ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាស៊ី

លោក ស៊ីជីនពីង ទៅ​កូរ៉េខាងជើង មុនមាន​ជំនួប​ជាមួយ​លោក​ត្រាំ

media  
លោក ស៊ី​ ជិនពីង និង​ លោក គីម ជុងអ៊ុន នៅ​ប៉េកាំង CCTV via Reuters

នេះ​ជា​លើក​ទី​មួយ គិត​តាំង​ពីឆ្នាំ​២០០៥​មក ដែល​ប្រធានាធិបតី​ចិន​សម្រេច​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ ផ្លូវ​រដ្ឋ នៅ​ប្រទេស​​កូរ៉េខាង​ជើង។ ​បើតាម​ប្រភព​ទូរទស្សន៍​ជាតិ ទស្សនកិច្ច​ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ ​រយៈ​ពេល​ពី​រ​ថ្ងៃ (ពី​ថ្ងៃព្រហស្បតិ៍​ទី​២០-ដល់​ថ្ងៃសុក្រ​​២១ មិថុនា) ក្នុង​សប្តាហ៍​នេះ។​ ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​​ប្រឈម​​នឹង​សម្ពាធ​តាន​តឹង​ជាមួយ​អាមេរិកដូច​គ្នា ទស្សនកិច្ច​នេះ ​មាន​តម្លៃ​ជា​និម្មិត្តរូប​ ​បញ្ជាក់​ពី​ភាព​ស្អិត​ល្មួត​នៃ​​​សម្ព័ន្ធភាព​ ប៉េកាំង​និង​ព្យុងយ៉ាង។

​ទស្សនកិច្ច​របស់​​លោក​ ស៊ី ជីនពីង នៅ​កូរ៉េខាង​ជើង ប្រព្រឹត្ត​ទៅ​តាម​សំណើ​​អញ្ជើញ​របស់​លោក​គីម ជុងអ៊ុន។ ប្រមុខ​ដឹកនាំ​ទាំងពីរ នឹង​ត្រូវ​ជួប​ពិភាក្សា​ផ្តោះប្តូរ​យោបល់​គ្នា​ស្តី​អំពី​ស្ថានភាព​​នៅ​ឧបទ្វីប​កូរ៉េ និង​លើក​ទឹកចិត្ត​ឱ្យ​មាន​កា​រស្វែងរក​ដំណោះស្រាយ​នយោបាយឱ្យ​ឧបទ្វីប។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​របស់​ទូរទស្សន៍​ជាតិ​ចិន CCTV។

លោកស៊ីជីនពីង ធ្លាប់​អញ្ជើញ​ទៅ​ព្យុងយ៉ាង​ម្តង​ហើយ​កាលពី​ឆ្នាំ​ ២០០៨ ក្នុង​នាម​ជា​អនុប្រធានាធិបតី ប៉ុន្តែ​ដាន​នៃ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់​ប្រធានាធិបតី​ចិន​លើក​ចុងក្រោយ ធ្លាប់​កើត​មាន​ម្តង​កាលពី១៤ឆ្នាំ​មុន។

​សម្ព័ន្ធ​មិត្ត​ជា​ប្រវត្តិសាស្ត្រ​​តែ​មួយ​គត់របស់​ព្យុងយ៉ាង ចិនបាន​​ចូលដៃ​​ជាមួយ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​កូរ៉េខាង​ជើង ដែល​បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​ច្រើន​ដង នៅ​ឆ្នាំ​២០១១-២០១២។ ទំនាក់ទំនង​ប៉េកាំង​-​​ព្យុងយ៉ាង​ ក៏​បាន​រយាល​គ្នា​ខ្លាំង តាំង​ពីនោះ​មក។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំចុងក្រោយ​នេះ និង​ក្រោយ​ទស្សនកិច្ច​បួន​លើក​របស់​លោក​គីម ជុងអ៊ុន​ នៅ​ប៉េកាំង ចិន​និង​កូរ៉េខាង​ជើង​បាន​ខិត​ចូល​ជិត​គ្នា​យ៉ាង​ខ្លាំង​ជា​ថ្មី​ឡើងវិញ។

ហើយ​ទស្សនកិច្ច​របស់​លោកស៊ីជិនពីង រឹត​តែ​មាន​អត្ថន័យខ្លាំង​ទៀត។ ​ប្រព្រឹត្ត​ទៅ​តែ​មួយ​សប្តាហ៍​មុន​ជំនួប​កំពូល G20​ក្រុមប្រទេស​មហាឧស្សាហកម្ម​ទាំង​២០ នៅ​ជប៉ុន ទី​ដែល​លោក​ស៊ីជិនពីង និង​លោក​ដូណាល់ ត្រាំ អាច​នឹង​មាន​ជំនួយ​មួយទល់​នឹង​មួយ​នឹងគ្នា​ផង ដំណើរ​មក​កាន់​ក្រុង​ព្យុងយ៉ាង​របស់​ស៊ីជីនពីង ជា​​សារបញ្ជាក់​ថា​​​ចិនមាន​តួនាទី​សំខាន់ និង​មិន​អាច​ខ្វះ​បាន​ក្នុងសំណុំ​រឿង​នុយក្លេអ៊ែរកូរ៉េ។ អ្នក​វិភាគ​ខ្លះ​យល់​ថា ដំណើ​រ​ទស្សនកិច្ច​របស់លោក​ស៊ី​នេះ ប្រៀប​បាននឹង​ប្រាក់​​ថ្នូររបស់​ចិន​ក្នុង​សង្គ្រាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ផង ព្រោះ​ចិន​បាន​រៀប​គម្រោង​ធ្វើ​យ៉ាងណា​ឱ្យ​បាន​មក​កូរ៉េខាង​ជើង មុន​មាន​ជំនួប​ ស៊ីជិនពីង-ត្រាំ។ នេះ​បើ​តាម​ប្រភព​មកពី​ខាង​ព្យុងយ៉ាង។​

ក្រោយ​ទស្សនកិច្ចនេះ ឧបទ្វីបកូរ៉េ​នឹងក្លាយ​ជា​ចំណុច​ស្នូល​នៃ​សកម្មភាព​ការទូត។ លោកដូណាល់​ត្រាំ ក៏​ត្រូវ​អញ្ជើញ​មក​កូរ៉េខាង​ត្បូង​ដែរ​ក្រោយ​ជំនួប​កំពូល​G២០​នៅ​អូសាកា ដើម្បី​មាន​ជំនួប​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ត្បូង​លោក ម៉ូន​ចែអ៊ីន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ