ទស្សនកិច្ចនាយករដ្ឋមន្ត្រីវៀតណាមសំដៅពង្រីក ភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយ រុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
ពីថ្ងៃ ២០ ដល់ ២៣ ឧសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរុស្ស៊ី ឧទ្ទិសដល់ខួប ២៥ ឆ្នាំ នៃ សន្ធិសញ្ញាស្តីអំពីមូលដ្ឋានជាគ្រឹះ នៃចំណងមិត្តភាព និង ខួប ៧០ ឆ្នាំ នៃ ការតាំងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងបរិបទ ខួប ទាំងពីរនេះ ប្រមុខរដ្ឋាភិបាលវៀតណាម រួម ជាមួយ សមភាគីរុស្ស៊ី បានចូលរួម ក្នុងពិធី បើកក្នុងពេល ជាមួយគ្នា ឆ្នាំ ២០១៩ ជាឆ្នាំវៀតណាមនៅប្រទេសរុស្ស៊ី និង ឆ្នាំរុស្ស៊ីនៅប្រទេសវៀតណាម។ ប៉ុន្តែ មុន ដល់ពិធីនេះ លោក Phuc បានជួបចរចា ជាមួយលោក នាយករដ្ឋមន្ត្រីរុស្ស៊ី ឌ្មីទ្រី មេដវេដេវ ដែលជា លទ្ធផល គឺ មានចុះបានឯកសារចំនួនជាង ១០ ច្បាប់ ប៉ះលើ វិស័យ ស្ថាបនកម្ម ថាមពល ទេសចរណ៍ និង វិស័យនុយក្លេអ៊ែរសម្រាប់បម្រើគោលដៅស៊ីវិល ក្នុងនោះ មានជាអាទិ៍ អនុស្សារណៈស្តីអំពី ការបង្កើត ដោយរុស្ស៊ី នៅប្រទេសវៀតណាម គឺ មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជានុយក្លេអ៊ែរ ព្រមទាំង ស្តីអំពី ការចូលរួមរបស់រុស្ស៊ី ក្នុងការសាងសង់មេត្រូ នៅក្រុង ហាណូយ និង ហូ ជី មិញ ។ បន្ទាប់មក ក្នុង ជំនួប ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន គូភាគី បានកត់សម្គាល់ពី លក្ខណៈយុទ្ធសាស្ត្រ នៃ ទំនាក់ ទំនងរវាងប្រទេសទាំងពីរ ដែលចាក់ឫសកាន់តែជ្រៅទៅៗ។
ជាការកត់សម្គាល់ សន្ធិសញ្ញាវៀតណាម-រុស្ស៊ី ដែលចុះ ២៥ ឆ្នាំមុន ក្នុងឆ្នាំ ១៩៩៤ គឺមិនមែន ឈរ លើគោលការណ៍មនោគមវិជ្ជាបក្សឡើយ តែគឺលើ បទដ្ឋាននិងគោលការណ៍សាកល នៃ ធម្មនុញ្ញ អសប និង ច្បាប់អន្តរជាតិ ដែលគេទទួលស្គាល់ជាទូទៅ បែបយ៉ាង ការគោរពអធិបតេយ្យរដ្ឋ ឯករាជ្យ បូរណភាព ដែនដី និង មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ម្ខាងៗ សមភាព និង គុណប្រយោជន៍ទៅវិញទៅមក។
អំពី ដើមកំណើត នៃ លក្ខណៈយុទ្ធសាស្ត្រ វៀតណាម-រុស្ស៊ី ៖
គឺក្នុងឆ្នាំ ២០០១ ពេលលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បំពេញទស្សនកិច្ចផ្លូវការ ជាលើកដំបូង នៅក្រុង ហាណូយ ដែលមានចេញ សេចក្តីថ្លែងការណ៍រួមវៀតណាម-រុស្ស៊ី ស្តីអំពី ភាពជាដៃគូយុទ្ធសាស្ត្រ ។ ស្របនឹងឯកសារនេះ រុស្ស៊ី ក្លាយជា ប្រទេសទី១ ដែលជាមួយខ្លួន វៀតណាម តាំងទំនាក់ទំនងថ្មីស្រឡះ សម្រាប់នយោបាយក្រៅប្រទេស តាមរូបមន្ត “ ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ"។
ទន្ទឹមនេះ ទាំងសម្រាប់រុស្ស៊ី វៀតណាមក្លាយជាប្រទេសតែមួយគត់ នៅអាស៊ីអគ្នេយ៍ ដែលខ្លួនតាំង ទំនាក់ ទំនងជាដៃគូយុទ្ធសាស្ត្រ ។ សេចក្តីថ្លែងការណ៍ចេញនៅក្រុង ហាណូយ កាលណោះ បានខ័ណ្ឌបញ្ចប់ ប្រវត្តិកាលនៃការរុះរើកែឡើងវិញ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យបានស្របនឹងស្ថានភាពថ្មីបច្ចុប្បន្ន។
គូភាគី បានសង្កេតឃើញ ផ្លែផ្កាពិសេសនៃ ការអភិវឌ្ឍន៍ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ គឺ ក្នុងវិស័យ សហប្រតិបត្តិការនយោបាយ-ការទូត ។
រុស្ស៊ី និង វៀតណាម ប្រកាន់គោលជំហរដូចគ្នា ឫ ស្រដៀងគ្នាំ ចំពោះបញ្ហាសំខាន់ៗជាច្រើន នៃ ស្ថានការណ៍ក្នុងលោក រួចជាបឋម ក្នុងដំណោះស្រាយ ភារកិច្ច ខាងធានា សន្តិសុខនិងសហប្រតិបត្តិការ នៅ អាស៊ីអគ្នេយ៏ និង តំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ដំណើរការរបានជិត ៥ ឆ្នាំហើយ កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលរុស្ស៊ី-វៀតណាម ដែលសម្រួល សណ្តាប់ធ្នាប់ សម្រាប់នាវាចម្បាំងរុស្ស៊ី បើកចូលទៅបំពេញស្បៀងប្លែកៗ នៅផែ កាំរ៉ាញ់ ។ ដូច្នេះ វៀតណាម ក្លាយ ជា ប្រទេសទី២ ក្នុងលោក បន្ទាប់ពី ស៊ីរី ដែលរុស្ស៊ី បានចុះកិច្ចព្រមព្រៀងបែបនេះ។
វៀតណាមនិងរុស្ស៊ី តែងគូសបញ្ជាក់ថា សហប្រតិបត្តិការយោធា-បច្ចេកទេសខ្លួនយ៉ាងសកម្ម ឥតតម្រង់ទល់ នឹង ប្រទេសទី ៣ ណាឡើយ ប៉ុន្តែ ប្រាកដណាស់ សំដៅពង្រឹង សក្តានុពលការពារប្រទេសវៀតណាម។
ត្រង់ចំណុចនេះ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី រំលឹកថា ពិតជារូបលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ផ្ទាល់ ដែលបានវត្តមាន ក្នុងពិធី ទទួល នាវាមុជទឹករុស្ស៊ី គ្រប់តែ ៦ គ្រឿង ដែលកុម្ម៉ង់ទិញ ដោយ វៀតណាម ហើយដែលបានទៅដល់ផែ កាំរ៉ាញ់ ទៅហើយ តាំពី ឆ្នាំ ២០១៧។
ពេលទទួលជួប សមភាគីវៀតណាម ប្រមុខរដ្ឋាភិបាល លោក ឌ្មីទ្រី មេដវេដេវ កត់សម្គាល់ថា ៖ ក្នុងអំឡុង ឆ្នាំនៃ សហប្រតិបត្តិការ ខាងផ្នែកសិក្សាធិការ រុស្ស៊ី ជួយបណ្តុះ បណ្តាលបាន ពួកអ្នកឯកទេសវៀតណាម ចំនួនជាង ៥០.០០០ នាក់ ដែលក្នុងនោះ សព្វថ្ងៃ មានខ្លះកាន់ មុខតំណែងក្នុងរដ្ឋអំណាច ហើយដើរតួ សំខាន ក្នុងជីវភាពប្រទេសខ្លួន។
ស្រដីអំពី សហប្រតិបត្តិការវិស័យមនុស្សធម៏ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី បានបង្ហើបឲ្យដឹងថា គ្រាន់តែក្នុងឆ្នាំ ២០១៨ កន្លងទៅ មានទេសចររុស្ស៊ី ដល់ជាង ៦០៦.០០០ នាក់ បានទៅ ទស្សនាប្រទេសវៀតណាម ទាំងគូសបញ្ជាក់ថា វៀតណាមជា កន្លែងដែលពលរដ្ឋរុស្សីនិយមទៅសម្រាកលំហែកាយ ជាទឹកដីដែលតែង ទទួលគេយ៉ាងរាក់ទាក់។ តាមមតិថ្នាក់ដឹកនាំរុស្ស៊ី តួលេខនេះ អាចកើនឡើងដល់ ១.០០០.០០០ នាក់ ក្នុង ឆ្នាំ ២០២០ ខាងមុខ។
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ពីចំណែកខ្លួន ថ្លែងជាអាទ៏ ៖
ឥឡូវ យើងចុះហត្ថលេខាលើឯកសាររួមជាច្រើនច្បាប់។ ការនេះ បញ្ជាក់ឲ្យឃើញថា វៀតណាម ប្តេជ្ញាទាំងស្រុង រុញទៅមុខជានិច្ច សហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ហើយលើក សហប្រតិបត្តិការនេះ ឲ្យឡើងដល់កម្រិតជឿទុកចិត្តគ្នា កាន់តែខ្ពស់ ក្នុងគុណភាពថ្មី។
បន្ទាប់មក ក្នុងជំនួប ជាមួយប្រមុខរដ្ឋាភិបាលវៀតណាម លោក ប្រធានាធិបតី ពូទីន មានប្រសាសន៍ ៖
ខ្ញុំសូមមិននិយាយទេ អំពី ចំហៀងជាទម្រង់ការនៃ ទំនាក់ទំនងយើង ដ្បិតទំនាក់ទំនងនេះ ផ្តិតជាប់ ដោយ លក្ខណ៖យុទ្ធសាស្ត្រឥតប្រកែកបាន ដែលឈរលើ មិត្តភាពជាប្រពៃណី លើ ឯកភាពទស្សនៈ ចំពោះ បញ្ហាច្រើនបែប។ នៅខែកក្កដាខាងមុខ នឹងគម្រប់បានខួប ២៥ ឆ្នាំ នៃ សន្ធិសញ្ញា ស្តីអំពីមូលដ្ឋាន ជាគ្រឹះ នៃ ចំណងមិត្តភាពប្រទេសយើង រួចនៅខែមករាឆ្នាំក្រោយ នឹង គម្រប់បានខួប ៧០ ឆ្នាំ នៃ ការ តាំង ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ការផ្តោះប្តូរពាណិជ្ជកម្មរវាងប្រទេសយើង មានទំហំ ចេះតែ កើនឡើង យើងពង្រីកសហប្រតិបត្តិការយើង ក្នុងវិស័យសេដ្ឋកិច្ច យើងសហការគ្នា លើឆាកអន្តរជាតិ។
លោក Nguyen Xuan Phucដោយចងចាំបទឱវាត លោក ហូ ជី មិញ ស្ថាបនិករដ្ឋវៀតណាម ដែលថា កាលណា ផឹកទឹក មិនត្រូវភ្លេចប្រភពទឹកនោះឡើយ លើកឡើង ជាអាទ៍ ៖
វៀតណាម និង បក្សកុម្មុយនិស្តវៀតណាមទាំងមូល ព្រមទាំងប្រជាជនវៀតណាមទាំងមូល តែងបីបាច់ ថ្នាក់ថ្នម ទំនាក់ទំនងជាមួយរុស្ស៊ី ហើយចងចាំជានិច្ច អំពីតម្លៃនៃជំនួយ និងការគាំទ្រ ដែលប្រជាជនរុស្ស៊ី បានផ្តល់ ដល់វៀតណាម ក្នុងអំឡុងឆ្នាំនៃការប្រយុទ្ធតស៊ូរបស់យើងទល់នឹងពួកឈ្លានពាន ព្រមទាំង ក្នុង បុព្វហេតុ នៃការអភិវឌ្ឍន៍ប្រទេសវៀតណាម ក្រោយពីសង្គ្រាមចប់ទៅ។
ខ្ញុំក៏សូមកត់សម្គាល់ ខានមិនបាន ថា ទំនាក់ទំនង រវាង វៀតណាម និង រុស្ស៊ី នាពេលចុងក្រោយ រីកលូតលាស់យ៉ាងផុសផុលក្រៃ ។ ជាសក្ខីកម្មច្បាស់ក្រឡែត គឺ ការចាប់ផ្តើមសមិទ្ធិ យ៉ាងជោគជ័យ កិច្ចព្រមព្រៀង ស្តីអំពី លំហពាណិជ្ជកម្មសេរី រវាង វៀតណាម និង សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលមាន ៥ ប្រទេសជាសមាជិក គឺ រុស្ស៊ី បេឡារុស អារមេនី កាហ្សាក់ស្ថាន មិង កៀហ្ស៊ីស៊ីស្ថាន ជាសមាជិក ហើយ ដែល តាំងពី ខែតុលាឆ្នាំ ២០១៦ មក មានវៀតណាម បានភ្ជាប់ខ្លួន ទៅនឹង លំហពាណិជ្ជកម្មសេរី ជាមួយ សហភាពនេះដែរ។
លោក Nguyen Xuan Phucក៏ បានលើកយកតួលេខ មកបង្ហាញថា ៖
ក្នុងឆ្នាំ ២០១៨ កន្លងទៅ ការផ្តោះប្តូរពាណិជ្ជកម្ម រវាង វៀតណាម និង រុស្ស៊ី បានឡើងដល់ ទឹកប្រាក់ខ្ពស់ មិនធ្លាប់មាន គឺ ៦.១០០ លាន ដុល្លារ សរអា ឬ កើនឡើង ៣០% បើធៀបទៅនឹង ឆ្នាំ ២០១៧ ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ