ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
អាស៊ី

ចិននិង​រុស្ស៊ី​ប្រឆាំង​នឹង​ការឈប់​ផ្តល់​​ប្រេង​ទៅ​ឱ្យ​ព្យុងយ៉ាង

media  
នាវា​ហុងកុង​ដែល​គេ​សង្ស័យ​ថា ដឹកប្រេង​ដោយ​លួច​លាក់​ទៅ​កូរ៉េខាង​ជើង ថ្ងៃទី ២៩​ធ្នូ ​ឆ្នាំ​២០១៧ នៅ​សមុទ្ទ Yeosu Yonhap via REUTERS

នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ រុស្ស៊ី និង​ចិន បាន​នាំ​គ្នា​ ​ខ្ទប់​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់បិទ​បង្ឃាំង​ការ​ដឹកជញ្ជូន​ប្រេង​ចម្រាញ់​រួច​ទៅ​ឱ្យ​កូរ៉េខាង​ជើង។ អាមេរិក​លើក​សំណើ​យ៉ាង​ដូច្នេះមក​ពី សម្រាប់​វ៉ាស៊ីនតោន កូរ៉េខាងជើង​បាន​នាំ​ចូល​​ប្រេង​ហួស​កំរិត​អនុញ្ញាត​របស់​អង្គការ​សហប្រជាជាតិ​​ហើយ​ សម្រាប់​ឆ្នាំ​២០១៩ តាមរ​យៈ​ការ​លួច​ទិញ​ប្រេង​ដោយ​ខុស​ច្បាប់​។ នេះ​បើ​តាម​ប្រភព​អ្នកការទូត។

បើ​តាម​​របាយការណ៍​អាមេរិក ​កូរ៉េខាង​ជើង បាន​នាំ​ចូល​ប្រេង​ហួស​កំរិត​អនុញ្ញាត​ប្រចាំ​ឆ្នាំ​២០១៩ កំណត់​ដោយ​អង្គការ​សហប្រជាជាតិ តាម​រយៈ​ការ​បង្វែរ​ទិញ​​ដោយ​ខុស​ច្បាប់​នៅ​កណ្តាល​សមុទ្ទ​។ ក្នុង​រវាង​ពី​ខែ​មករា ដល់​​ខែ​មេសា ​មាន​ការ​ដឹក​ប្រេង​ទៅ​ផ្ទេរ​ឱ្យ​នាវា​កូរ៉េខាង​ជើង​ កណ្តាល​សមុទ្ទ​ ដោយ​​ខុស​ច្បាប់​ចំនួន​៧០​ករណី ដោយ​ប្រើ​នាវា​ដឹកប្រេង​ពាក់​ផ្លាក​បន្លំ និង​ក្រដាស​ស្នាម​ក្លែងក្លាយ​​បន្លំ​ភ្នែក​អន្តរជាតិ​ ក្នុង​មាន​យ៉ាង​ហោច​៨ ត្រូវ​បាន​អាមេរិក​និង​ជប៉ុន​វែក​ចាប់​បាន។ នេះ​បើ​តាម​របាយការណ៍អាមេរិក​ដដែល។

ជា​សរុប​ កូរ៉េខាងជើង​បាន​រំលោភ​ទណ្ឌកម្ម​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ជា​ញឹកញយ​ ហេតុដូច្នេះ​ហើយ​បាន​សហរដ្ឋអាមេរិក​បាន​ស្នើ​សុំ​ទៅ​អង្គការ​សហប្រជាជាតិ ប្រកាស ​ហាមឃាត់​មិន​ឱ្យ​មាន​ដឹក​ជញ្ជូន​ប្រេង​ចម្រាញ់​រួច​ទៅ​ឱ្យ​ព្យុងយ៉ាង​ទៀតទេ នៅ​ពេល​ណា​កូរ៉េខាង​ជើង​បាន​នាំ​ចូល​ប្រេង​ឆៅ​គ្រប់​៥០ម៉ឺន​ធុង។

គំនិត​ផ្តួច​ផ្តើម​របស់​អាមេរិក​ចង់​បិទ​ខ្ទប់​ការ​ដឹកជញ្ជូន​ប្រេង​ចម្រាញ់​រួច​ទៅ​ឱ្យ​កូរ៉េខាង​ជើងនេះ​ បាន​ទទួល​ការ​គាំទ្រពី​​ប្រទេស​ចំនួន​២៥​ នៅ​អង្គការ​សហប្រជាជាតិ​ មាន​ជាអាទិ៍​ប្រទេស​បារាំង​ ជប៉ុន​និង​អាល្លឺម៉ង់​...។ ប៉ុន្តែ​រុស្ស៊ី​និង​ចិន​យល់​ថា​ គេ​ត្រូវ​ការពេលវេលា​ច្រើន​ទៀត​ដើម្បី​សិក្សា​សំណើ​នេះ និ​ងមិន​ដឹង​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​ឱ្យ​ពិត​ឱ្យ​ប្រាកដឡើយ។ កាលពី​ឆ្នាំ​២០១៨ ប្រទេស​ទាំងពីរ​ធ្លាប់​ប្រឆាំង​នឹងអាមេរិក​ម្តង​ហើយ ហើយ​សំណើសុំ​ហាមឃាត់​ការ​បញ្ជូន​ប្រេង​ថ្មីៗ​ទៀតរបស់​អាមេរិក​​ មិន​ត្រូវ​បាន​អនុវត្ត​ម្តង​ណា​ទេ។

ដើម្បី​បង្ខំ​កូរ៉េខាង​ជើង​ឱ្យ​បោះបង់កម្មវិធី​នុយក្លេអ៊ែរ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​ យ៉ាង​ធ្ងន់ធ្ងរ​ កំរិត​កា​រនាំ​ចូល​ប្រេង​ និង​ដាក់​បម្រាម​ប្រឆាំង​នឹង​ការ​នាំ​ចេញ​ធ្យូងថ្ម​ នេសាទ និង​វាយណភណ្ឌ​កូរ៉េខាង​ជើង។ ចិន​សម្ព័ន្ធមិត្ត​តែ​មួយ​គត់​របស់​ព្យុងយ៉ាង​ ក៏​បាន​ចូល​ដៃ​ជាមួយអន្តរជាតិ​ដែរ។ ប៉ុន្តែ​ក្រោយ​ជំនួប​កំពូល​គីម-ត្រាំ ពីរ​លើ​មិន​បាន​ជោគជ័យ​មក​ ចិន​ត្រលប់​មក​ជិត​ស្និទ្ធ​នឹង​កូរ៉េខាង​ជើង​ជា​ថ្មី។ លោកស៊ី ជីនពីង នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្យុងយ៉ាង​នៅ​ថ្ងៃ​ស្អែក និង​បាន​ប្រកាស​គាំទ្រ​ នៅ​ថ្ងៃពុធ​នេះ ជំហរ​ត្រឹម​ត្រូវ​របស់​កូរ៉េខា​ង​ជើង​ ក្នុង​ដំណោះស្រាយ​ឱ្យ​ឧបទ្វីប​កូរ៉េ ដែល​កំពុង​ជាប់​គាំង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ