ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាស៊ី

ស្រីលង្កា ៖ ចាប់ខ្លួនជនសង្ស័យ​​៧នាក់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​នៅ​កូឡុំបូ

media  
ដំបូល​វិហារ​កាតូលិក​នៅ​ Negomboធ្លុះធ្លាយ​ដោយ​កម្លាំង​ជាតិ​ផ្ទុះ REUTERS/Stringer NO ARCHIVES. NO RESALES. TEMPLATE OUT

តុល្យការ​នៃ​ជន​រងគ្រោះ​ កាន់​តែ​ធ្ងន់ធ្ងរ ! ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ដល់ ជាង​ពីរ​រយ​នាក់ របួសជាង ៤៥០​នាក់​។​ នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​បាត់​បង់​ជីវិត មាន​ម្នាក់​ជា​ជនជាតិ​ហូឡង់ ម្នាក់​ជា​ជនជាតិ​ព័រទុយហ្កាល់ ពីរនាក់​ចិន និង​ជា​ច្រើន​នាក់​ជា​អង់គ្លេស និង​អាមេរិក។ ឯព័ត៌មានទាក់ទង​សកម្មភាព​ភេរវកម្ម​ ដ៏​ទទួល​បាន​កាន់​តែ​លម្អិត​ជាង​មុន។ មាន​យ៉ាង​ហោចណាស់​អត្តឃាត​ជន​ពីរ​នាក់​ដែល​បាន​ចូល​រួម​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​វិហារ​កាតូលិក និង​សណ្ឋាគារ​នៅ​កូឡុំបូ​ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ បើ​តាម​ប៉ូលិស មាន​ជនសង្ស័យ​​៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​ប្រតិបត្តិការ​ឆែកឆេរ ក្រោយ​ភេរវកម្ម។

​តាម​ប្រភព​សារព័ត៌មាន​ស្រីលង្កា មាន​ជនសង្ស័យ​ចំនួន ៧ នាក់ ត្រូវ​បាន​ចាប់​ខ្លួន នៅរសៀល​ថ្ងៃអាទិត្យ​ទី ២១​មេសា នៅ​ក្នុង​ប្រតិបត្តិការ​​ឆែក​ឆេរ នៅ​ក្នុង​ផ្ទះ​មួយ​ ស្ថិត​នៅ​តំបន់​ភាគខាង​ជើង ជាយ​រដ្ឋ​ធានី​កូឡុំបូ។ ជា​ប្រតិបត្តិការ​ ដែល​បញ្ចប់​ទៅ​ដោយ​ការ​បំផ្ទុះ​ភេរវកម្ម​លើក​ទី​៨​ ក្នុង​ថ្ងៃ​តែ​មួយ ពី​សំណាក់​​​អត្តឃាត​ជនម្នាក់​ដែល​ បាន​ចុចបំផ្ទុះ​គ្រាប់​បែក​ជាប់​នឹង​ខ្លួន។ កម្លាំង​ផ្ទុះ​បាន​ធ្វើ​ឱ្យ​ធ្លាយ​ពិដាន ធ្លាក់​បាក់​សង្កត់​កង​កម្លាំង​ប៉ូលិស។​ អ្នកនាំពាក្យរបស់​​ប៉ូលិស មិន​បាន​បញ្ជាក់​អំពី​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទេ តែ​បាន​អះអាង​ថា​មាន​ ​ប៉ូលិស​បី​នាក់​បាត់​បង់​ជីវិត នៅ​ក្នុង​ប្រតិបត្តិការ​នោះ។

ប៉ូលិស​ក៏​បាន​រក​ឃើញ​អត្តសញ្ញាណ​របស់​ភេរវជន​ម្នាក់ ដែល​ធ្វើការ​វាយប្រហារ​លើ​សណ្ឋាគារ Cinnamon Grand។ អត្តឃាតជន​នេះ​ជា​ភ្ញៀវ​​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​កាលពី​ថ្ងៃ​សៅរ៍ ក្រោម​ឈ្មោះ​ថា​ Mohamed Azzam Mohamed។ ​បើ​តាម​សាក្សីដែលជា​បុគ្គលិក​របស់​សណ្ឋាគារ អត្តឃាត​ជន បាន​មក​តម្រង់​ជួរ​ចុង​ប៉ូច​គេ​ដើម្បី​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក រួច​ក៏​ចុច​គ្រាប់​បែក​ឱ្យ​ផ្ទុះ​ឡើង។ អ្នក​គ្រប់គ្រង​សណ្ឋាគារ​ម្នាក់ នៅឈរ​ក្បែរ​នោះ បាន​ស្លាប់​ភ្លាម​ជា​មួយ​ភ្ញៀវ​ផ្សេង​ទៀត។ ការ​បំផ្ទុះ​បាន​កើត​ឡើង​នោ​វេលា​ម៉ោង ៨កន្លះព្រឹក ពេល​មាន​មនុស្សម្នា​ច្រើន និង​ ស្ទើរ​ទន្ទឹម​ពេល​គ្នា​ជាមួយ​នឹង​ការ​បំផ្ទុះ​នៅ​សណ្ឋាគារ​​Sangri-la និង​សណ្ឋាគារ Kingpuriដែលនៅ​​​ក្បែរគ្នា និង​ការ​បំផ្ទុះ​ភេរវកម្ម​ប្រឆាំង​នឹង​វិហារ​កាតូលិក​ចំនួន​បី​។

សហគមន៍​គ្រិស្តសាសនា​ស្រីលង្កា ត្រូវ​បាន​គេចាត់​ទុក​ថា​កម្លាំង​បង្រួប​បង្រួម​ជាតិសាសន៍ ព្រោះ​​គេ​សង្កេត​ឃើញ​មាន​អ្នក​កាន់​សាសនាគ្រិស្ត ខ្លះ​​​ ដើមកំណើត​តាមូល និងខ្លះ​ជា​​លង្កា​ ដែល​ជា​ជាតិពិន្ទុ​ភាគ​ច្រើន​ក្នុង​ប្រទេស។ ប៉ុន្តែ​អ្នកកាន់​សាសនាគ្រិស្ត​ខ្លះ​ ក៏​មានជាប់​ឈ្មោះ​មិន​ល្អ ថា​ជា​សហគមន៍​ដែល​បាន​គាំទ្រ​ឱ្យ​មាន​ការ​​អង្កេត​អន្តរជាតិពី​បទ​ប្រព្រឹត្ត​​ឧក្រិដ្ឋ​របស់​ក្រុមប្រដាប់​អាវុធ​ស្រីលង្កា ប្រឆាំង​នឹង​ពួកឧទ្ទាម​តាមូល ក្នុង​​​សង្គ្រាម​ស៊ីវិល។​​ ​បើ​តាម​របាយការណ៍​អាមេរិក សហគមន៍​គ្រិស្តសាសនា​ស្រីលង្កា​ធ្លាប់​រង​ការ​គំរាម​កំហែង​ជាង​មួយ​រយដង​កាលពី​ឆ្នាំ​២០១៧។ ហើយ​កាលពី​ឆ្នាំ​ទៅ អាជ្ញាធរ​បាន​ចេញ​ក្រិត្យ​ដាក់​ប្រទេ​សក្នុង​ភាព​អាសន្ន​អស់​១២​ថ្ងៃ ដើម្បី​ពន្លត់​ភាព​ហិង្សា​រវាង​ក្រុម​ជ្រុលនិយម​ពុទ្ធសាសនា​ដែល​ជា​ប្រជាជន​ភាគ​ច្រើន ទៅ​លើ​សហគមន៍​អ៊ីស្លាម​ភាគ​តិច៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ