ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ហុងកុង ត្រៀម​ប្រឈម​នឹង​បាតុកម្មផ្តាច់ព្រ័ត្រ ?!

media  
កម្លាំង​ទ័ព​ចិន នៅ​ស្តាត​Shenzhen ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ហុងកុង REUTERS/Thomas Peter

ទោះ​បី​ចិន​បាន​គំរាមដោយ​បញ្ជូន​កម្លាំង​យោធាមក​ដល់​មាត់​ទ្វារ​ហុងកុង​ក្តី​ ក៏​សកម្មជន​ប្រជាធិបតេយ្យ​ គ្រោង​នឹងធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ទៀត​នៅ​ថ្ងៃ​ចុងសប្តាហ៍​នេះ ដើម្បី​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ​ បន្ទាប់​ពី​រង​ការ​រិះគន់​ខ្លាំង ចំពោះ​បាតុកម្ម​ដ៏​ហិង្សា​នៅ​ក្នុង​អាកាសយានដ្ឋាន​ កាល​ពី​ថ្ងៃ​អង្គារ​មក។ អាជ្ញាធរ​ហុងកុង​បានដាក់​​បម្រាម​ហាមឃាត់បាតុកម្ម​ស្ទើរ​គ្រប់​ទី​កន្លែង បាតុករ​នៅ​តែ​ជំនះធ្វើ... ​តើហុងកុង​នឹងក្លាយ​ទៅ​ជា​យ៉ាងណា​នៅ​ចុង​សប្តាហ៍​នេះ ?!

ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ សំឡេង​ជា​ច្រើន​បាន​លាន់​លឺ​ឡើង។ មហាសេដ្ឋី​ហុងកុង​ដ៏​មាន​បំផុត​ជាង​គេ លោក លី កាស៊ីង បានបញ្ចេញ​មតិត​ជា​លើក​ទី​មួយ ​អំពាវនាវ​ឱ្យពលរដ្ឋ​ហុងកុង​បិទ​បញ្ចប់​អំពើ​ហិង្សា។ បុរស​ពីងពាង​ជាតិ​បារាំង ដែល​ឡើង​ជញ្ជាំង​អាគារ​ខ្ពស់​ដោយ​ប្រើ​ដៃ​ និង​គ្មាន​ប្រដាប់​ការពារ បានវារ​ឡើង​អាគារ Cheung Kong Center ​កម្ពស់​៦៨​ជាន់ កណ្តាល​សង្កាត់​ពាណិជ្ជកម្ម​របស់​ហុងកុង នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​គ្រវី​ទង់ជាតិជា​និម្មិត្តរូប​នៃ​ការ​​ផ្សះផ្សាជាតិ​​រវាង​ចិននិង​ក្រុង​ស្វ័យត​ហុងកុង។ ​

ពីទីក្រុង​ប៊ែរឡាំង ​លោក​អៃវៃវៃ ដែល​ជា​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ចិន​ម្នាក់ ធ្លាប់​រង​ជាប់​ឃុំឃាំង​អស់​រយៈ​ពេល​៨១​ថ្ងៃ និង​គ្មាន​​​លិខិត​ឆ្លង​ដែនប្រើ​​រយៈ​ពេល​បួន​ឆ្នាំ យល់​ថា​ អាច​មាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល។ ហុងកុងអាច​​នឹង​ក្លាយ​ទៅ​ជា​​ទីលាន​ធានអាន់មែនថ្មី ! គេ​មិន​អាច​មើល​ស្រាល​ស្ថានការណ៍​បាន​ឡើយ ! នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​វិចិត្រករ អៃវៃវៃ ដែល​សំលឹង​ឃើញថា​​គ្មាន​ដំណោះស្រាយ​អ្វីឱ្យ​វិបត្តិ​ហុងកុង​​ក្រៅ​អំពី​​ការ​ប្រើ​កម្លាំង​បង្ក្រាប​យ៉ាង​ហិង្សា​ទេ ! គ្មាន​ទេ​ការ​ចរចា គ្មាន​ទេ​ការ​ពិគ្រោះ​យោបល់​ គ្មាន​ទេ​ការ​តស៊ូ​មតិ គ្មាន​ឡើយ​ច្រក​ចេញ​ផ្សេង​ទេ របប​កុម្មុយនិស្ត​មិន​ចេះ​ធ្វើ​អ្វី​ផ្សេង​ក្រៅ​អំពី​ប្រើ​កម្លាំង​ប៉ូលិស​និង​យោធា​បង្ក្រាប​ឡើយ។ នេះ​បើ​តាម​ការ​ព្យាកររបស់​​វិចិត្រករ​អៃ វៃវៃ។

ប៉េកាំង​បាន​បង្ហើរសារ​​គំរាម​ តាំង​ពី​ប៉ុន្មាន​មក​ហើយ​ អំពី​លទ្ធភាព​នៃ​ការ​ធ្វើ​អន្តរាគមន៍​យោធា​បង្ក្រាប​បាតុករ​ដើម្បី​ស្តារសណ្តាប់​ធ្នាប់​សង្គម។ ជាង​នេះ​ទៅ​ទៀត ប៉េកាំង​ក៏​បាន​បញ្ជូន​កម្លាំង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​មក​ឈរ​ជើង​នៅប្រមាណ​តែ​៧​គីឡូម៉ែត្រ​ពី​​ហុងកុង​។ ប៉ុន្តែបើ​តាម​សារព័ត៌មាន​ជាតិ​និយម​ចិន​ជា​ភាសា​អង់គ្លេស Global Times ចេញ​ផ្សាយ​នៅ​ថ្ងៃ សុក្រ​នេះ អាច​នឹង​មាន​អន្តរាគមន៍​យោធា​ តែ​ប៉េកាំង​​នឹង​​មិន​ធ្វើ​ឱ្យ​មាន​ឧប្បត្តិហេតុ​ ដូច​​កាលពី​ថ្ងៃទី ៤​មិថុនា​ ឆ្នាំ​១៩៨៩​ ឡើយ។ នេះ​បើ​តាម​កាសែតកុម្មុយនិស្ត​ចិន​ដដែល ដែលចង់​ ​សំដៅ​លើ​ការ​បង្រ្កាប​ចលនា​​បដិវត្ត​និស្សិត​នៅទីលាន ធានអាន់មែន កាលពី​៣០​ឆ្នាំ​មុន​ តែ​មិន​និយាយ​ឱ្យ​ចំ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ