ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT
អាស៊ី

វ៉ាស៊ីនតោន​និង​ប៉េកាំង​ភ្ជាប់​សំដី​​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម

media  
ប្រធានាធិបតី​អាមេរិក​និង​ចិន នៅ​ទីក្រុង​ប៉េកាំង ខែ​វិច្ឆិកា ២០១៧ REUTERS/Damir Sagolj/File Photo

សហរដ្ឋអាមេរិក​និង​ចិនលង់​​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​អស់​ជា​ច្រើន​ថ្ងៃ​ខែ ដោយ​មិន​ថា​នឹង​ដោះស្រាយ​ចេញ​តាម​ច្រក​ណាទេ។ ប៉ុន្តែ​គេ​ឃើញ​មាន​លេច​សញ្ញា​នៃ​ភាព​ធូរ​ស្បើយ។ ​​ ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ វ៉ាស៊ីនតោន និង​ប៉េកាំង បាន​ប្រកាស​បើក​កិច្ច​ចរចា​ ជាន់​ខ្ពស់​ នឹង​គ្នា​ឡើង​វិញ ផ្តើម​ដោយ​​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ត្រាំ និង​លោក ស៊ីជីនពីង។

លោក​ដូណាល់ ត្រាំ​ បាន​ជូន​ដំណឹង​មុន​គេ​តាម​រយៈ​សារ​ទ្វីត ថា​លោក​បាន​ជួប​សន្ទនា តាម​ទូរស័ព្ទ​​ជាមួយប្រធានាធិបតី​ចិន​​លោក ស៊ី ជិនពីង។ ជា​កិច្ចសន្ទនា​ដ៏​ល្អ​នឹង​គ្នា។ ហើយ​នៅ​សប្តាហ៍​ក្រោយ​ ក្នុង​ឱកាស​ជំនួប​កំពូល​ហ្សេ​២០ នៅ​ប្រទេស​ជប៉ុន លោក​នឹង​អាចនឹង​មាន​ជំនួបសមភាគី​បាន​យូរ​ទៀត។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ត្រាំ​ដដែល​ដោយ​អះអាង​ថា ក្រុមការងារ​ទាំង​សង​ខាង​បាន​ចាប់​ផ្តើម​រៀប​ចំ​ឱ្យ​មាន​ជំនួបមួយ​ទល់​មួយ​ ត្រាំ-ស៊ី ដែល​គ្រប់គ្នា​រង់ចាំ​បំផុត។

ចំណែក​ខាង​ចិន​វិញ ​ទូរទស្សន៍​ជាតិ​ បាន​ផ្សព្វផ្សាយ​​​អំពី​ជំនួប​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​ទាំង​ពីរ និង​អំពី​ឆន្ទៈ​ គាំទ្រ​ឱ្យ​​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា របស់​លោក​ស៊ីជិនពីង។ "សហការគ្នា​ នាំ​ចំណេញ​ដល់​អាមេរិក​និង​ចិន តែ​បើ​ប្រឈម​គ្នា​គឺ​ខាត​ទាំង​ពីរ" នេះ​ជា​ប្រសាសន៍​របស់​លោក ស៊ី ជិនពីង​ ​សង្ខេប​ដោយ​ប្រព័ន្ធ​ឃោសនាព័ត៌មាន​រដ្ឋ។

​ជំនួប​នេះ​ មិន​ត្រឹម​តែ​ជា​ការ​ផ្តល់​សន្ទុះ​ឱ្យមាន​ដំណើរការ​ចរចា​ពាណិជ្ជកម្ម​ស្វែង​រក​កិច្ចព្រមព្រៀង​នឹងអាច​ចាប់​ផ្តើម​ឡើង​វិញទេ តែ​ថែម​ទាំង​​អាច​បញ្ចប់​ការ​តតាំង​សំដី​ស្តី​ពី​ការ​ដំឡើង​បំប៉ោង​យក​ពន្ធ​បន្ថែម​​ដាក់​ទណ្ឌកម្ម​គ្នា​ទៅ​វិញ​ទៅមកទៀត​ផង។

ប៉ុន្តែ​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេតវិមាន​បាន​ដាស់​តឿន​គ្រប់គ្នា​ឱ្យ​រក្សា​ការ​ប្រុងប្រយ័ត្ន ព្រោះ​គេ​​ពិបាក​ប៉ាន់​ស្មាន​លទ្ធផល​នៃ​ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​ណាស់។ គ្មាន​អ្វី​ដែល​អាច​ធានា​បាន​សោះ​ថា​អាមេរិក​និង​ចិន​អាចរក​ឃើញ​ផ្លូវ​ស្រុះ​ស្រួល​គ្នា។ រដ្ឋបាលលោក​ត្រាំ មិន​ប្តូរ​ទិសដៅ​នយោបាយ​ និង​ប៉ង​ធ្វើ​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់​ជា​ប្រព័ន្ធ​និង​បាន​រិះគន់​ជា​ថ្មី​ចរិត​មិន​គោរព​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ចិន។

សេចក្តី​ប្រកាស​អំពី​ជំនួប​នេះ ​ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​រដ្ឋបាល​លោក​ត្រាំ​កំពុង​ស្តាប់​ ​សហគ្រិនអាមេរិក​ដែល​ព្រួយ​បារម្ភ​អំពី​ការ​យក​ពន្ធ​បន្ថែម​ចំនួន​៣​រយ​​ពាន់​លាន​ដុល្លារ​លើ​អចលនៈ​ទ្រព្យ​ចិន។ កាលពី​សប្តាហ៍​មុន​នេះ​ទៀត លោក ដូណាល់ ត្រាំ ទើប​ដាក់​បន្ទុក​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​សិក្សា​មើល​តើ​អាច​ដាក់​ពន្ធ​អ្វី​បន្ថែម​ទៀត ប្រសិន​បើ​ចិន​និ​ងអាមេរិក​មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​គ្នា​បាន។

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ