ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

គ្រោះរញ្ជួយដីនៅព្រំដែនឡាវថៃ រញ្ជួយ​ដល់​ក្រុង​បាងកក និង​ហាណូយ

media ឡាវ​រងរញ្ជួយដី​ដោយ​គ្រោះរញ្ជួយដី​២ លើក ផ្ទួនៗគ្នា​នៅថ្ងៃព្រហស្បតិ៍ទី​២១​វិច្ឆិកា​២០១៩ ©Earthquake Observation Division, Thai Meteorological Department

ប្រទេស​ឡាវ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី ២១​វិច្ឆិកា បាន​រងគ្រោះរញ្ជួយដី​ដល់ទៅពីលើក។ តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​អាមេរិកាំង ដើម្បី​តាមដាន​ភូមិសាស្រ្ត គ្រោះរញ្ជួយដី កម្រិត ៦,១ មាត្រដ្ឋានរិចទែរ កើតឡើង នៅម៉ោង ៦ និង​៥០នាទី នៅ​ភាគខាងជើង​ប្រទេស​ឡាវ នៅ​ចំណុច​ជាប់ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ នៅ​ក្នុង​តំបន់​ដដែល គ្រោះរញ្ជួយ កម្រិត ៥,៧មាត្រដ្ឋានរិចទែរ បាន​កើត​ឡើងម្តងហើយ កាលពី ៣ម៉ោង​មុន។ នៅក្នុង​ប្រទេស​ឡាវ កុម្មុយនិស្ត អាជ្ញាធរ​មិន​បាន​បញ្ជាក់​ពី​ករណី​រងគ្រោះ​ដោយសារ​គ្រោះរញ្ជួយដី​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ។

 

គ្រោះរញ្ជួយដី​ពី បាន​កើតឡើង បន្តបន្ទាប់គ្នា នៅថ្ងៃ​ទី ២១​វិច្ឆិកា នៅ​ខេត្ត​ភាគខាងជើង Sainyabuli របស់​ប្រទេស​ឡាវ នៅត្រង់ចំណុច ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ភាគខាងជើង។ តាម នាយកដ្ឋាន​ឧតុនិយម​ថៃ គ្រោះរញ្ជួយ​ដី​នៅ​ប្រទេស​ឡាវ លើកទី ១ ស្ថិតក្នុង​ជម្រៅ​ដី ៥គីឡូម៉ែត្រ ចំណែក​គ្រោះរញ្ជួយដី កើតឡើង​លើកទី ២ ស្ថិតនៅ​ក្នុង​ជម្រៅដី ៣គីឡូម៉ែត្រ។

គ្រោះរញ្ជួយដី នៅ​ព្រំដែន​ថៃ ឡាវ បាន​រញ្ជួយ ប៉ះពាល់ដល់​ខេត្ត​ចំនួន ៩​របស់​ថៃ ដែល​មានតាំង​ពី ខេតណាន (ជាប់​តំបន់​រញ្ជួយ​តែម្តង) ឈៀងម៉ៃ ឈៀងរ៉ៃ ជាដើម ចំណែក​ទីក្រុង​បាងកក ដែល​ស្ថិតនៅ​ចម្ងាយ ជាង ៧០០​គីឡូម៉ែត្រ ពី​ខេត្ត​ណាន ក៏រងរញ្ជួយ​តិចៗ​នឹង​គេ​ដែរ។

នៅក្រោយ​ការចុះផ្សាយ​ជា​បន្តបន្ទាប់ នៅ​លើ​បណ្តាញ​សង្គម ប្រជាជន​នៅ​ទីក្រុង​ហាណូយ ដែល​ស្ថិតនៅ​ចម្ងាយ​៤៨៥​គីឡូម៉ែត្រ​ពី​ខេត្ត​Sainyabuli អះអាងដែរថា ពួកគេ​ភ្ញាក់ពីដំណេក​ទាំងភ័យខ្លាច នៅពេល​ឃើញ​អគារ ញ័រ រង្គើ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍។

តាម​ក្រុមហ៊ុន​ថៃ ដែល​ជា​ម្ចាស់​រោងចក្រវារីអគ្គិសនី Hongsa នៅក្នុង​ខេត្ត​ Sainyabuliរបស់​ប្រទេស​ឡាវ ជាទី​ដែល​មាន​គ្រោះរញ្ជួយដី គេ​បាន​បិទផ្អាក​សកម្មភាព​របស់​រោងចក្រ បន្ទាប់ពី គេ​សង្កេតឃើញ​មាន​ស្នាមប្រេះ នៅលើ​ជញ្ជាំង​របស់​រោងចក្រ​ដោយសារ​គ្រោះរញញ្ជួយដី​នៅថ្ងៃ​ព្រហស្បតិ៍។ កាសែត​ក្នុង​ស្រុក​ថៃ បាន​ចុះផ្សាយ​រូបថត​ជញ្ជាំង​របស់​អគារ​រោងចក្រ​អគ្គិសនី ដែល​បាក់ធ្លាក់​ដល់​ដី។

គ្រោះរញ្ជួយដី កើតមាន នៅខេត្ត Xayabuli ដែល​ស្ថិតនៅ​ចម្ងាយ​ជាង ១០គីឡូម៉ែត្រ ពីខេត្ត​សាយ៉ាបូរី ដែលមាន​ទីតាំង​រោងចក្រ​វារីអគ្គិសនី​ដ៏ចម្រូងចម្រាស សាយ៉ាបូរី Xayaburi ប៉ុន្តែ ក្រុមហ៊ុន​ថៃ​CK Power ដែល​ជា​ម្ចាស់​រោងចក្រ​អគ្គិសនី សាយ៉ាបូរី អះអាង ថា រោងចក្រ​ផលិត​អគ្គិសនី ដែល​បាន​មកពី​ទំនប់​វារីអគ្គិសនី សាយ៉ាបូរី នឹង​នៅ​បន្ត​ដំណើរការ​ដដែល ព្រោះ វា​មិន​បាន​រងខូចខាត​ដោយសារ​គ្រោះរញ្ជួយដី​លើកនេះទេ។

ខុសពី​ឥណ្ឌូណេស៊ី ហ្វីលីពីន ដែល​ឧស្សាហ៍​រងរញ្ជួយ ដោយសារ​គ្រោះរញ្ជួយដី និង​គ្រោះថ្នាក់ផ្ទុះ​ភ្នំភ្លើង គ្រោះរញ្ជួយដី កើតមាន​ដោយ​កម្រ នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ដីគោក ដូចជា​ថៃ ឡាវ និងវៀតណា។ គ្រោះរញ្ជួយដី កើតមាន​នៅទឹកដី​ភាគខាងជើង ឡាវ ជាប់ជាមួយ​ព្រំដែន​ថៃ នៅពេលនេះ បន្ទាប់ពី​គ្រោះរញ្ជួយដី ដ៏ធំ​មួយ ៦,៨ មាត្រដ្ឋាន​រិចទែរ បាន​រញ្ជួយ​បំផ្លាញ​តំបន់​សំបូរ​ប្រាសាទ​បុរាណ​ដ៏ល្បី​ឈ្មោះ របស់​ភូមា Bagan កាលពី​ឆ្នាំ ២០១៦ ដែល​កាលណោះ​បាន​សម្លាប់ មនុស្ស ៣នាក់៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ