ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT

សកម្មភាព​ឧស្សាហកម្ម​ចិន​បាន​ប្រសើរ តែ​ឧស្សាហកម្ម​​អាស៊ី​នៅ​បន្ត​ផុយស្រួយ

សកម្មភាព​ឧស្សាហកម្ម​ចិន​បាន​ប្រសើរ តែ​ឧស្សាហកម្ម​​អាស៊ី​នៅ​បន្ត​ផុយស្រួយ
 
សកម្មភាព​នៅ​រោង​ចក្រ​ឧស្សាហកម្ម Power Xinchen ខេត្ត​ស៊ីឈន់​ប្រទេស​ចិន . REUTERS/Stringer

នៅ​ខែ​មីនា២០១៩​នេះ វិស័យ​​ឧស្សាហកម្ម​ចិនមា​ន​លក្ខណៈ​ប្រសើរ និង​កើន​​ឡើង ជាង​ការរំពឹង​​ទុករបស់​​អ្នក​ជំនាញ​ទៅ​ទៀត។​ ​បើ​តាម​របាយការណ៍​​ឯករាជ្យរបស់​ក្រុមហ៊ុន​ព័ត៌មាន Caixin ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទទី ១​មេសា​ សកម្មភាព​​​ឧស្សាហកម្មចិន ​ចាប់​មានច​ង្វាក់​ល្អ​ឡើង​វិញ​​​ ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពីខែសីហា ២០១៨​មក។ លទ្ធផល​នេះ បាន​ផ្តល់​ក្តី​សង្ឃឹម​ថា​​ ចិន​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ ក្នុង​ពេល​ឆាប់ៗ។ ប៉ុន្តែ​ស្ថានភាព​ទូទៅ​នៃ​វិស័យ​ឧស្សាហកម្ម​ក្នុង​តំបន់​អាស៊ី​ នៅ​តែ​មាន​លក្ខណៈ​ផុយស្រួយ​ដដែល។

បន្ទាប់​ពី​អាប់អួរខ្លាំង​ ​អស់​រយៈ​ពេល​បួន​ខែ​ចុងក្រោយ​​ជាប់​គ្នាមក វិស័យ​សកម្មភាព​ឧស្សាហកម្ម​ចិន ពិត​ជា​បាន​ស្គាល់​ភាព​ប្រសើរ​ឡើង​ហួស​ពី​ការ​ពី​រំពឹង​ទុក របស់​ភ្នាក់ងារ​ហិរញ្ញវត្ថុ​Bloomberg​ទៅ​ទៀត។ ​សន្ទទស្សន៍​ផ្តល់​ដោយ​ភ្នាក់ងារ​ឯករាជ្យ​Caixin​ នៅ​ថ្ងៃ​ចន្ទ​នេះជា​ការ​​បញ្ជាក់បន្ថែម​នូវ​​តួលេខដ៏​ល្អ​​​​ដែលផ្សព្វផ្សាយ​ដោយ​​រដ្ឋាភិបាល​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ។

វិស័យ​ឧស្សាហកម្ម​ចិន​ មិន​ត្រឹម​តែ​បានស្គាល់​ភាព​ប្រសើរ​ទេ តែ​ថែម​ទាំង​​​មាន​ចង្វាក់​ល្អ និងក្នុង​ល្បឿន​ខ្លាំងមែនទេន មិន​ដែល​ធ្លាប់​កើត​មានទេ គិត​ចាប់​តាំង​ពី​ខែ​សីហា​២០១៨​មក។ នេះ​បើ​តាម​ភ្នាក់ងារ​Caixinដដែល។ មិន​តែ​ប៉ុណ្ណោះ ទីផ្សារ​ការងារក្នុង​​វិស័យ​ឧស្សាហកម្ម​​ក៏​បាន​រីកធំ ចាប់​ស្រូប​ទាញ​​កម្លាំង​ពលកម្ម​បានជា​ថ្មី​ឡើង​វិញ​​ ជា​លើក​ទីមួយ គិត​តាំង​ពី​៥​ឆ្នាំ​មក។ ចំណែក​ការ​បញ្ជា​ទិញ ដើម្បី​នាំ​ចេញ ក៏​ចាប់​មាន​សន្ទុះ​ឡើង​វិញ​ដែរ នៅ​ខែ​មីនា​នេះ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ខ្លាំង​កាលពី​ខែ​កុម្ភៈ។

ជា​សរុប​ ចិន​មាន​ទស្សនៈ​វិស័យ​សម្រាប់​រយៈ​ពេល​១២​ខែ​មុខ ល្អ​និង​ខ្ពស់​បំផុត ប្រកប​ដោយ​​ក្តី​សង្ឃឹមថា កំណើន​សេដ្ឋកិច្ច​ជាតិ ​អាច​នឹង​មាន​សំណាង​ឆាប់​ស្ទុះ​ឡើង​វិញ​ ជាង​ការ​គិត​ទុក​ពី​មុន​​ដែរ។ កាលពី​ខែ​មុន រដ្ឋាភិបាល​​​ចិន បានប្រកាស​ថា កំណើន​សេដ្ឋកិច្ច​ជាតិ​ ​មាន​កំរិត​ត្រឹម​តែ ៦%ទៅ​៦,%​ប៉ុណ្ណោះ ទល់​នឹង​៦,៦%​កាលពី​ឆ្នាំ​២០១៨ ពោល​គឺ​ជាអត្រា​ដ៏​ទាប​បំផុត​ តាំង​ពី​២៨​ឆ្នាំ មក។

ទាំង​នេះគឺ​ ដោយ​សារ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់ប៉េកាំង ក្នុងទ្រទ្រង់​សេដ្ឋកិច្ច​។ បន្ទាប់​ពី​ត្រូវ​រង​ឥទ្ធិពល​ខ្លាំង​​ពី​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​​អាមេរិក និង​ការ​ប្រយុទ្ធ​ប្រឆាំងទល់​នឹង​វិបត្តិ​បំណុល ប៉េកាំង​បាន​ចាត់​វិធានការ​មួយ​ចំនួន។ បើ​​តាម​អ្នក​វិភាគ នយោបាយ​បន្ធូរបន្ថយការ​ខ្ចី​ប្រាក់ នយោបាយប្រឹង​​សង្គ្រោះ​វិស័យ​ឯកជន និង​ភាព​ជឿនលឿន​នៃ​ការ​ចរចា​លុប​បំបាត់​សង្គ្រាមពាណិជ្ជកម្ម​អាមេរិក-ចិន កំពុង​ចាប់​ផ្តល់​ផល តាមរយៈ​ការ​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​​ចាប់​ប្រសើរ​ឡើង​ខ្លាំង​នៅ​ខែ​មីនា​នេះ​ឯង។ ​

ឧស្សាហកម្ម​ចិន បាន​​ប្រសើរ​ តែ​តំបន់​អាស៊ីមិន​ទាន់​ងើប

ប៉ុន្តែ​កំណើន​ក្នុង​កំរិត​ល្មមៗនេះ មិន​អាច​នាំ​ឱ្យ​គេ​ឈប់​ព្រួយបារម្ភ​ចំពោះ​ការ​បន្ថយ​ល្បឿន​សេដ្ឋកិច្ច​កំរិត​ពិភពលោកឡើយ។ ថ្វី​បើ​ចិន​មាន​សកម្មភាព​ប្រសើរមែន តែ​ផ្នែក​ផ្សេងទៀត​នៃ​តំបន់​អាស៊ី នៅ​រង​សម្ពាធ​នៅ​ឡើយ​។ វិស័យ​ឧស្សាហកម្ម​ នៅ​ជប៉ុន កូរ៉េខាង​ត្បូង ម៉ាឡេស៊ី និង​តៃវ៉ាន់​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ក្រញាញ់​ ធ្លាក់​ចុះ​ដដែល។

សង្គ្រាម​ពាណិជ្ជកម្ម​ចិន-អាមេរិក​ និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​ចិន បាន​បង្ក​ការ​ខូច​ខាត​ខ្លាំង ជះ​ចំណាយ​​ដល់​ក្រុមហ៊ុនតូចៗ​​ស៊ីឈ្នួល​តផង និង​ដល់​ក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​High Techផង ព្រមទាំង​ប៉ះពាល់​ដល់​ក្រុមហ៊ុនតូច​ធំ​ទាំង​ឡាយ​នៅ​អាស៊ី​និង​ប៉ាស៊ីហ្វិក​ទាំ​ង​មូល​តែ​ម្តង។ វា​មិន​ខុស​អ្វីពី​ពាក្យ​ចាស់​លោកថា ដំរី​កណ្តាស​ផ្តាសាយ​ ងាប់​ស្រមោច​រាប់​លាន​ទេ។

វិស័យ​ឧស្សាហកម្ម​អឺរ៉ុប​ក៏​បាន​ធ្លាក់​ចុះ​ខ្លាំង​ដែរ ព្រោះ​តំបន់​នេះ​មាន​ពាក់​ព័ន្ធ​ខ្លាំង​នឹង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ហើយ​មាន​​វិបត្តិ​អង់គ្លេស​ដើរ​ចេញ​ពីអឺរ៉ុបទៀត។

បរិបទពិភពលោក​ដ៏​ស្មុគស្មាញ​ខ្លាំង ភាព​ប្រសើរ​នៃ​វិស័យ​ឧស្សាហកម្ម​ចិន​តែ​មួយ​ខែ​ពិត​ជា​មិន​អាច​ជួយ​រុញ​ច្រាន​សេដ្ឋកិច្ចពិភពលោក​ឱ្យ​មាន​កំណើន​ឡើង​វិញ​​បាន​ឡើយ​។ ម្យ៉ាង​ទៀត ​មីនា​ជា​ខែ​ដែល​មាន​កំណើនសេដ្ឋកិច្ច​​ខ្លាំង​ជា​ប្រពៃណី ជា​រៀងរាល់​ឆ្នាំ។​ ដូច្នេះ​គេ​ត្រូវ​រង់ចាំ​មើល​និន្នាការ​នៃ​ខែ​បន្ត​បន្ទាប់ ថា​ស្ថិត​ក្នុង​ទិសដៅ​ល្អ​នេះ​ដដែល​ទៀត​ឬ​យ៉ាងណា។ អ្នក​វិភាគ​ជា​ច្រើ​ន​គិតថា​ប៉េកាំង​កំពុង​ត្រៀម​ចាត់​វិធានការ​ដើម្បី​ពង្រឹង​សកម្មភាព​ឧស្សាហកម្ម​ឱ្យ​មាន​​ល្បឿន​ខ្លាំង​ដដែល។

សម្រាប់​ពេល​នេះ ​ដំណឹង​ស្តីអំពី​ភាព​ប្រសើរ​នៃ​វិស័យ​ឧស្សាហកម្មចិន​​​ ជា​សញ្ញា​ដ៏​ល្អ និង​ បាន​ធ្វើ​ឱ្យ​ទីផ្សារ​ភាគហ៊ុនពិភពលោក​ ឡើង​ថ្លៃ គ្រប់​ទិសទី មិន​ថា​នៅ​អាស៊ី ឬ​នៅ​អឺរ៉ុប​ទេ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ