អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនកិច្ច​​នាយក​រដ្ឋមន្ត្រី​​វៀតណាម​​សំដៅ​​ពង្រីក​​ ភាព​ជាដៃគូ​​យុទ្ធសាស្ត្រ​​ ជាមួយ​​ រុស្ស៊ី​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​​ថ្ងៃ​​ ២០​ ​ដល់ ​២៣​ ​ឧសភា​​កន្លង​​ទៅ​​ លោក​​នាយក​រដ្ឋមន្ត្រី​​វៀតណាម​ ​Nguyen Xuan Phuc​ ​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​​នៅ​ប្រទេស​​រុស្ស៊ី​​ ឧទ្ទិស​​ដល់​​ខួប ​២៥ ​​ឆ្នាំ​​ នៃ​​ សន្ធិសញ្ញា​​ស្តីអំពី​មូលដ្ឋាន​ជាគ្រឹះ​ នៃ​​ចំណង​មិត្តភាព ​និង ​ខួប ​៧០​ ឆ្នាំ​ នៃ ​ការ​តាំង​​ទំនាក់​​ទំនង​​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។​ ក្នុង​បរិបទ​​​ ខួប​ ទាំង​ពីរ​​នេះ ​ប្រមុខ​រដ្ឋាភិបាល​​វៀតណាម ​​រួម​ ជាមួយ​ សមភាគី​រុស្ស៊ី ​បាន​ចូលរួម ​ក្នុង​ពិធី ​បើក​ក្នុង​ពេល ​ជាមួយគ្នា​ ឆ្នាំ​ ២០១៩ ​​ជា​ឆ្នាំ​វៀតណាម​នៅ​ប្រទេស​រុស្ស៊ី​ និង​ ឆ្នាំ​រុស្ស៊ី​នៅ​​ប្រទេសវៀតណាម។​ ប៉ុន្តែ​ មុន​ ដល់​ពិធី​នេះ​ លោក Phuc ​បាន​ជួបចរចា​ ជាមួយ​លោក​ នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ ឌ្មីទ្រី​ មេដវេដេវ​​ ដែល​ជា ​លទ្ធផល​ គឺ​ មាន​ចុះ​បាន​ឯកសារ​ចំនួន​ជាង ​១០ ​ច្បាប់​ ប៉ះ​លើ​ វិស័យ​ ស្ថាបនកម្ម​  ថាមពល  ​ទេសចរណ៍ ​និង​ វិស័យ​នុយក្លេអ៊ែរ​សម្រាប់​បម្រើ​គោលដៅ​ស៊ីវិល​ ក្នុង​នោះ មានជាអាទិ៍ អនុស្សារណៈ​ស្តី​អំពី ​ការ​បង្កើត​ ដោយ​រុស្ស៊ី​ នៅ​ប្រទេស​វៀតណាម​ គឺ​ មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​នុយក្លេអ៊ែរ​ ព្រម​ទាំង ​ស្តី​អំពី ​ការ​ចូល​​រួម​របស់​រុស្ស៊ី​ ក្នុងការសាងសង់មេត្រូ នៅក្រុង ហាណូយ និង ហូ ជី មិញ ។ បន្ទាប់​មក​ ក្នុង ជំនួប ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន គូភាគី បានកត់សម្គាល់ពី ​លក្ខណៈ​​យុទ្ធសាស្ត្រ​​ នៃ​ ទំនាក់ ទំនងរវាងប្រទេសទាំងពីរ​ ដែល​ចាក់​ឫស​កាន់តែ​ជ្រៅ​ទៅៗ។​

នាយក​រដ្ឋមន្ត្រី​វៀតណាម ​លោក ​Nguyen Xuan Phuc ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​​នៅ​​ទីក្រុង​​មូស្គូ​ ​ប្រទេស​​រុស្ស៊ី​​ថ្ងៃ​ទី​៣​ ឧសភា​​ឆ្នាំ​​ ២០១៩​ ​
នាយក​រដ្ឋមន្ត្រី​វៀតណាម ​លោក ​Nguyen Xuan Phuc ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​​នៅ​​ទីក្រុង​​មូស្គូ​ ​ប្រទេស​​រុស្ស៊ី​​ថ្ងៃ​ទី​៣​ ឧសភា​​ឆ្នាំ​​ ២០១៩​ ​ REUTERS/Evgenia Novozhenin
ផ្សាយពាណិជ្ជកម្ម

ជាការកត់សម្គាល់ សន្ធិសញ្ញាវៀតណាម-រុស្ស៊ី ដែលចុះ ២៥ ឆ្នាំមុន ក្នុងឆ្នាំ ១៩៩៤ គឺមិនមែន ឈរ លើគោលការណ៍មនោគមវិជ្ជាបក្សឡើយ តែគឺលើ បទដ្ឋាននិងគោលការណ៍សាកល នៃ ធម្មនុញ្ញ អសប និង ច្បាប់អន្តរជាតិ ដែលគេទទួលស្គាល់ជាទូទៅ បែបយ៉ាង ការគោរពអធិបតេយ្យរដ្ឋ ឯករាជ្យ បូរណភាព ដែនដី និង មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ម្ខាងៗ សមភាព និង គុណប្រយោជន៍​ទៅវិញទៅមក។

អំពី ដើមកំណើត នៃ លក្ខណៈយុទ្ធសាស្ត្រ វៀតណាម-រុស្ស៊ី

គឺក្នុងឆ្នាំ ២០០១ ពេលលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បំពេញទស្សនកិច្ចផ្លូវការ ជាលើក​ដំបូង​ នៅក្រុង ហាណូយ ដែលមានចេញ សេចក្តីថ្លែងការណ៍រួមវៀតណាម-រុស្ស៊ី ស្តីអំពី ភាពជា​ដៃ​គូ​យុទ្ធសាស្ត្រ ។ ស្របនឹងឯកសារនេះ រុស្ស៊ី ក្លាយជា ប្រទេសទី១ ដែលជាមួយខ្លួន វៀតណាម តាំង​ទំនាក់​ទំនងថ្មីស្រឡះ សម្រាប់នយោបាយក្រៅប្រទេស តាមរូបមន្ត “ ទំនាក់ទំនង​ជា​ដៃ​គូ​យុទ្ធសាស្ត្រ"។

ទន្ទឹមនេះ ទាំងសម្រាប់រុស្ស៊ី វៀតណាមក្លាយជាប្រទេសតែមួយគត់ នៅអាស៊ីអគ្នេយ៍ ដែលខ្លួនតាំង ទំនាក់ ទំនងជាដៃគូយុទ្ធសាស្ត្រ ។ សេចក្តីថ្លែងការណ៍ចេញនៅក្រុង ហាណូយ កាលណោះ បាន​ខ័ណ្ឌ​បញ្ចប់ ប្រវត្តិកាលនៃការរុះរើកែឡើងវិញ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យបានស្រប​នឹង​ស្ថានភាព​ថ្មី​បច្ចុប្បន្ន។

គូភាគី បានសង្កេតឃើញ ផ្លែផ្កាពិសេសនៃ ការអភិវឌ្ឍន៍ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ គឺ ក្នុង​វិស័យ​ សហប្រតិបត្តិការនយោបាយ-ការទូត ។

រុស្ស៊ី និង វៀតណាម ប្រកាន់គោលជំហរដូចគ្នា ឫ ស្រដៀងគ្នាំ ចំពោះបញ្ហាសំខាន់ៗជាច្រើន នៃ ស្ថានការណ៍ក្នុងលោក រួចជាបឋម ក្នុងដំណោះស្រាយ ភារកិច្ច ខាងធានា សន្តិសុខ​និង​សហ​ប្រតិបត្តិការ​ នៅ អាស៊ីអគ្នេយ៏ និង តំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ដំណើរការរបានជិត ៥ ឆ្នាំហើយ កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលរុស្ស៊ី-វៀតណាម ដែលសម្រួល សណ្តាប់ធ្នាប់ សម្រាប់នាវាចម្បាំងរុស្ស៊ី បើកចូលទៅបំពេញស្បៀងប្លែកៗ នៅផែ កាំរ៉ាញ់ ។ ដូច្នេះ វៀតណាម ក្លាយ ជា ប្រទេសទី២ ក្នុងលោក បន្ទាប់ពី ស៊ីរី ដែលរុស្ស៊ី បានចុះកិច្ច​ព្រមព្រៀង​បែប​នេះ។ ​

វៀតណាមនិងរុស្ស៊ី តែងគូសបញ្ជាក់ថា សហប្រតិបត្តិការយោធា-បច្ចេកទេសខ្លួនយ៉ាងសកម្ម ឥត​តម្រង់​ទល់ នឹង ប្រទេសទី ៣ ណាឡើយ ប៉ុន្តែ ប្រាកដណាស់ សំដៅពង្រឹង សក្តានុពល​ការពារ​ប្រទេស​វៀតណាម។

ត្រង់ចំណុចនេះ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី រំលឹកថា ពិតជារូបលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ផ្ទាល់ ដែលបានវត្តមាន ក្នុងពិធី ទទួល នាវាមុជទឹករុស្ស៊ី គ្រប់តែ ៦ គ្រឿង ដែលកុម្ម៉ង់ទិញ ដោយ វៀតណាម ហើយដែលបានទៅដល់ផែ កាំរ៉ាញ់ ទៅហើយ តាំពី ឆ្នាំ ២០១៧។

ពេលទទួលជួប សមភាគីវៀតណាម ប្រមុខរដ្ឋាភិបាល លោក ឌ្មីទ្រី មេដវេដេវ កត់សម្គាល់ថា ៖ ក្នុងអំឡុង ឆ្នាំនៃ សហប្រតិបត្តិការ ខាងផ្នែកសិក្សាធិការ រុស្ស៊ី ជួយបណ្តុះ បណ្តាលបាន ពួកអ្នក​ឯកទេស​វៀតណាម ចំនួនជាង ៥០.០០០ នាក់ ដែលក្នុងនោះ សព្វថ្ងៃ មានខ្លះកាន់ មុខ​តំណែង​ក្នុង​រដ្ឋអំណាច ហើយដើរតួ សំខាន ក្នុងជីវភាពប្រទេសខ្លួន។

ស្រដីអំពី សហប្រតិបត្តិការវិស័យមនុស្សធម៏ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី បានបង្ហើបឲ្យដឹងថា គ្រាន់​តែ​​ក្នុងឆ្នាំ ២០១៨ កន្លងទៅ មានទេសចររុស្ស៊ី ដល់ជាង ៦០៦.០០០ នាក់ បានទៅ ទស្សនា​ប្រទេស​វៀតណាម ទាំងគូសបញ្ជាក់ថា វៀតណាមជា កន្លែងដែលពលរដ្ឋរុស្សី​និយមទៅ​សម្រាក​លំហែ​កាយ ជាទឹកដីដែលតែង ទទួលគេយ៉ាងរាក់ទាក់។ តាមមតិថ្នាក់ដឹកនាំរុស្ស៊ី តួលេខនេះ អាចកើនឡើងដល់ ១.០០០.០០០ នាក់ ក្នុង ឆ្នាំ ២០២០ ខាងមុខ។

លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ពីចំណែកខ្លួន ថ្លែងជាអាទ៏

ឥឡូវ យើងចុះហត្ថលេខាលើឯកសាររួមជាច្រើនច្បាប់។ ការនេះ បញ្ជាក់ឲ្យឃើញថា វៀតណាម ប្តេជ្ញាទាំង​ស្រុង រុញទៅមុខ​ជា​និច្ច សហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ហើយលើក សហប្រតិបត្តិការនេះ ឲ្យឡើងដល់កម្រិតជឿទុកចិត្តគ្នា កាន់តែខ្ពស់ ក្នុងគុណភាពថ្មី។

បន្ទាប់មក ក្នុងជំនួប ជាមួយប្រមុខរដ្ឋាភិបាលវៀតណាម លោក ប្រធានាធិបតី ពូទីន មានប្រសាសន៍ ៖

ខ្ញុំសូមមិននិយាយទេ អំពី ចំហៀងជាទម្រង់ការនៃ ទំនាក់ទំនងយើង ដ្បិតទំនាក់ទំនងនេះ ផ្តិតជាប់ ដោយ លក្ខណ៖យុទ្ធសាស្ត្រឥតប្រកែកបាន ដែលឈរលើ មិត្តភាពជាប្រពៃណី លើ ឯកភាព​ទស្សនៈ​ ចំពោះ បញ្ហាច្រើនបែប។ នៅខែកក្កដាខាងមុខ នឹងគម្រប់បានខួប ២៥ ឆ្នាំ នៃ សន្ធិសញ្ញា ស្តីអំពីមូលដ្ឋាន ជាគ្រឹះ នៃ ចំណងមិត្តភាពប្រទេសយើង រួចនៅខែមករាឆ្នាំក្រោយ នឹង គម្រប់​បាន​ខួប​ ៧០ ឆ្នាំ នៃ ការ តាំង ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ការផ្តោះប្តូរពាណិជ្ជកម្មរវាងប្រទេសយើង មានទំហំ ចេះតែ កើនឡើង យើងពង្រីក​សហប្រតិបត្តិការ​យើង​ ក្នុងវិស័យសេដ្ឋកិច្ច  យើងសហការគ្នា លើឆាកអន្តរជាតិ។

លោក Nguyen Xuan Phucដោយចងចាំបទឱវាត លោក ហូ ជី មិញ ស្ថាបនិករដ្ឋវៀតណាម ដែលថា កាលណា ផឹកទឹក មិនត្រូវភ្លេចប្រភពទឹកនោះឡើយ លើកឡើង ជាអាទ៍

វៀតណាម និង បក្សកុម្មុយនិស្តវៀតណាមទាំងមូល ព្រមទាំងប្រជាជនវៀតណាមទាំងមូល តែង​បី​បាច់​ ថ្នាក់ថ្នម ទំនាក់ទំនងជាមួយរុស្ស៊ី ហើយចងចាំជានិច្ច អំពីតម្លៃនៃជំនួយ និងការគាំទ្រ ដែ​ល​ប្រជាជនរុស្ស៊ី បានផ្តល់ ដល់វៀតណាម ក្នុងអំឡុងឆ្នាំនៃការប្រយុទ្ធតស៊ូ​របស់យើងទល់​នឹង​ពួក​ឈ្លានពាន​ ព្រមទាំង ក្នុង បុព្វហេតុ នៃការអភិវឌ្ឍន៍ប្រទេសវៀតណាម ក្រោយពីសង្គ្រាមចប់ទៅ។

ខ្ញុំក៏សូមកត់សម្គាល់ ខានមិនបាន ថា ទំនាក់ទំនង រវាង វៀតណាម និង រុស្ស៊ី នាពេលចុងក្រោយ រីកលូតលាស់យ៉ាងផុសផុលក្រៃ ។ ជាសក្ខីកម្មច្បាស់ក្រឡែត គឺ ការចាប់ផ្តើមសមិទ្ធិ យ៉ាងជោគជ័យ កិច្ចព្រមព្រៀង ស្តីអំពី លំហពាណិជ្ជកម្មសេរី រវាង វៀតណាម និង សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលមាន ៥ ប្រទេសជាសមាជិក គឺ រុស្ស៊ី បេឡារុស អារមេនី កាហ្សាក់ស្ថាន មិង កៀហ្ស៊ីស៊ីស្ថាន ជាសមាជិក ហើយ ដែល តាំងពី ខែតុលាឆ្នាំ ២០១៦ មក មានវៀតណាម បានភ្ជាប់ខ្លួន ទៅនឹង លំហពាណិជ្ជកម្មសេរី ជាមួយ សហភាពនេះដែរ។

លោក Nguyen Xuan Phucក៏ បានលើកយកតួលេខ មកបង្ហាញថា ៖

ក្នុងឆ្នាំ ២០១៨ កន្លងទៅ ការផ្តោះប្តូរពាណិជ្ជកម្ម រវាង វៀតណាម និង រុស្ស៊ី បានឡើងដល់ ទឹក​ប្រាក់​ខ្ពស់ មិន​ធ្លាប់មាន គឺ ៦.១០០ លាន ដុល្លារ សរអា ឬ កើនឡើង ៣០% បើធៀបទៅនឹង ឆ្នាំ ២០១៧ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ