ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT
អាស៊ី

ព្យុងយ៉ាង​បាញ់​មីស៊ីស តប​នឹង​សមយុទ្ធ​របស់​កូរ៉េខាងត្បូង​និង​អាមេរិក

media  
ទូរទស្សន៍​កូរ៉េខាង​ត្បូង ផ្សាយ​រូបភាព​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង REUTERS/Kim Hong-Ji

ដូច​គ្រោង​ទុក​ នៅថ្ងៃ​ចន្ទ​ម្សិលមិញ កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​បាន​បើក​សមយុទ្ធ​រួម​គ្នា​ ដោយ​មិន​ខ្វល់​នឹង​ការ​​គំរាម​ម្ត​ងហើយ​ម្តង​ទៀត​​​របស់​កូរ៉េខាង​ជើង​ទេ។ តាំង​ពី​ព្រលឹម​អុល ក្រោយ​ពី​បាន​បាញ់​មីស៊ីលពីរគ្រាប់ ជា​លើក​ទី​បួន ក្នុងរយៈ​ពេលតែ១២​ថ្ងៃ សំដៅ​ទៅ​សមុទ្ទ​ខាង​កើត ព្យុងយ៉ាងបាន​ស្រែក​បរិហារ​លំហាត់​សឹក​របស់​កូរ៉េខា​ងត្បូង​ជាមួយ​អាមេរិក ដោយ​ព្រមាន​នឹង​មាន​ការ​បាញ់​សាកល្បង​អាវុធ​ជា​ច្រើន​ផ្សេង​ទៀត។

​សមយុទ្ធរបស់​កូរ៉េខាង​ត្បូង​និង​អាមេរិក​ មាន​​រយៈ​ពេល​១៥​ថ្ងៃ​​ ក្នុង​ទម្រង់​ជា​ការ​ហាត់សម​យោធា​តាម​ប្រព័ន្ធ​កុំព្យូទ័រ និង​​ជា​ការ​ផ្ទៀងផ្ទាត់​សមត្ថភាព​គ្រប់គ្រង​ប្រតិបត្តិការ​​​សង្គ្រាម​ របស់កងទ័ព​កូរ៉េខាង​ត្បូង​ (​បច្ចុប្បន្ន​នេះ​អាមេរិក​ជា​មេ)។ សម្ព័ន្ធមិត្ត​ទាំង​ពីរ មិន​ទាំង​បញ្ជាក់​អំពី​ទំហំ​នៃលំហាត់​សឹកនេះ​ទេ ដើម្បី​កុំ​ឱ្យ​កូរ៉េខាង​ជើង​ថែម​លេស​រករឿង ក្នុង​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​។ តែ​ព្យុងយ៉ាងនៅ​ខឹង​សម្បារ​ខ្លាំង។

នៅព្រឹក​ថ្ងៃ​អង្គារ​នេះ កូរ៉េខាង​ជើង​បាន​បាញ់​​មីស៊ីល​ពីរ​គ្រាប់ ពី​ឆ្នេរ​ខាង​លិច ហោះ​រំលង​​ឧបទ្វីប ទៅ​ធ្លាក់​ក្នុង​សមុទ្ទ​ខាង​កើត (ឬ​សមុទ្ទ​ជប៉ុន)។ កូរ៉េខាងជើង​បាន​ហៅ​ការ​បាញ់​នេះ​ថា ជាការ​សាកល្បង​ប្រព័ន្ធ​បង្ហោះ​កាំជ្រួចពហុ​គ្រាប់​ធំ។ តែ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ទី​​បញ្ជាការដ្ឋាន​អន្តរយោធាកូរ៉េខាង​ត្បូង គេ​សង្ស័យ​ថា​ជា​គ្រាប់​មីស៊ីល​បាលីស្ទិក​រយៈ​មធ្យម​ ដែល​អាច​ហោះ​ក្នុង​ល្បឿន​ យ៉ាង​ហោច​ Mach៦,៩ (៨៥២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង) ក្នុង​រយៈ​ចម្ងាយ​៤៥០គីឡូម៉ែត្រ​ និង​ក្នុង​រយៈ​កម្ពស់ខ្ពស់​បំផុត​ ៣៧​គីឡូម៉ែត្រ​។ ពោល​គឺ​ដូច​ការ​សាកល្បង​បី​លើក​មុនដែរ។

ថ្វី​បើ​ជារៀងរាល់​លើក កូរ៉េខាង​ជើង​តែ​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​សមយុទ្ធ​នៅកូរ៉េខាង​ត្បូង​មែន តែវា​ជា​ការ​កម្រ​ណាស់ ​ដែល​ព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​តប​ក្នុងអំឡុង​​ពេល​សម្ព័ន្ធមិត្ត​ទាំង​ពីរ​កំពុង​ធ្វើលំហាត់​សឹកនោះ។ ហើយ​កាន់​តែ​ភ្ញាក់ផ្អើល និង​ពុំ​ធ្លាប់​កើត​មាន​​ទៅ​ទៀត គឺ​នៅលើកនេះ​កូរ៉េខាង​ជើង​បានសេចក្តី​ថ្លែងការណ៍​​យ៉ាង​លឿន។ មិន​ដល់​​មួយ​ម៉ោង​ក្រោយ​ការ​បាញ់​សាកល្បងផង (តាម​ទម្លាប់​អាជ្ញាធរ​ព្យុងយ៉ាងបង្អូស​ពេល​២៤​ម៉ោងធ្វើ​បញ្ចេញ​ប្រតិកម្ម) អ្នក​ទទួល​ខុស​ត្រូវ​ក្រសួង​ការបរទេស​កូរ៉េខាង​ជើង បាន​បរិហារ​សមយុទ្ធ​កូរ៉េខាង​ត្បូង-អាមេរិក​ថា ជា​ការ​រំលោភ​ យ៉ាង​ច្បាស់​ក្រលែត កិច្ច​ខិតខំប្រឹង​ប្រែង​ស្វែង​រក​សន្តិភាព​ឱ្យ​ឧបទ្វីបកូរ៉េ និង​ប្រកាសថា​កូរ៉េខាង​ជើង​កំពុង​បង្ខំ​​រក​មធ្យោបាយ​ថ្មី បើ​វ៉ាស៊ីនតោន​និង​សេអូល​ ប្រើអាវុធ​ធ្វើ​ឱ្យ​ព្យុងយ៉ាង​ឈឺ។ កូរ៉េខាង​ជើង​ត្រូវ​បង្ខំ​​អភិវឌ្ឍ សាកល្បង និង​ពង្រាយ​អាវុធ​ដ៏​មាន​អំណាច​ដើម្បី​ការពារ​ជាតិ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួងការបរទេស​កូរ៉េខាង​ជើង​ដដែល ក្នុង​អត្ថន័យ​​ថា ​កង​សម្ព័ន្ធមិត្ត មាន​ហានិភ័យ​នឹង​បាន​ឃើញ​​កូរ៉េខាង​ជើង ​ធ្វើ​ការបាញ់​​សាកល្បងមីស៊ីល​​ជា​ច្រើន​លើក​ទៀត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ