អានតួអត្ថបទ

ភ្លៀង​និ​ងទឹកជំនន់ សម្លាប់មនុស្សជិត២រយនាក់នៅតំបន់​អាស៊ីខាងត្បូង

បន្ទាប់​ពី​ជួបភាព​រាំង​ស្ងួត ខ្វះ​ទឹក​​មិន​ធ្លាប់​មាន តំបន់​អាស៊ី​ខាង​ត្បូង ត្រូវ​ប្រឈម​នឹងគ្រោះ​ទឹក​ជំនន់ និង​ទឹកភ្លៀង​ធ្លាក់​ជោគជាំ​ខ្លាំង​ម្តង។ ភ្លៀងនិង​ទឹក​ជំនន់ ព្រមទាំង​ការ​ហូរ​បាក់​ដី បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជិត​២០០​នាក់​ហើយ។ នេះ​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​នៃ​ប្រទេស​ដែល​រង​គ្រោះ។

ភូមិ​រងគ្រោះ​ទឹក​ជំនន់​នៅ​ឥណ្ឌា
ភូមិ​រងគ្រោះ​ទឹក​ជំនន់​នៅ​ឥណ្ឌា © Reuters
ផ្សាយពាណិជ្ជកម្ម

​រដូវ​វស្សា​ ​(ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា) ដែល​តែ​នាំ​ភ្លៀង ​នាំ​ទឹក​មក​ស្រោច​ស្រប់​ដំណាំ​កសិកម្ម និង​បំពេញប្រភព​​ស្តុក​ទឹក សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឧបទ្វីប​ តែង​អម​ដោយ​បញ្ជី​ជន​រងគ្រោះ​វែង​អន្លាយ និង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ច្រើន ដូច​ជា​ជា​រៀង​រាល់​ឆ្នាំ​មុនៗ​ដែរ។

តំបន់​ខ្លះ​ត្រូវ​កាត់​ផ្តាច់​ទាំង​ស្រុង​ពី​ពិភពលោក​ ដោយ​ទឹក​ជំនន់​ឡើង​ខ្លាំង។ មួយភាគបី​នៃ​បង់ក្លាដែស ដែល​ជា​ប្រទេស​ក្នុង​តំបន់​ទំនាប មាន​ទន្លេបឹង​បួរ​ច្រើន កំពុង​លិចលង់។ ទន្លេ​ធំ​របស់​បង់ក្លាដែស​ចំនួន​១៤​ មាន​កំពស់​ទឹក​ជោរ​ហួស​កំរិត​គ្រោះថ្នាក់​ទៅ​ទៀត។ កាលពី​ឆ្នាំ​១៩៩៨ ផ្ទៃដី​៧០%​​របស់​បង់ក្លាដែស​បាន​លិច​លង់។ ទឹក​ជំនន់​បាន​សម្លាប់​​ជីវិត​មនុស្ស​អស់​៤៤​នាក់​ហើយ ​នៅ​ក្នុង​ប្រទេសនេះ។

មាន​ស្លាប់យ៉ាង​ហោច ៧៨​នាក់ នៅ​នេប៉ាល់ ១៦០០០គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​រក​ទី​ទួល​ដើម្បី​គេច​ពី​ទឹក​ជំនន់ ផ្ទះ​សម្បែង​ជា​ច្រើន​ត្រូវ​ខូច​ខាត។​ តែ​ជា​សំណាង​ល្អ ទឹក​បាន​ចាប់​ផ្តើម​ស្រក​បន្តិច​វិញ​នៅ​ថ្ងៃនេះ។

ឥណ្ឌា​ដែល​ទើប​រងគ្រោះ​ខ្លាំង រាំង​ស្ងួត​ហួត​ហែង​ខ្លាំង និង​ខ្វះ​ទឹក​ប្រើកាលពី​​​រដូវ​ប្រាំង ក្នុង​តំបន់​ខ្លះ បាន​បាត់​បង់​ពលរដ្ឋ​យ៉ាង​ហោច ៦០​នាក់ហើយ ដោយ​គ្រោះ​ទឹកជំនន់។ ខេត្ត​ពីរ​នៅ​ភាគ​ខាង​ជើង និង​ឦសាន​រងគ្រោះ​ខ្លាំង​ជាង​គេ។ អាជ្ញាធរ​កំពុង​ទាញ​សញ្ញា​អាសន្ន​ខ្ពស់​បំផុត ! ប្រជាពលរដ្ឋ​ជាង​២លាន​កន្លះ​នាក់ រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ទឹក​ជំនន់ ជាង​៨ម៉ឺន​គ្រួសារ​ត្រូវជម្លៀស​ចេញ​ពីផ្ទះ​សម្បែង។ អាគារ​កម្ពស់​រាប់​សិប​ជាន់​​ ជា​ច្រើន ​នៅ​ក្នុង​រដ្ឋ​ធានី ប៊ុមបេ នៅ​រដ្ឋ​ប្រាដែស ... បាន​បាក់​រលំ​ បង្ក​ឱ្យ​មាន​អ្នក​ស្លាប់ អ្នក​របួស និង​អ្នក​បាត់​ខ្លួន កប់​ក្នុង​ភក់​ ក្នុង​គំនរ​អាគារ​បែក​បាក់​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

អង្គការ​សហប្រជាជាតិ បាន​ប្រកាស​កាលពីថ្ងៃ​ចន្ទ​ ត្រៀម​ខ្លួន​សហការ​ជាមួយ​អាជ្ញាធរ​ប្រទេស​រងគ្រោះ ដើម្បី​ឆ្លើយ​តប​ឱ្យ​ទាន់​ពេល​វេលា​នូវ​សេចក្តី​ត្រូវ​ការ​ផ្នែក​មនុស្សធម៌។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ