ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន
 
ប្រជាជន​ឥណ្ឌា​ចូលរួម​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺអេដស៍ នៅខែ វិច្ឆិកា ឆ្នាំ ២០១៨ REUTERS/Rupak De Chowdhuri - RC1712B74370

ថ្ងៃ​អាទិត្យទី ១​ធ្នូ ជា​ទិវា​ពិភពលោក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺអេដស៍។ តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ស្តីពីជម្ងឺអេដស៍ ដែលហៅកាត់ជា​ភាសា​បារាំង ONUSIDA មនុស្ស​ជិត ៣៨​លាននាក់ មាន​ផ្ទុក​មេរោគអេដស៍ នៅទូទាំង​ពិភពលោក នៅ​ឆ្នាំ​២០១៨។ នៅពេល​ទិវា​ប្រយុទ្ធប្រឆាំង​ជម្ងឺអេដស៍​ផ្តោតសំខាន់​ទៅលើ​ការវិវឌ្ឍ​នៃ​ជម្ងឺ និង​សារៈ​សំខាន់​នៃ​ការការពារ បង្ការ​កុំ​ឲ្យ​ឆ្លងមេរោគអេដស៍ ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ផងដែរ​ពី​ការតួនាទី​ដ៏សំខាន់​របស់​សហគមន៍​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺអេដស៍។

 

តាមតួលេខ​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​ជម្ងឺអេដស៍ ONUSIDA អ្នកមាន​មេរោគអេដស៍ មាន​ចំនួន ជិត ៣៨​លាននាក់ (៣៧,៩លាន) គឺ​កើនឡើង បើប្រៀបធៀប​នឹង​ឆ្នាំ ២០១៧ ដែល​មាន​ប្រមាណ ជិត ៣៧លាននាក់ (៣៦,៩លាននាក់)។ ចំនួន​អ្នកមាន​មេរោគអេដស៍ កើនឡើង​បន្តិច ដោយសារ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគអេដស៍​បាន​ថយចុះ ប៉ុន្តែ ចំនួន​អ្នក​ដែល​ឆ្លងមេរោគអេដស៍​ថ្មី គឺ​នៅ​តែ​កើនឡើង​ដដែល ប្រមាណ ១លាន ៧សែននាក់ នៅ​ឆ្នាំ ២០១៨។ ជាក់ស្តែង អត្រាអ្នកស្លាប់​បាន​ថយចុះ មកនៅ ត្រឹម ជាង ៧សែននាក់ នៅ​ឆ្នាំ ២០១៨ គឺ​ថយចុះ​ប្រមាណ ២សែននាក់ បើធៀប​នឹង​ឆ្នាំ ២០១៧។ ចំនួន​អ្នកស្លាប់​ដោយសារ​ជម្ងឺអេដស៍ បានថយចុះ គឺ​គេ​ត្រូវ​អរគុណ ដល់​ប្រសិទ្ធិភាព​របស់​ថ្នាំ​ពន្យារជីវិត។

តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ស្តីពីជម្ងឺអេដស៍ ចំនួន​អ្នកជម្ងឺ​ដែល​បាន​ប្រើប្រាស់​ថ្នាំពន្យារជីវិត​បានកើនឡើង គួរឲ្យ​កត់សំគាល់ ក្នុង​រង្វង់ ២៤​លាននាក់ គិត​មក​ត្រឹម​ពាក់កណ្តាល​ឆ្នាំនេះ។ មានន័យថា ចំនួន​អ្នកជម្ងឺអេដស៍ ដែល​បានទទួលប្រើប្រាស់ថ្នាំ ពន្យារជីវិត បានកើនឡើង​បន្ថែម ជាង ១លាន២សែននាក់ បើបៀបធៀប​នឹង​ឆ្នាំ ២០១៧។  យ៉ាងណា​ក៏ដោយ សម្រាប់​អ្នកជំនាញ របស់​អង្គការសហប្រជាជាតិ ចំនួននេះ​នៅ​មិនទាន់​គ្រប់គ្រាន់ ដើម្បី អាច​ឲ្យ​គេ​អាច​សម្រេចបាន​តាម​កម្មវត្ថុ ឆ្នាំ ២០២០ របស់​អង្គការ​សហប្រជាជាតិ។ គោលដៅ​របស់​អង្គការ​សហប្រជាជាតិ គឺ​ចង់​ឲ្យ​ចំនួន អ្នក​ជម្ងឺអេដស៍ដែល​អាច​ទទួល​បាន​ថ្នាំពន្យារជីវិត កើនឡើង ដល់ ៣០លាន​នាក់ នៅ​ឆ្នាំ ២០២០។

ចំនួន អ្នកឆ្លងមេរោគអេដស៍​​​បាន​កើនឡើង​នៅអាស៊ី និង​អឺរ៉ុប​ខាងកើត

តួលេខ​របស់​ ONUSIDA បាន​បង្ហាញថា ចំនួន​អ្នកឆ្លងថ្មី ដោយ​មេរោគ​អេដស៍ ហាក់​នៅ​ទ្រឹង ក្នុង​រង្វង់ ១លាន ៧សែននាក់ ក្នុង​ពិភពលោក នៅ​ឆ្នាំ ២០១៨ នោះទោះបី​ជាគេ​ខិតខំប្រឹងប្រែង ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​មេរោគអេដស៍​ក្តី។ តាមរបាយការណ៍​របស់​ ONUSIDA ប្រទេស​៥០បាន​ស្គាល់​អត្រា​កំណើន​ខ្លាំង​ជាងគេ។

ករណី​ឆ្លង​ថ្មី កើនឡើង​ខ្លាំង​នៅ​អាស៊ី និង​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត។ ជាក់ស្តែង ៣០ភាគរយ​នៃ​ករណី​ឆ្លងថ្មី មាននៅក្នុង​តំបន់​ទាំងពីរ​នេះ។ តាម​អ្នកតំណាង​អង្គការសហប្រជាជាតិ មាន​ហេតុផល​ច្រើន​យ៉ាង​ដែល​ធ្វើ​សន្ទុះ​អ្នកឆ្លង​មេរោគអេដស៍​ថ្មី កើនឡើង​នៅក្នុង​តំបន់​ពីរនេះ។ ទី ១ នៅ​ក្នុង​តំបន់ទាំងនោះ មេរោគ​អេដស៍​បាន​ផ្ទុះឡើង​នៅអំឡុង​ឆ្នាំ ១៩៩០ គឺ​ចំពេល ដែ​តំបន់​អាស៊ី និង​អឺរ៉ុប​ខាងកើត កំពុង​ជួបបញ្ហា​អ្នកប្រើប្រាស់​ថ្នាំញៀន តាមរយៈ ការចាក់បញ្ចូល​តាម​សេរ៉ាំង។ ទី២ មេរោគអេដស៍​បាន​ចាប់​រាតត្បាត ខ្លាំង នៅក្នុង​ពេល​ដែល​រចនាសម្ព័ន្ធ​សុខភាព​របស់​ប្រទេស​ទាំងនោះ​នៅទន់ខ្សោយ​នៅឡើយ។ គ្រូពេទ្យ​នៅមិនទាន់ បាន​ប្រុងប្រៀបខ្លួន ដើម្បី ទទួល​ព្យាបាល​អ្នកជម្ងឺ នៅពេល​មនុស្ស​ជាច្រើន នៅតែ​មាន​គំនិត គិត​នៅឡើយ​ថា មេរោគអេដស៍ កើតមាន​តែ​នៅ​ប្រទេស​លោកខាងលិច និង​តែ​នៅ​អាហ្វ្រិក​តែប៉ុណ្ណោះ។

នៅ​តំបន់​អាស៊ី ការរើសអើង ភាពក្រីក្រ និង​ថវិកា​ដ៏តិច​តួចស្តួចស្តើង​របស់​រដ្ឋាភិបាល  ទៅលើ​វិស័យ​សុខាភិបាល មិន​បាន​ជួយឲ្យ​គេ​អាច​ទប់ទល់ គ្រប់គ្រង​ស្ថានភាព​ឆ្លងមេរោគ​អេដស៍​នោះទេ។

ពិភពលោក​ពិបាក​នឹង​សម្រេច​តាម​គោលដៅ​របស់​អង្គការ​សហប្រជាជាតិ​ដែល​មិន​ចង់​ឲ្យ​មាន​ករណី​ឆ្លងថ្មី នៅ ឆ្នាំ ២០៣០

អង្គការ​សហប្រជាជាតិ​បាន​កំណត់គោលដៅ​ច្រើនណាស់ នៅក្នុង​ការប្រយុទ្ធប្រឆាំង​បំបាត់មេរោគអេដស៍ ដែល​រហូតមកពេលនេះ បាន​សម្លាប់មនុស្ស ប្រមាណ ៣២លាននាក់ ចាប់តាំង​ពីជម្ងឺអេដស៍ ចាប់​រាតត្បាត ពិភពលោក នៅ​ឆ្នាំ ១៩៨៣។

នៅក្នុង​សន្និសីទ​ពិភពលោក​កន្លងទៅ​ អង្គការ​សហប្រជាជាតិ​បាន​កំណត់​គោលដៅ ដ៏មហិច្ឆតាមួយ​សម្រាប់​ឆ្នាំ ២០២០ ពោល គឺបង្កើនការធ្វើតេស្ត​រក​អ្នកឆ្លងមេរោគអេដស៍ ឲ្យ​បាន​៩០ភាគរយ ផ្តល់ថ្នាំ​ឲ្យ​អ្នកកើតជម្ងឺអេដស៍ ឲ្យ​បាន​៩០ភាគរយ និង​ធ្វើ​យ៉ាងណា​ឲ្យ​ ​ថ្នាំពន្យាជីវិត អាច​មាន​ប្រសិទ្ធិភាពដល់​៩០ភាគរយ។

អង្គការ​សហប្រជាជាតិ បាន​កំណត់គោលដៅ​យូរអង្វែងមួយទៀត គឺ​មិន​ចង់ឲ្យមាន​មានករណី​ឆ្លងថ្មី ទាល់តែសោះ យ៉ាងយូរ​នៅឆ្នាំ ២០៣០ ដូច​បាននិយាយ។ ប៉ុន្តែ ​តួលេខ​ករណី​ឆ្លងថ្មី ដែល​នៅតែ​ថេរយ៉ាងដូច្នេះ គឺជា​សញ្ញា​មិន​ល្អ​ទាល់តែសោះ។ នៅពេល​ប្រទេស​ក្រីក្រ ជួបការលំបាក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺអេដស៍ នៅក្នុង​ប្រទេស​អ្នកមាន វិញ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹង​ជម្ងឺអេដស៍ ក៏​មិនសូវ​ជា​ផ្តល់​ផ្លែផ្កាប៉ុន្មានដែរ។ នៅប្រទេស​បារាំង ការស្ទង់ស្ថិតិបង្ហាញ​ថា យុវជន​ជំនាន់​ក្រោយ​មិន​សូវ​យល់ដឹង​ច្រើន​ពី​ជម្ងឺអេដស៍។ យុវជន​បារាំង គិតថា មេរោគអេដស៍ ជា​មេរោគរាតត្បាត នៅ​ជំនាន់មុន គឺ​មនុស្ស​ចាស់ជំនាន់មុន ដែល​ជួបបញ្ហា​ផ្ទាល់​ប៉ុន្តែ មិនមែន​ពួកគេទេ នោះក៏ ដោយសារថា ​យុទ្ធនាការ​ផ្សព្វផ្សាយ សព្វថ្ងៃ​នេះ ផ្តោតច្រើន​ទៅលើ​ការប្រើប្រាស់ថ្នាំ ពន្យារ​ជីវិត។ ការយល់ដឹង​នៅទាប ដោយសារ​តែ​យុទ្ធនាការ​ផ្សព្វផ្សាយ មិន​ច្បាស់លាស់។ នេះ គេ​នៅមិនទាន់​និយាយ​ពី​បញ្ហា​ខ្វះថវិកាផង។ នៅពេលមេរោគអេដស៍នៅតែ​គំរាមកំហែង​គ្រោះថ្នាក់ សម្លាប់​មនុស្ស កញ្ចប់​ថវិកា​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មេរោគអេដស៍​បាន​ថយចុះ ជារៀងរាល់ឆ្នាំ មកនៅ​ត្រឹម ១៩ពាន់លាន​ដុល្លារ នៅ​ឆ្នាំ ២០១៨ ថយចុះ ១ពាន់លាន​ដុល្លារ បើធៀបនឹង​ឆ្នាំ ២០១៧ និង​ថយចុះ ៧ពាន់លាន​ដុល្លារ បើធៀប​នឹង​ថវិកា​ដែលគេ​ត្រូវការ សម្រាប់​ឆ្នាំ ២០២០៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចិន

    កាសែត៖ ចំនួន​អ្នកឆ្លងមេរោគអេដស៍​កើនឡើង ១៤%​នៅ​ប្រទេស​ចិន

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ONUSIDA៖​អ្នកមាន​មេរោគអេដស៍ ៦០% ទទួល​បាន​ថ្នាំពន្យារជីវិត តែ​កង្វះ​ថវិកា​បន្ត​ចោទ​ជា​បញ្ហា

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ នឹងមាន​​រូបរាង​នៅពេល​ឆាប់ៗខាងមុខ?

    ស្វែងយល់បន្ថែម

  • សន្និសីទ​អន្តរជាតិ​ស្តី​ពី​ជំងឺ​អេដស៍ បារម្ភ​ពីការ​ងើប​ឡើង​វិញ​នៃ​ការឆ្លង​មេរោគ​ហ៊ីវ

    ស្វែងយល់បន្ថែម

  • បារាំង

    របាយការណ៍៖ អេដស៍​សម្លាប់​មនុស្ស ១​លាន​នាក់ នៅ​ឆ្នាំ ២០១៦

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ