អានតួអត្ថបទ

លោកដូណាល់ត្រាំ ស្នើជួប លោកគីមជុងអ៊ុន នៅ​តំបន់ព្រំដែន

ជា​សេចក្តី​ប្រកាស​ដ៏​គួរភ្ញាក់ផ្អើល ! លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​ នៅ​ថ្ងៃ​សៅរ៍​ទី ២៩ មិថុនា ២០១៩ នេះ​ ពី​ជំនួប​កំពូល​ហ្សេ២០ ថាលោក​​ចង់​ជួប​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន នៅ​ចុង​សប្តាហ៍​នេះ​ ​ ក្នុង​តំបន់​គ្មាន​កងទ័ព​តាម​បណ្តោយ​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ។ ប្រសិន​បើ​មាន​ជំនួប​ជា​លើក​ទី​បី​នេះ​មែន លោក​ត្រាំ ទំនង​ជា​នឹងអាច​​ព្រំដែន​ទៅ​ជាន់​ទឹក​ដី​កូរ៉េខាង​ជើងផង។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅក្នុង​ជំនួប​កំពូល​ហ្សេ ២០ ក្រុង​អូសាកា ថ្ងៃទី ២៨ មិថុនា ២០១៩
ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅក្នុង​ជំនួប​កំពូល​ហ្សេ ២០ ក្រុង​អូសាកា ថ្ងៃទី ២៨ មិថុនា ២០១៩ Ludovic MARIN / POOL / AF
ផ្សាយពាណិជ្ជកម្ម

​លោក​ប្រធានាធិបតី​អាមេរិក​ត្រូវ​ចាក​ចេញ​ពី​ជប៉ុន​ ក្រោយ​ជំនួបកំពូល​ហ្សេ​២០​ត្រូវ​បញ្ចប់ ហើយ​បន្ត​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេសកូរ៉េខាង​ត្បូង​រយៈពេល​ពីរ​ថ្ងៃ។ នៅ​ក្នុង​របៀប​វារៈនៃ​ទស្សនកិច្ច​នេះ​ គ្មានទេ​គម្រោង​ជំនួប​ជា​ផ្លូវការ​រវាង​លោក ត្រាំ និង​លោក គីម។ ស្រាប់​តែ​នៅ​ថ្ងៃ​សៅរ៍​នេះ មុន​នឹង​ចាក​ចេញ​ ពីទីក្រុង​អូសាកា លោក ត្រាំ​ បាន​បង្ហោះ​សារទ្វីតថា ៖ “នៅ​ពេល​លោក​ទៅ​ដល់​កូរ៉េខាង​ត្បូង ហើយ​បើ​លោក​គីម ជុងអ៊ុន ព្រម លោកនឹង​ទៅ​ជួប​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង នៅ​តំបន់​គ្មាន​កងទ័ព​តាមបណ្តោយ​ព្រំដែន​ ដើម្បី​បាន​ចាប់​ដៃ​គ្នា​ និង​សួរ​សុខទុក្ខ​គ្នា។ ជា​ការ​ជួប​គ្នា​មួយ​ភ្លែត​ប្រមាណ​ពីរ​នាទី​ ប៉ុណ្ណោះ គ្មាន​អ្វី​ផ្សេង​ទៀត​ទេ ! ព្រោះ​លោក និង​លោក គីម និយាយ​ស៊ីចង្វាក់​គ្នា​ណាស់។

នៅ​ក្នុង​បទ​សម្ភាសន៍​ទៅ​កាន់​វិបសៃត៍​ The Hill លោកប្រធានាធិបតិ​អាមេរិក​បាន​គូសបញ្ជាក់​ថា ​គំនិត​ចង់​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើងរបស់​លោក ទើប​លេច​ឡើង​កាលពី​ព្រឹក​ថ្ងសុក្រ​នេះ​ទេ។

ប្រសិន​បើ​​​លោក​ត្រាំ​និងលោក​គីម ជួបគ្នា​នៅ​ចុង​សប្តាហ៍​នេះ​មែន នេះ​គឺ​ជា​ជំនួប​ដែល​ពុំធ្លាប់​កើត​មាន​ទេ បើយោល​ទៅកាលៈ​ទេសៈ (ដោយ​ឥតព្រៀង​ទុក)ផង និង​បើ​យោល​ទៅ​ទីកន្លែង​ជំនួប​ផង។

នារ​យៈ​ពេល​បី​ទសវត្សរ៍​ចុងក្រោយ​នេះ គ្រប់​ប្រធានាធិបតី​អាមេរិក​ រាប់​តាំង​ពី​សម័យ​លោក រីហ្កែន នៅ​ឆ្នាំ​១៩៨៣​មក លើក​លែង​តែ​លោក​ Bush (ឪពុក)ម្នាក់​ សុទ្ធ​តែ​បាន​អញ្ជើញ​ទៅ​ ​តំបន់​គ្មាន​កងទ័ពខាង​ទឹកដី​កូរ៉េខាង​ត្បូងជា​និម្មិតរូប​មួយ​ភ្លែត​ទាំង​អស់។ ប៉ុន្តែ​ទស្សនកិច្ច​របស់​លោកត្រាំ ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​ខុស​ពី​មុន។ ឧបទ្វីប​កូរ៉េ​បាន​ស្គាល់​ភាព​ធូរ​ស្បើយ​ បន្ទាប់​មាន​ភាព​តានតឹងខ្លាំងដោយ​ហេតុ​តែបញ្ហា​​​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ហើយ​គឺ​នៅ​​តំបន់​គ្មាន​កងទ័ព Panmunjon​នេះ​ឯង ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន និង​ប្រធានាធិបតី​កូរ៉េខាង​​ត្បូង មូន​ ចែអ៊ីន​ បាន​ជួប​​​ចាប់​ដៃ​គ្នា ​ជា​ប្រវត្តិសាស្ត្រ​ ឆ្លង​បន្ទាត់​ព្រំដែន​ដែល​ខ័ណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ