ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
អាស៊ី

ក្រុមប្រទេសG៧​ពួតដៃគ្នា​ប្រយុទ្ធប្រឆាំង​អំពើហិង្សា​ផ្លូវភេទ នៅក្នុង​សង្រ្គាម

media រដ្ឋមន្រ្តី​ការបរទេស​របស់​ក្រុមប្រទេស​មហាឧស្សាហកម្មG៧ នៅ​ទីក្រុង​ឌីណារ Dinard ប្រទេស​បារាំងថ្ងៃទី ៦​មេសា ២០១៩ © REUTERS/Stephane Mahe

នៅក្នុង​សេចក្តីប្រកាស​រួម ស្តីពី​ស្រ្តី សន្តិភាព និង​សន្តិសុខ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស នៃ​ក្រុមប្រទេស​មហាឧស្សាហកម្ម ទាំង​៧ ដែល​បាន​ជួប​ប្រជុំ​គ្នា​ នៅ​ប្រទេស​បារាំង បាន​អំពាវនាវ​ឲ្យ​យន្តការ អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ហិង្សា​រំលោភ​ផ្លូវភេទ នៅ​ក្នុង​សង្រ្គាម។ ប្រមុខការបរទេស​របស់​ក្រុមប្រទេស​G៧​ទាមទារ​ផងដែរ​ឲ្យ​មាន​ការចូលរួម​របស់​ស្រ្តី នៅរាល់​តុ​ចរចា​ដើម្បី សន្តិភាព។

 

 

ក្រុមប្រទេស​មហាឧស្សាហកម្ម​ G ៧ នៅថ្ងៃ​សៅរ៍​ម្សិលមិញ សម្រេច​បាន​ផែនការ​ចង្អុល​ផ្លូវ​មួយ ដែល​អនុញ្ញាត​ឲ្យ​គេ​បង្កើត​យន្តការ​ពិសេស សម្រាប់​ទាញសញ្ញា​អាសន្ន ពី​កាប្រើ​អំពើ​ហិង្សា រំលោភ​ផ្លូវភេទ ទៅ​ធ្វើ​ជា​អាវុធ នៅ​ក្នុង​សង្រ្គាម។ នេះ​បើ​តាម​រដ្ឋមន្រ្តី​ការបរទេស​បារាំង លោក​Jean-Yves Le Drian។

ក្នុង​នាម​ជា​ប្រធាន​ដឹកនាំ​ប្រជុំ​ក្រុមប្រទេស​មហាឧស្សាហកម្ម នៅ​ឆ្នាំ​នេះ បារាំង ទាមទារ​ចង់​មាន​យន្តការ​មួយ ដែល​អាច​ឲ្យ​គេ​រាយការណ៍ បរិហារ ជា​បន្ទាន់​ពី​ករណី កើតមាន អំពើហិង្សា ផ្លូវភេទ ក្នុង​ទ្រង់ទ្រាយ​ធំ នៅតាម​ប្រទេស​ដែល​កំពុង​កើត​មាន​ជម្លោះ​ប្រដាប់អាវុធ។ សេចក្តី​ប្រកាស​រួម​របស់​រដ្ឋមន្រ្តី​ការបរទេស​របស់​ក្រុមប្រទេស​G៧ បាន​បង្ហាញថា ស្រ្តី​តំណាង​ឲ្យ​៧៥ភាគរយ​នៃ​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​អំពើហិង្សា ​ផ្លូវភេទ នៅបរិបទ​សង្រ្គាម។

តាម​ប្រភព​មន្រ្តីទូត​បារាំង យន្តការ​ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​អំពើហិង្សា​ផ្លូវភេទ ទៅលើ​ស្រ្តី នឹង​អាច​ចេញ​ជារូបរាង នៅក្រោយ ការចេញ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន ក្រុមប្រទេស​G៧ លើកឡើង​ពីសារៈសំខាន់​នៃការផ្តល់​ជំនួយ​បន្ទាន់ ដល់ ជនរងគ្រោះ ជាពិសេស កុមារ ដែល​ចាប់កំណើត​ចេញ​មក​ពី​អំពើហិង្សា ផ្លូវភេទ នៅក្នុង​អំឡុង​សង្រ្គាម។

យន្តការ​អន្តរជាតិ នឹង​ជួយ​សម្របសម្រួល​ឲ្យ​មាន​សមាហរណកម្ម​របស់​ជនរងគ្រោះ ទៅក្នុង​គ្រួសារ សង្គម ការផ្តល់ជំនួយ​ហិរញ្ញវត្ថុ ហើយ​និង​ការស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ ដោយសារ​ការរំលោភផ្លូវភេទ ​នៅក្នុង​សម័យ​សង្រ្គាម។ នៅ​ថ្ងៃ​សៅរ៍ ក្រុមប្រទេស G ៧​ប្រកាស​ផងដែរ ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ដល់​មូលនិធិ​របស់ លោក​Denis Mukwege គ្រូពេទ្យ កុងហ្គោ ជ័យលាភី​ណូបែល​សន្តិភាព ឆ្នាំ ២០១៨ ដែល​បាន​ផ្តល់​សេវាព្យាបាល​ដល់​ស្រ្តី​ដែល​រងគ្រោះ​ដោយសារ​អំពើហិង្សា ផ្លូវភេទ នៅ​ក្នុង​តំបន់​អាហ្វ្រិក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ