ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាស៊ី

លោកម៉ាក អេស្ភ័រ៖អាមេរិក និងកូរ៉េខាងត្បូងលើកពេលធ្វើសមយុទ្ធជាសញ្ញាដែលបង្ហាញពីឆន្ទៈល្អ

media  
រដ្ឋមន្រ្តី​ការពារជាតិអាមេរិក (រូបឆ្វេង) និង​សមភាគី​កូរ៉េខាងត្បូង Reuters

អាមេរិក និង​កូរ៉េខាងត្បូង​បាន​សម្រេច​លើក​ពេល​ធ្វើ​សមយុទ្ធ​ផ្លូវអាកាស​រួម​គ្នា​ដែល​គ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ ទី១៨ វិច្ឆិកា។ ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក​ម៉ាក អេស្ភ័រ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ​នា​ថ្ងៃ​អាទិត្យ ទី១៧ វិច្ឆិកា។ ទីក្រុង​បាងកក​​ដែល​លោក​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការពារជាតិ​ជាមួយ​ក្រុម​ប្រទេស​អាស៊ាន។ ចំណែក​សមភាគី​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ថា ទីក្រុង​វ៉ាស៊ីនតោន និង​សេអ៊ូល​នៅ​មិន​ទាន់​បាន​កំណត់​ថ្ងៃ ខែ​ថ្មី​នៃ​ការ​ធ្វើ​សមយុទ្ធ​ទេ។ កូរ៉េខាងជើង​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​ការ​លើក​ពេល​ធ្វើ​សមយុទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ពេល​នេះ។ តែ​ស្រប​ពេល​គ្នា ក្រុង​ព្យុងយ៉ាង​ក៏​បាន​ឆ្លៀត​រិះគន់ ទិតៀន​អាមេរិក​ពី​បទ​បន្ត​ប្រើ​នយោបាយ​អរិភាព​លើ​កូរ៉រខាងជើង។ តើ​ការ​ដែល​អាមេរិក និង​កូរ៉េខាងត្បូង​បាន​សម្រេច​លើក​ពេល​ធ្វើ​សមយុទ្ធ​រវាង​គ្នា​ពេល​នេះ​មាន​គោលដៅ​អ្វី​ដែរ?។

« វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​ធ្វើ​ការ​រួម​គ្នា​យ៉ាង​ជិតស្និត​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​រួម​របស់​យើង។ មាន​ន័យ​ថា យើង​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​ឆ្ងាយ និង​ជំនះ​លើ​គ្រប់​ឧបសគ្គ​ទាំង​អស់​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំប្រឹងប្រែង​របស់​យើង។ ខ្ញុំ​យល់​ឃើញ​ថា ការ​ដែល​អាមេរិក និង​កូរ៉េខាងត្បូង​បាន​សម្រេច​លើក​ពេល​ធ្វើ​សមយុទ្ធ​ជាមួយ​គ្នា​ពេល​នេះ មិនមែន​ជា​ការ​ធ្វើ​សម្បទាន​អ្វី​ទេ។

តែ​ខ្ញុំ​ចាត់​ទុក​កាយវិការ​មួយ​នេះ​ជា​ការ​រួមចំណែក​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ស្មោះត្រង់​របស់​អាមេរិក និង​កូរ៉េខាងត្បូង។ គឺ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដែល​មាន​គោលដៅ​សន្តិភាព និង​សម្រួល​ឲ្យ​មាន​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ដែល​ឆ្ពោះ​ទៅ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។ អ្វី​ដែល​យើង​បាន​សម្រេច​ពេល​នេះ គឺ​ពិត​ជា​ការ​រួម​ចំណែក​នៅ​ក្នុង​កម្មវត្ថុ​ទាំង​នេះ​ឯង។ ដូច​ខ្ញុំបាន​និយាយ​រួច​ហើយ ការងារ​របស់​ខ្ញុំ​មិនមែន​មាន​គោលដៅ​គ្រាន់​តែ​ពង្រឹង​លើ​ការ​ទូត​ប៉ុណ្ណោះ​ទេ។

ការងារ​របស់​ខ្ញុំ គឺ​មាន​គោលដៅ​ជួយ​សម្រួល និង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន។ នៅ​ក្នុង​ករណី​នេះ ខ្ញុំ​គិត​ថា​វា​សំខាន់​ខ្លាំង​ណាស់​ដែល​ត្រូវ​បង្កើត​ឲ្យ​មាន​ឱកាស​បន្ថែម​ដើម្បី​ឲ្យ​ក្រុម​អ្នកការទូត​របស់​យើង​ឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ