីលប៊ែរតូ កម្លាំង​សន្តិសុខ​បាន​បង្ខំ​ចិត្ត​បាញ់​តប​វិញ​ដោយ​សម្លាប់​បុរស​ទាំង ១៤នាក់​នោះ និង​ទទួល​ស្គាល់​ថា​ក្នុង​ចំណោម​អ្នក​ទាំង ១៤នាក់ ពិត​ជា​មាន​ខ្លះ​ជា​កសិករ តែ​មិន​ដឹង​មាន​គ្នា​ប៉ុន្មាន​នាក់​ទេ។ ក្រៅ​ពី​សម្លាប់​មនុស្ស​បាន ១៤នាក់ ប៉ូលិស​ក៏​បាន​ប្រាប់​ពី​ការ​ចាប់​ខ្លួន​មនុស្ស​បាន ១២នាក់ និង​មាន​ប៉ូលិស​ម្នាក់​រង​របួស​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ។

តែ​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​ក្រុម​សមាគម​បាន​អះអាង​ផ្ទុយ​ពី​នេះ​ដោយ​បញ្ជាក់​ថា បុរស​ស្លាប់​ទាំង ១៤នាក់​សុទ្ធសឹង​ជា​កសិករ​ដែល​គ្មាន​អាវុធ និង​ដែល​អ្នក​ខ្លះ​មាន​វ័យ​ចំណាស់។ បើ​ទង្វើ​នេះ​មិនមែន​ជា​ការ​សម្លាប់​រង្គាល តើ​វា​ជា​ទង្វើ​អី នេះ​ជា​ការ​ចោទ​សួរ​របស់​សកម្មជន​សិទ្ធិមនុស្ស​ម្នាក់​លោកស្រី​ម៉ារីយ៉ា សុល តូឡេ។ តាម​លោកស្រី​ម៉ារីយ៉ា មនុស្ស​ទាំង ១៤នាក់​បាន​តាំង​ខ្លួន​ជា​សកម្មជន ឬ​មួយ​ជា​អ្នក​ដែល​មាន​សមានចិត្ត​ជាមួយ​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​មែន តែ​ពួក​គេ​ជា​កសិករ​សុទ្ធសាធ​ដែល​បាន​ចេញ​មុខ​ការពារ​ដីស្រែ​របស់​ពួក​គេ។

គួរ​រម្លឹក​ថា តាំង​ពី​កន្លះ​សតវត្ស​មក​ហើយ​ដែល​ហ្វីលីពីន​បាន​ប្រឈម​មុខ​នឹង​ការ​ងើប​បះបោរ​របស់​ក្រុម​ឧទ្ទាមកុម្មុយនិស្ត។ ក្រោយ​ការ​ជាប់ឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៦ លោក​ឌុយទែរតេ​បាន​ផ្តើម​កិច្ចចរចា​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម តែ​បាន​ដក​ខ្លួន​ចេញ​ពី​តុ​ចរចា​វិញ រួច​ចេញ​បញ្ជា​ឲ្យ​កម្ទេច​ចលនា​កងទ័ព​ថ្មី​នៃ​ប្រជាជន​ដែល​ជា​សាខា​យោធា​របស់​គណបក្ស​កុម្មុយនិស្ត​ហ្វីលីពីន។ ទន្ទឹម​គ្នា​នេះ ជម្លោះ​ដីធ្លី​ក៏​កំពុង​បន្ត​ជា​ជំងឺ​រុំាំរ៉ៃ​ដែល​រដ្ឋាភិបាល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​យឺតយ៉ាវ​ក្នុង​ការ​ចែក​ដីស្រែ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន។ បច្ចុប្បន្ន ហ្វីលីពីន​មាន​កសិករ​ចំនួន ២០លាននាក់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ