ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អាស៊ី

នៅហុងកុង ប៉ូលិសបារម្ភពីគ្រោះថ្នាក់ខ្លាំងសម្រាប់ក្បួនបាតុកម្មនាថ្ងៃទី១ តុលា

media  
ក្រុម​ប៉ូលិស​បង្រ្កាប​បាតុករ​ហុងកុង ថ្ងៃទី២៩ កញ្ញា ២០១៩ Reuters

នៅ​ហុងកុង មួយ​ថ្ងៃ​មុន​ចិនដីគោក​ប្រារព្ធ​ខួប ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ថានភាព​ហាក់​កាន់​តែ​ឡើង​តានតឹង​ខ្លាំង​ជាមួយ​នឹង​ក្បួនប​បាតុកម្ម​របស់​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ។ ប៉ូលិស​ហុងកុង​បាន​ព្រមាន​ក្នុង​ថ្ងៃ​ចន្ទ ទី៣០ កញ្ញា​ពី​ស្ថានភាព​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង ខណៈ​ដែល​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អង្គារ ទី១ តុលា​ដែល​ជា​ថ្ងៃ​ប្រារព្ធ​ខួប ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក៏​ដូច​ជា​នៅ​ក្នុង​បាតុកម្ម​ចុង​សប្តាហ៍​មុនៗ បាតុកម្ម​ក្នុង​ថ្ងៃ​អាទិត្យ ២៩ កញ្ញា​បាន​បង្ក​ឲ្យ​មាន​ហិង្សា​រវាង​បាតុករ និង​កម្លាំង​ប៉ូលិស។ កម្លាំង​ប៉ូលិស​ដែល​គេ​បាន​មើល​ឃើញ​ថា មិន​ញញើត​នឹង​ប្រើ​កម្លាំង​ចាស់ដៃ និង​មធ្យោបាយ​ធ្ងន់ៗ​គ្រប់​ប្រភេទ​ដើម្បី​បង្រ្កាប​លើ​បាតុករ​ទេ។

« ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​បាន​សង្កេត​ឃើញ​មាន​ការ​បាញ់​គ្រាប់បែកផ្សែង​បង្ហូរ​ទឹកភ្នែក​ម្តងហើយ ម្តងទៀត ដោយ​សំដៅ​លើ​មុខ។ ទង្វើ​របៀប​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ។ តែ​អ្វី​ដែល​ថ្មី និង​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​យុទ្ធសាស្រ្ត​រក្សា​សណ្តាប់ធ្នាប់​របស់​កម្លាំង​ប៉ូលិស គឺ​ចំនួន​គ្រាប់​ដែល​ប៉ូលិស​បាន​ប្រើ ទោះ​ជា​គ្រាប់​ធ្វើ​ពី​កៅស៊ូ ឬ​គ្រាប់​ខ្សាច់​ជា​ដើម ពោល​គឺ​ច្រើន​ជាង​ពី​សព្វ​មួយ​ដង។

ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​ការ​បន្លំខ្លួន​របស់​កម្លាំង​ប៉ូលិស​នៅ​ក្នុង​ហ្វូងបាតុករ និង​ការ​ឃាត់ខ្លួន​បាតុករ​ដោយ​បំពាន និង​គ្មាន​រើសមុខ។ នៅ​ម្ខាង គេ​បាន​សង្កេត​ឃើញ​វត្តមាន​ក្រុម​ប៉ូលិស​ជា​ច្រើន​ក្រុម​បន្លំ​ខ្លួន​ជា​បាតុករ និង​ចូលរួម​នៅ​ក្នុង​បាតុកម្ម​ដោយ​គេ​មិន​អាច​ដឹង​ពី​តួនាទី​ពិត​ប្រាកដ​របស់​ពួក​គេ​ទេ។ ចំណែក​នៅ​ម្ខាង​ទៀត មាន​ការ​ចាប់​ខ្លួន​មនុស្ស​តាម​ទំនើង​ចិត្ត​កាន់​តែ​ច្រើន និង​មិន​រើសមុខ ពិសេស​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​ជនស៊ីវិល​ដែល​ពួក​គេ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ទាល់​តែ​សោះ។

ទង្វើ​របៀប​នេះ​មាន​កាន់​តែ​ច្រើន​ឡើងៗ។ រដ្ឋអំណាច​ហុងកុង​ចង់​បង្កើត​ឲ្យ​មាន​បរិយាកាស​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​ដើម្បី​បំភិតបំភ័យ​សាធារណៈជន​ជួបជុំ និង​បញ្ជៀស​ការ​ប្រមូលផ្តុំ​ដ៏​ច្រើន​សម្បើម​មួយ​នៅ​ថ្ងៃទី១ តុលា​ដែល​ជា​ខួប​គម្រប់ ៧០ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិតុ​ចិន »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ