អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ចន្ទ ទី៤ វិច្ឆិកា​នេះ​ជា​ថ្ងៃទី៣ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំកំពូលអាស៊ាន​លើកទី៣៥ និង​អាស៊ាន​ជាមួយ​ដៃគូ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ សម្រាប់​ថ្ងៃទី៣​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​មាន​កិច្ចប្រជុំកំពូល​អាស៊ាន​បូកបី​លើកទី២២ កិច្ចប្រជុំកំពូល​អាស៊ាន និង​អាមេរិក​លើកទី៧ កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា​លើកទី១៤ កិច្ចប្រជុំកំពូល​អាស៊ាន និង​ជប៉ុន​លើកទី២២ និង​បិទបញ្ចប់​ដោយ​កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ច​ទូលំទូលាយ​លើកទី៣។ តែ​ក្រោយ​ពិធី​បិទកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៥ និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ​ដែល​នឹង​មាន​ការ​ផ្ទេរតំណែង​ប្រធាន​អាស៊ាន​ទៅ​ឲ្យ​ប្រទេស​វៀតណាម​មក នឹង​មាន​កិច្ចប្រជុំកំពូល​មេគង្គ និង​ជប៉ុន​លើកទី១១។ តែ​អ្វី​ដែល​គ្រប់​គ្នា​មាន​ការ​ផ្តោត​អារម្មណ៍​ខ្លាំង​ជាង​គេ​ថ្ងៃ​នេះ គឺ​កិច្ចប្រជុំកំពូល​អាស៊ាន និង​អាមេរិក​លើកទី៧ ដែល​គ្មាន​វត្តមាន​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ដែល​បាន​បញ្ជូន​ត្រឹម​ទីប្រឹក្សាសន្តិសុខជាតិ​ថ្មី និង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម។

ASEAN-United States Summit in Bangkok
ASEAN-United States Summit in Bangkok REUTERS/Soe Zeya Tun
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ