ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ការវិនិយោគ​របស់​ចិន នៅ​អាហ្រ្វិក​ធ្លាក់ចុះ ៤០ភាគរយ

media  
Carte de l'Afrique présentée aux hommes d'affaires chinois lors d'un séminaire … ផែនទី​ទ្វីប​អាហ្វ្រិក​ត្រូវ​បង្ហាញ​ទៅ​ក្រុមអ្នក​ជំនួញ​ចិន នៅ​ក្រុង​សៀងហៃ កាលពី​ឆ្នាំ ២០០៧ (Photo : Reuters)

ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន​បាន​ហុចផល​អវិជ្ជមាន​ជា​បណ្តើរៗ។ យោង​តាម​មន្រ្តី​រដ្ឋាភិបាល​ចិន ការវិនិយោគ​របស់​ចិន នៅ​អាហ្វ្រិក បាន​ធ្លាក់​ចុះ ដល់​ទៅ ៤០​ភាគរយ ក្នុង​រយៈពេល​តែ​មួយខែ​ដើម​ឆ្នាំ ២០១៥។ ចិន​ដែល​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី ១​របស់​អាហ្វ្រិក តាំង​ពី​ឆ្នាំ ២០០៩ ជា​អតិថិជន​នាំមុខ​របស់​គេ​អាហ្វ្រិក ដែល​សំបូរ​ដោយ​ធនធាន​ធម្មជាតិ រ៉ែ​ក្រោមដី។

 

​ការណ៍​ដែល​សេដ្ឋកិច្ច​របស់​ចិន​ធ្លាក់​ថយចុះ បាន​ធ្វើ​ឲ្យ​តម្រូវការ​របស់​ចិន ទៅលើ​វត្ថុធាតុដើម​ថយចុះ​តាម​ដែរ។ តាមអ្នកនាំពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន ការវិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក​ដែល​ជា​ប្រភព​ផ្តល់​ធនធាន​ធម្មជាតិ​សម្រាប់​ឧស្សាហកម្ម​ចិន បាន​ថយចុះ​ដល់​ទៅ ៤០ភាគរយ នៅ​ដើម​ឆ្នាំនេះ។

 
យោងតាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល​ចិន កំណើន​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ មក​នៅ​ត្រឹម ៦,៩​ភាគរយ នៅ​ត្រីមាស​ទី​៣ នៅ​ឆ្នាំ ២០១៥។ នេះ ជាតួលេខ​អាក្រក់​បំផុត ដែល​ចិន​មិនធ្លាប់​មាន ចាប់តាំង​ពី​ឆ្នាំ ២០០៩។ ជាលទ្ធផល ការវនិយោគ​ដោយ​ផ្ទាល់​របស់​ចិន នៅអាហ្វ្រិក​បាន​ថយចុះ ៤០ភាគរយ ឬ​ប្រមាណ ១ ២០០​លាន​ដុល្លារ ក្នុង​រយៈពេល​តែ​៦​ខែ​ដើម​ឆ្នាំ ២០១៥។ ការ ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​បាន​អូស​ទាញ​ទម្លាក់​តម្លៃ​វត្ថុធាតុ​ដើម នៅក្នុង​ទីផ្សារ​ពិភពលោក។ ប៉ុន្តែ ​លោក​Shen Danyang អ្នកនាំពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​អះអាង​ផ្ទុយ​ទៅវិញ​ថា ការវិនិយោគ​របស់​ចិន​ធ្លាក់ចុះ នៅ​អាហ្វ្រិក ក៏ដោយសារ​តែ​បរិយាកាស​អាប់អួរ​នៃ​សេដ្ឋកិច្ច​សកល ហើយ​និង​ការឡើង​ថ្លៃ​វត្ថុធាតុ​ដើម នៅ​ទីផ្សារ​ពិភពលោក​ដែរ។

តាំង​ពី​ឆ្នាំ ២០០៩ ដោយមក​តែ​ពី​ត្រូវការ​ធនធាន​រ៉ែ​ក្រោមដី ដែល​សំបូរច្រើន​នៅ​អាហ្វ្រិក ចិន​បាន​បង្កើន​ការវិនិយោគ រហូត​ដល់​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទី ១​របស់​អាហ្វ្រិក។ ចិន​បាន​ផ្តល់​ប្រាក់​កម្ចី និង​បាន​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ ជាច្រើន នៅ​ទ្វីបអាហ្រ្វិក។ ប៉ុន្តែ តាម​ក្រុម​ដែលប្រឆាំង​នឹង​វត្តមាន​របស់​ចិន នៅអាហ្វ្រិក ចិន​ចូលរួម សាងសង់​បណ្តាញ​គមនាគមន៍​នៅ​ទឹកដី​អាហ្វ្រិក​ក៏​ដើម្បី អាច​ចូល​ទៅយក​ប្រើប្រាស់​ធនធាន​រ៉ែ និង​ទទួល​បាន​គម្រោង​វិនិយោគ​ធំ របស់​អាហ្វ្រិក​ដែរ។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ក្រៅ​តែ​ពី​នាំចូល​រ៉ែ វត្ថុធាតុ​ដើម​ពី​អាហ្វ្រិក ចិន​បាន​នាំចូល​ផងដែរ​ផលិតផល​ពី​អាហ្វ្រិក។ ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ចិន​បាន​ធ្វើ​ឲ្យ​ការនាំចូល​ផលិតផល​អាហ្វ្រិក​ធ្លាក់ចុះ ៤៣ភាគរយ ពី​ខែ​មករា ដល់​ខែ​មិថុនា កន្លង​ទៅ។ ទាំង​អស់​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ចិន​បាន​ធ្វើ​ឲ្យ​ចិន លែង​សូវ​ត្រូវការ​វត្ថុធាតុ​មក​ពី អាហ្រ្វិក​ដូចមុន៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ