ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

អាហ្វហ្កានីស្ថាន៖ពួកតាលីបង់ស្វាគមន៍ការបោះដៃរបស់លោកដូណាល់ ត្រាំដើម្បីចរចាឡើងវិញ

media  
លោកដូណាល់ ត្រាំបានទៅទស្សនកិច្ចលើកទី១ និងភ្ញាក់ផ្អើលនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ថ្ងៃទី២៨ វិច្ឆិកា ២០១៩ Olivier Douliery / AFP

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ទៅ​ទស្សនកិច្ច​លើកទី១ និង​ភ្ញាក់ផ្អើល​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នា​ថ្ងៃ​អង្គារ ទី២៨ វិច្ឆិកា។ នៅ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យប្រពៃណី « Thanksgiving » ជាមួយ​ទាហាន​អាមេរិកាំង​នៅ​មូលដ្ឋាន​ទ័ពអាកាស Bagram លោក​ត្រាំ​ក៏​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​អាហ្វហ្កានីស្ថាន​លោក Ashraf Ghani។ នា​ឱកាស​នោះ លោក​ត្រាំ​បាន​ប្រកាស​ពី​ការ​ផ្តើម​ចរចា​ឡើង​វិញ​ជាមួយ​ពួក​តាលីបង់។ នៅ​ថ្ងៃ​សុក្រ ទី២៩ វិច្ឆិកា ពួក​តាលីបង់​ក៏​បាន​ឆ្លើយ​ត្រៀម​ខ្លួន​ដើម្បី​ចរចា​ជាមួយ​អាមេរិក​ឡើង​វិញ​ដែរ។

នេះ​ជា​លើកទី១ តាំង​ពី​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ក្នុង​ខែ​មករា ឆ្នាំ ២០១៧ ដែល​លោក​ដូណាល់ ត្រាំ​បាន​ដាក់​ជើង​ជាន់​ទឹកដី​អាហ្វហ្កានីស្ថាន។ អាហ្វហ្កានីស្ថាន​ដែល​កំពុង​មាន​ទាហាន​អាមេរិក​ចំនួន ១៣ ០០០នាក់​កំពុង​ឈរ​ជើង។ ពិត​ណាស់​សម្រាប់​ទាហាន​អាមេរិក​ទាំង ១៣ ០០០នាក់ ទស្សនកិច្ច​របស់​លោក​ត្រាំ​ពេល​នេះ​ជា​ទស្សនកិច្ច​បង្កប់​ដោយ​និមិត្តរូប តែ​សម្រាប់​លោក​ត្រាំ​វិញ គឺ​ជា​ទស្សនកិច្ច​បង្កប់​ដោយ​នយោបាយ​ក្នុង​សម័យ​ឃោនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ ២០២០។ នៅ​ចំពោះ​មុខ​វត្តមាន​ទាហាន​អាមេរិក​ចំនួន ១ ៥០០នាក់​នៅ​មូលដ្ឋាន​ទ័ពអាកាស Bagram លោក​ត្រាំ​បាន​ថ្លែង​អំណរគុណ​ដល់​ទាហាន​អាមេរិក និង​ទាហាន​អាហ្វហ្កានីស្ថាន​ចំពោះ​បេសកកម្ម​របស់​ពួក​គេ។

បន្ទាប់​មក លោក​ត្រាំ​ដែល​អង្គុយ​ក្បែរ​សមភាគី​អាហ្វហ្កានីស្ថាន​លោក Ashraf Ghani ក៏​បាន​ប្រកាស​ពី​ការ​បើក​កិច្ចចរចា​ឡើង​វិញ​ជាមួយ​ពួក​តាលីបង់។ កិច្ចចរចា​ដែល​បាន​ព្យួរ​តាំង​ពី​ខែ​កញ្ញា។ « ពួក​តាលីបង់​ចង់​បាន​កិច្ចព្រមព្រៀង​មួយ យើង​នឹង​ចាំ​មើល បើ​ពួក​គេ​ពិត​ជា​ចង់​បាន​កិច្ចព្រមព្រៀង​មួយ​មែន។ យើង​ធ្លាប់​បាន​ប្រាប់​ពួក​គេ​រួច​ហើយ​ថា ត្រូវ​មាន​បទឈប់​បាញ់ តែ​ពួក​គេ​មិន​ព្រម។ ខ្ញុំ​ជឿ​ថា​ពេល​នេះ ពួក​គេ​ចង់​បាន​បទ​ឈប់​បាញ់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ត្រាំ។ គួរ​រម្លឹក​ថា វត្តមាន​លោក​ត្រាំ​លើ​ទឹកដី​អាហ្វហ្កានីស្ថាន​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​នៅ​ពេល​យប់ និង​មាន​រយៈពេល​ខ្លី។ ព័ត៌មាន​មួយ​នេះ​បាន​ទម្លាយ​ជា​សាធារណៈ​នៅ​ពេល​ដែល​យន្តហោះ​លោក​ត្រាំ​បាន​ហោះ​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។

ជា​ថ្មី​ម្តង​ទៀត លោក​ត្រាំ​បាន​បញ្ជាក់​ពី​ការ​កាត់​បន្ថយ​ចំនួន​ទាហាន​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន​ពី ១៤ ០០០ មក​នៅ​ត្រឹម ៨ ០០០នាក់។ លោក​ត្រាំ​យល់​ថា សង្រ្គាម​នឹង​មិន​សម្រេច​នៅ​លើ​សមរភូមិ​ទេ និង​ថា ដរាប​ណា​គ្មាន​កិច្ចព្រមព្រៀង ឬ​នៅ​មិន​ទាន់​ទទួល​ជ័យជំនះ​ទាំង​ស្រុង​ទេ ទាហាន​អាមេរិក​បន្ត​ស្ថិត​លើ​ទឹកដី​អាហ្វហ្កានីស្ថាន។ ពួក​តាលីបង់​បាន​ឆ្លើយ​តប​នឹង​លោក​ត្រាំ​វិញ​នៅ​ថ្ងៃ​សុក្រ ទី២៩ វិច្ឆិកា​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​បើក​កិច្ចចរចា​ឡើង​វិញ​ជាមួយ​អាមេរិក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ