ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង
 
បុរសហុងកុងម្នាក់​លើកបដាអរគុណ​លោកត្រាំ​ដែល​បាន​ចុះហត្ថលេខាលើ​ច្បាប់​គាំទ្រ​ក្រុមបាតុករ​អ្នកប្រជាធិបតេយ្យ​នៅ​ហុងកុង REUTERS/Marko Djurica

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ វិច្ឆិកា សង្រ្គាមពាក្យសម្តី​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ផុសផុល​រវាង​ចិន និង​សហរដ្ឋអាមេរិក។ អាមេរិក​ដែល​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខា និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​គាំទ្រ​ក្រុម​បាតុករ​អ្នក​ប្រជាធិបតេយ្យ​នៅ​ហុងកុង។ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ខឹងសម្បារ​ដោយ​បាន​ចាត់​ទុក​ជា​ច្បាប់​ដ៏​អាក្រក់​ខ្លាំង​ណាស់ និង​ព្រមាន​ចាត់​វិធានការ​សងសឹក​វិញ។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការបរទេស​ចិន​បាន​ហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉េកាំង​ទៅ​សួរ​នាំ និង​បាន​ស្នើ​អាមេរិក​កុំ​ឲ្យ​អនុវត្ត​ច្បាប់​នោះ​ឲ្យ​សោះ។

ប្រតិកម្ម​ប្រឆាំង​អាមេរិក​ក៏​មាន​ដែរ​ពី​រដ្ឋអំណាច​នៅ​ហុងកុង តែ​បាន​ត្រឹម​ចោទ​អាមេរិក​ពី​បទ​លូកដៃ​ក្នុង​រឿង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង។ ចំណែក​អ្នក​ដែល​ត្រេកត្រអាល​ខ្លាំង​ជាង​គេ គឺ​ក្រុម​អ្នកប្រជាធិបតេយ្យ​ហុងកុង។

មាន​សេចក្តីសម្រេចចិត្ត​ចំនួន​ពីរ​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខា និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ស្តីពី​បញ្ហា​នៅ​ហុងកុង ទី១ គឺ​ច្បាប់​ឆ្នាំ ២០១៩ ស្តីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ហុងកុង ឬ​ហៅ​ច្បាប់​គាំទ្រ​ក្រុម​បាតុករ​អ្នក​ប្រជាធិបតេយ្យ​ហុងកុង និង​ទី២ គឺ​ច្បាប់​ហាម​លក់​ទៅ​ឲ្យ​ប៉ូលិស​ហុងកុង​នូវ​គ្រប់​សម្ភារៈបរិក្ខារ​ដែល​ប្រើ​សំដៅ​វាយបង្រ្កាប​លើ​បាតុកម្ម។ គួរ​បញ្ជាក់​ថា ច្បាប់​អាមេរិក​ទាំង​ពីរ​ស្តីពី​ហុងកុង​ត្រូវ​បាន​សភា​អាមេរិក​ទាំង​ពីរ​បោះឆ្នោត​គាំទ្រ​ក្នុង​សម្លេង​ភាគ​ច្រើន​លើសលុប​កាល​ពី ១សប្តាហ៍​មុន។ សូម​ជម្រាប​ថា ហុងកុង​ក្នុង​នាម​ជា​ដែនដី​ស្វយ័ត​របស់​ចិន​ទទួល​បាន​លក្ខន្តិកៈ​សេដ្ឋកិច្ច​ពិសេស​មួយ​ពី​អាមេរិក​ដែល​ចិនដីគោក​គ្មាន​ទេ។

លក្ខន្តិកៈ​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ​ត្រូវ​បាន​រដ្ឋបាល​អាមេរិក​ពិនិត្យមើល​ជា​រៀងរាល់​ឆ្នាំ​ដោយ​ភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ពី​សំណាក់​រដ្ឋអំណាច​ហុងកុង មាន​ន័យ​ថា បើ​សេរីភាព និង​សិទ្ធិមនុស្ស​នៅ​ហុងកុង​ត្រូវ​បាន​រំលោភ ក្រុង​វ៉ាស៊ីនតោន​នឹង​ព្យួរ​លក្ខន្តិកៈ​សេដ្ឋកិច្ច​ពិសេស​ដែល​ខ្លួន​បាន​ផ្តល់​ឲ្យ​ហុងកុង។ រដ្ឋបាល​អាមេរិក​បាន​មើល​ឃើញ​ថា សិទ្ធិ​បាតុកម្ម​នៅ​ហុងកុង​ពេល​នេះ​មិន​ត្រូវ​បាន​គោរព ហើយ​ចំណាត់ការ​របស់​រដ្ឋអំណាច​ហុងកុង​លើ​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង​តាំង​ពី ៦ខែ​កន្លង​ទៅ​ជា​ការ​រំលោភសិទ្ធមនុស្ស។

ជា​ច្បាប់អាក្រក់​ខ្លាំង និង​គាំទ្រ​សកម្មភាព​របស់​ក្រុម​ឧក្រិដ្ឋជន

គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល ប្រតិកម្ម​របស់​ចិន​មាន​ពី​ក្រុង​ប៉េកាំង ពី​រដ្ឋអំណាច​ហុងកុង និង​ពី​ការិយាល័យ​ចិន​ប្រចាំ​នៅ​ហុងកុង។ ក្រុង​ប៉េកាំង​បាន​ចាត់​ទុក​ច្បាប់​គាំទ្រ​បាតុករ​ហុងកុង​របស់​អាមេរិក​ជា​ច្បាប់​ដ៏​អាក្រក់​ផុតលេខ និង​យល់​ឃើញ​ថា ច្បាប់​នេះ​បាន​គាំទ្រ​លើ​សកម្មភាព​របស់​ក្រុម​ឧក្រិដ្ឋជន​ហិង្សា​ដែល​បាន​ប្រឆាំង​នឹង​ពលរដ្ឋ​ស្លូតត្រង់​នៅ​ហុងកុង។ បន្ទាប់​មក ចិនដីគោក​បាន​ព្រមាន​ចាត់​វិធានការ​វាយ​បក​ទល់​នឹង​អាមេរិក​វិញ តែ​មិន​ទាន់​បាន​លំអិត​ពី​វិធានការ​ទាំង​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការបរទេស​ចិន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉េកាំង​ទៅ​សួរ​នាំ និង​បាន​ស្នើ​អាមេរិក​កុំ​ឲ្យ​អនុវត្ត​លើ​ច្បាប់​នោះ។

ប្រតិកម្ម​ហាក់​ស្លូត​បន្តិច​ពី​រដ្ឋអំណាច​ហុងកុង​ដោយ​ត្រឹម​ចោទ​អាមេរិក​ពី​បទ​លូកដៃ​ចូល​កិច្ចការផ្ទៃក្នុង​របស់​ហុងកុង។ ដោយឡែក ការិយាល័យ​ទំនាក់ទំនង​របស់​ចិន​ប្រចាំ​ហុងកុង​បាន​ថ្កោលទោស​ចំពោះ​អាកប្បកិរិយា​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​រដ្ឋបាល​អាមេរិក និង​យល់​ឃើញ​ថា ទង្វើ​របស់​ក្រុង​វ៉ាស៊ីនតោន​អាច​នាំ​ឲ្យ​មាន​ចលាចល និង​ភាព​វឹកវរ​នៅ​ហុងកុង។ ចិន​បាន​សម្តែង​ភាព​ក្តៅក្រហាយ​ចំពោះ​លោក​ដូណាល់ ត្រាំ​ដែល​បាន​សម្រេច​ចុះ​ហត្ថលេខា និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​គាំទ្រ​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង។ ចំណែក​ក្រុមសកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​បាន​សម្តែង​ការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង រួម​ទាំង​ក្រុម​អ្នកនយោបាយ​អាមេរិក​គ្រប់​និន្នាការ។

« ប្រទេស​យើង​បាន​នៅ​ជាមួយ​ក្រុម​បាតកុរ​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​បន្ត​តស៊ូ​ទាមទារ​ស្វ័យភាព លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ហុងកុង » នេះ​ជា​សំណេរ​របស់​លោក Ben Carlin សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ។ ចំណែក​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Marco Rubio បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​ទះដៃ​សាទរ​ប្រធានាធិបតី​ត្រាំ​ដែល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​សំខាន់​មួយ​នេះ »។

សង្រ្គាមពាណិជ្ជកម្ម​នឹង​បន្ត​អូសបន្លាយ?

វា​ដូច​ជា​រហ័ស​ពេក​ដែល​គេ​អាច​លើក​ឡើង​នូវ​ផលវិបាក​ជា​យថាហេតុ​ណា​មួយ​រវាង​អាមេរិក និង​ចិន ព្រោះ​ក្រុង​ប៉េកាំង​ក៏​នៅ​មិន​បាន​លំអិត​ពី​វិធានការ​ដែល​ខ្លួន​ចង់​តប​ទៅ​ក្រុង​វ៉ាស៊ីនតោន​វិញ។ តែ​គេ​អាច​និយាយ​បាន​ថា កាយវិការ​របស់​អាមេរិក​ពេល​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី១ និង​ទី២ ក្នុង​លោក​នៅ​មិន​ទាន់​អាច​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​គ្នា​នៅ​ឡើយ។ ដូច្នេះ​អ្វី​ដែល​គេ​អាច​និយាយ​បាន​នៅ​ចំពោះ​មុខ​ពេល​នេះ លោក​ដូណាល់ ត្រាំ​បាន​បន្ថែម​បញ្ហា​លើ​បញ្ហា​ដែល​មាន​ស្រាប់​នៅ​ក្នុង​ដំណោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន។

គួរ​បញ្ជាក់​ថា មុន​នឹង​សម្រេចចិត្ត​ចុះ​ហត្ថលេខា និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​គាំទ្រ​ក្រុម​បាតុករ​ហុងកុង លោក​ដូណាល់ ត្រាំ​បាន​រារែក និង​ប្រើ​ពេល​យូរ​ដើម្បី​ពិចារណា។ នេះ​ក៏​ដោយសារ​តែ​លោក​បារម្ភ​ពី​ប្រតិកម្ម​ក្តៅក្រហាយ​ខ្លាំង​របស់​ចិន ហើយ​ក៏​មិន​ចង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ចរចា​ដើម្បី​បញ្ចប់​សង្រ្គាមពាណិជ្ជកម្ម​ដែរ។ តែ​ទីបំផុត លោក​ត្រាំ​នៅ​តែ​ធ្វើ​ដដែល។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ប៉េកាំង និង​វ៉ាស៊ីនតោន​សុទ្ធ​តែ​បាន​អះអាង​ដូច​គ្នា​ពី​សញ្ញាវិជ្ជមាន​ឆ្ពោះ​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បឋម​មួយ។ ដូច្នេះ​គេ​ត្រូវ​រង់ចាំ​មើល​នា​ពេល​ខាង​មុខ​ពី​ការ​វិវឌ្ឍន៍​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន និយាយ​ជា​រួម និង​នៅ​ក្នុង​សំណុំរឿង​សង្រ្គាមពាណិជ្ជកម្ម និយាយ​ដោយឡែក៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចិន​កោះ​ហៅ​ទូត​អាមេរិក ក្រោយ​ព្រឹទ្ធសភាអនុម័តច្បាប់​គាំទ្រ​បាតុករ​ហុងកុង

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ចិន​បញ្ចូន​ទ័ព​​ទៅ​​ព្រំដែន​​ហុងកុង ត្រាំ​​ភ្ជាប់​​​សង្គ្រាម​ពាណិជ្ជកម្ម​​ទៅ​​នឹង​​វិបត្តិ​ហុងកុង

    ស្វែងយល់បន្ថែម

  • ចិនប្រាប់អាមេរិកឱ្យឈប់ជ្រៀតជ្រែកហុងកុង

    ស្វែងយល់បន្ថែម

  • ហុងកុង

    លោក​Mike Pompeo៖ លោកដូណាល់ ត្រាំ​នឹង​និយាយ​ពីបាតុកម្ម ​នៅ​ហុងកុង ជាមួយ​លោក​ស៊ី ជីនពីងនៅG20

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ