ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាស៊ី

សេអ៊ូល​ចង់​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ឱ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ជាមួយ​តូក្យូ

media  
លោក Moon Jae-in (ឆ្វេង) និង លោក Shinzo Abe នៅ​ជំនួបកំពូល​ G20នៅ Osaka មុន​ជម្លោះ​តានតឹង Ludovic MARIN / POOL / AFP

ជម្លោះ​ពាណិជ្ជកម្ម​-​ការទូត រវាង​កូរ៉ខាង​ត្បូង​និង​ជប៉ុន​ដែល​​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ដូច​គ្នា បាន​រាលដាល​កាន់​តែ​ធំ។ នៅ​ថ្ងៃ​សុក្រ​នេះ សេអ៊ូល​​បាន​ប្រកាស​ចេតនា ចង់សុំ​​អង្គការ​សហប្រជាជាតិ ឱ្យ​បើក​អង្កេត​អន្តរជាតិ​មួយ​ ដើម្បី​បញ្ចប់​វិវាទ​ជាមួយ​តូក្យូ។ ចំណែក​សហរដ្ឋ​អាមេរិក​វិញ បាន​អំពាវនាវ​សហការ​គ្នា​ដោះស្រាយ។ តើ​ជា​ជម្លោះ​អ្វី ? និង​មាន​ដំណើរ​ដើម​ទង​យ៉ាងណា ?

ដើមហេតុ​ដំបូង​​នៃ​ជម្លោះ​រវាង​សេអ៊ូល​និង​តូក្យូ គឺការ​​ទារ​ប្រាក់​ឧបត្ថម្ភ។ កូរ៉េខាងត្បូងបាន​ទារ​ឱ្យ​ជប៉ុន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​កូរ៉េខាង​ត្បូង​ ដែល​បាន​បំរើ​ការងារ​ឱ្យ​ជប៉ុន នៅក្នុង​សម័យ​សង្គ្រាម ១៩១០-១៩៤៥។ ប៉ុន្តែ​ជម្លោះ​ការទូត​នេះ បាន​ប្រែក្រឡាស់​ក្លាយ​ជា​ជម្លោះ​ពាណិជ្ជកម្ម កាលពី​ដើម​ខែ បន្ទាប់ពី​​ជប៉ុន​បាន​ប្រកាស​ពង្រឹង​លក្ខខណ្ឌ​នៃ​ការ​នាំ​ចេញ​គ្រឿង​បន្លាស់​អេឡិចត្រូនិក​បី​មុខ​ ដ៏​សំខាន់​ ទៅ​កូរ៉េខាង​ត្បូង ​ដែល​ធ្វើ​ឱ្យ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េខាង​ត្បូង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។

ក្រសួង​ការបរទេស​​ជប៉ុន​ អះអាងថា​សំណុំ​រឿង​ពីរ​នេះ​គ្មាន​ពាក់ព័ន្ធ​គ្នា​ទេ ! ចំណែក​ក្រសួង​ពាណិជ្ជកម្ម​វិញ ពន្យល់​ថា​ការ​សម្រេច​ចិត្ត​របស់​ជប៉ុនបែប​នេះ មក​ពី​ជប៉ុន​អស់​ទំនុក​ចិត្ត​លើ​កូរ៉េខាង​ត្បូង​ ដោយសារ​ខ្វែង​គំនិត​គ្នា​ក្នុង​សំណុំ​រឿង​ធ្វើការ​ដោយ​បង្ខំ​នៅ​ក្នុង​សម័យ​សង្គ្រាម។​ តូក្យូ​បន្ទោស​​ទៀតថា សេអ៊ូល​​មាន​ចំណាត់ការ​នាំ​ចេញ​ផលិតផល​រសើបៗ​មិន​សមស្រប ដោយ​មិន​ពិគ្រោះ​យោបល់​ជាមួយ​ជប៉ុន។ អ្នក​ទទួល​ខុស​ត្រូវ​ជប៉ុន បាន​ថែម​ទាំង​ចោទនៅ​សប្តាហ៍​នេះ​តែ​ម្តង ​ ថាកូរ៉េខាង​ត្បូង ​បាន​បញ្ជូន​គ្រឿង​បំផ្លាស់​ទិញ​ពី​ជប៉ុន ​ទៅ​ឱ្យ​កូរ៉េខាង​ជើង រំលោភ​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ។

ប្រឈម​ នឹង​គំនាប​​នាំចូល​ ការចោល​សំដី​​បន្ទោស​ និង​ចោទ​ ប្រកាន់​ឥត​ឈប់ ​ ​​ទើប​កូរ៉េខាង​ត្បូង ចង់​ស្នើ​សុំ​​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ ឱ្យ​បញ្ជូន​​​អ្នក​ជំនាញ​ ឬ​អង្គការ​អន្តរជាតិ​​ដឹកនាំ​ធ្វើ​អង្កេត។ កូរ៉េខាង​ត្បូង​សន្យា​សុំ​ទោស​ និង​កែ​ខ្លួន​ភ្លាម​ បើ​លទ្ធផល​អង្កេត​ថា​សេអ៊ូល​ខុស។ តែ​បើ​ជប៉ុន​ជា​អ្នក​ខុស​ ជប៉ុន​ត្រូវ​សុំ​ទោស ហើយ​ដក​បំរាម​លើការ​នាំ​ចូល​ភ្លាម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ