ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាស៊ី

អាស៊ាន​សន្យា​រួមគ្នា​ប្រឆាំង​នឹង​ការបំពុល​សមុទ្ទ តែ​គ្មាន​វិធានការ​ច្បាស់

media  
សំរាម​ប្លាស្ទិក​ នៅ​តំបន់​ព្រៃ​លិច​ទឹក​ ប្រទេស​ហ្វីលីពីន J Gerard Seguia/SOPA Images/LightRocket via Getty Images

ក្រុម​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ី​អាគ្នេយ៍​ ដែលស្ថិត​ក្នុង​ចំណោម​​​ក្រុមប្រទេស​បំពុល​បរិស្ថាន​ផែន​ដី​ដ៏​ធំ​ជាង​គេ​ ត្រូវ​ចុះ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃ​អាទិត្យ​ ក្នុង​ឱកាស​បិទ​ជំនួប​ប្រជុំ​អាស៊ាន​នៅ​ទីក្រុង​បាងកក លើ​កិច្ច​សន្យា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​សមុទ្ទ។ ជា​កិច្ច​សន្យា​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ។

បើ​តាមគម្រោង​សេចក្តី​ថ្លែងការណ៍​ “សេចក្តី​ថ្លែងការណ៍​បាងកក” ដែល​ភ្នាក់​ងារ​ព័ត៌មាន​បារាំង​ទទួល​បាន​តាំង​ពី​ល្ងាច​ថ្ងៃ​សៅរ៍​មក ក្រុមប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​ព្រមព្រៀង​គ្នា​សន្យា​កាត់​បន្ថយ​សំរាម​ក្នុង​ផ្ទៃ​សមុទ្ទ​របស់​ខ្លួន​រៀងៗ​ខ្លួន ឱ្យ​បាន​គួរ​ជា​ទី​កត់​សម្គាល់។​ ប៉ុន្តែ​ជា​ញឹកញយ សេចក្តី​​ថ្លែងការណ៍​អាស៊ាននេះ​ ក៏​ដូច​ជា​សេចក្តី​ថ្លែងការណ៍​មុនៗ គ្មាន​​បញ្ជាក់​អំពី​វិធានការ​ជាក់​ស្តែង​សម្រាប់​អនុវត្ត ​ឬ​ប្រព័ន្ធ​ដាក់​ពិន័យ​ប្រឆាំង​នឹង​ប្រទេស​បំពុល​បរិស្ថាន​ខ្លាំង​ទេ។

​សកម្មជន​គាំទ្រ​​បរិស្ថាន សម្តែង​ការ​ខក​ចិត្ត​និង​សង្ស័យ​​ចំពោះ​ប្រសិទ្ធភាពអនុវត្ត​យ៉ាង​​​ខ្លាំង។ អ្នក​បរិស្ថាន​ធ្លាប់​បរិហារ​ តាំង​ពី​ជា​ច្រើន​មក​ហើយ​អសកម្មភាព​របស់​​រដ្ឋាភិបាល​អាស៊ាន​នីមួយៗ ដូច​ជា​គ្មាន​នយោបាយ​ថែរក្សា​បរិស្ថាន​ និង​គ្មាន​កិច្ចសន្យា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​​ថង់​ប្លាស្ទិក​ទេ។ ប្រសិន​បើ​គ្មាន​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាក់​ថង់​ប្លាស្ទិក​ទេ « សេចក្តីថ្លែងការណ៍​បាងកក” ពិត​ជា​គ្មាន​ប្រយោជន៍​ឡើយ ! នេះ​ជា​ប្រតិកម្ម​របស់​តំណាង​អង្គការ​Greenpeace ​ថៃ។ ថៃ​គឺ​ជា​គំរូ​អាក្រក់​ជាង​មួយ​ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ថង់​ប្លាស្ទិក ដោយ​នៅតែ​បន្ត​ផ្តល់​ស្បោង​ប្លាស្ទិក​នៅ​គ្រប់​ហាង​។

រូបភាព​អណ្តើក​ស្លាប់​នៅ​ឆ្នេរ​ថៃ ប្រលាយ​គ​ដោយសំរាម​ប្លាស្ទិក​នៅ​ហ្វីលីពីន ឆ្នេរ​គ្រប​ដោយ​សំរាម​នៅ​វៀតណាម​និង​កម្ពុជា មាន​ផ្សព្វផ្សាយពេញ​ពិភពលោក ដាស់​សតិសាធារណជន តែ​រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់​នេះ​គ្មាន​ចំណាត់​ការ​ច្បាស់​លាស់​សោះ។

អាស៊ាន​ ដែល​មាន​សមាជិក​១០​ប្រទេស គឺ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ិ សិង្ហបុរី ថៃ ហ្វីលីពីន​ ព្រុយណេ វៀតណាម ឡាវ ភូមា និង​កម្ពុជា ជា​តំណាង​ប្លុក​សេដ្ឋកិច្ច​លំដាប់​ទី​៥​នៅ​លើ​ពិភពលោក បន្ទាប់​ពី​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ចិន​និង​ជប៉ុន។ អាស៊ាន​តំណាង​ឱ្យ​៩%​នៃ​ជប្រជាជន​ពិភពលោក (៦៥០​លាន​នាក់) ប៉ុន្តែ​អាស៊ាន​តែ​បួន​ប្រទេសបូក​នឹង​ចិនមួយទៀត គឺ​ជាអ្នក​បញ្ចេញ​សំរាម​ដ៏​ច្រើន​ជាង​គេ ដល់​ទៅ​ជាង​ពាក់​កណ្តាល​នៃ​សំរាម ​​​ក្នុងសមុទ្ទ​លើ​ភពផែនដី ទាំង​មូល។ ពោល​គឺ ក្នុង​មួយ​ឆ្នាំៗ ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និង​ថៃ តែ​ប្រាំប្រទេសនេះ​ ​ជា​អ្នកចោល​សំរាម​ប្លាស្ទិក​ ជាង​បួន​លាន​តោន​ទៅ​ក្នុង​សមុទ្ទ​ក្នុង​មួយ​ឆ្នាំៗ ក្នុង​ចំណោម​សំរាម​ សរុប​ប្រមាណ​ជាង​​៨​លាន​តោន។ នេះ​បើ​តាម​របាយការណ៍​ឆ្នាំ​២០១៧ របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល Ocean Conservancy។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ