អានតួអត្ថបទ
កូរ៉េខាង​ជើង-ស.រ.អា.

ព្យុងយ៉ាង​ចង្អុល​មុខ​វ៉ាស៊ីនតោន​ថា​ជា​អ្នក​ផ្តាច់​អ៊ីនធ័រនែត​កូរ៉េខាង​ជើង

នៅ​ថ្ងៃ​សៅរ៍​នេះ កូរ៉េខាង​ជើង​បាន​ចោទ​ប្រកាន់​ដោយ​ចំៗ សហរដ្ឋ​អាមេរិក ថា​ជាដើម​ហេតុ​ បង្ក​ឱ្យ​មាន​ការ​គាំង​អ៊ីនធ័រនែត រយៈ​ពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ កាលពី​ដើម​សប្តាហ៍​។ មិន​តែ​ប៉ុណ្ណោះ ដូច​ជា​ទម្លាប់ របប​ព្យុងយ៉ាង​បាន​ប្រើ​ពាក្យ​សម្តី​អសុរស ចាត់​ទុក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​អូបាម៉ា ថាជា “ស្វា” ដែល​បាន​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​សូនី ឱ្យ​ចាក់​បញ្ចាំង​ភាព​យន្តរឿង “The Interview” ។

ខ្សែភាពយន្តរឿង The Interview របស់​ក្រុមហ៊ុន​សូនី
ខ្សែភាពយន្តរឿង The Interview របស់​ក្រុមហ៊ុន​សូនី ©REUTERS/Kevork Djansezian
ផ្សាយពាណិជ្ជកម្ម

លោក បារ៉ាក់ អូបាម៉ា មិន​ចេះ​ប្រយ័ត្ន​មាត់ ប្រយ័ត្ន​ក និង​កាយវិការ ដូច​​ស្វា ក្នុង​ព្រៃ​ត្រូពិច​យ៉ាង​ដូច្នេះ ! នេះជា​​ភាសា​របស់​គណៈកម្មការ​ការពារជាតិ​​កូរ៉េខាង​ជើង ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​អាមេរិក ថា​​ញុះញង់​រោង​ភាពយន្ត​ឱ្យ​ព្រម​ចាក់​បញ្ចាំង​រឿង​ The Interview ចាប់​ពី​នៅ​ថ្ងៃ​បុណ្យ​គ្រិស្មាក់ ទី ២៤​ ធ្នូ ២០១៤។

 
ជា​មួយ​នឹង​ពាក្យ​អសុរស ​ របប​ព្យុងយ៉ាង​បាន​ព្រមាន​ថា​នយោបាយ​ស្អប់​ខ្ពើម​កូរ៉េ​ខាង​ជើងពី​របស់​អាមេរិក​ ​ នឹង​ផ្តល់​ផលវិបាក​​ដល់​ស្លាប់​ ដោយ​ចៀស​មិន​រួច។ សូម​បញ្ជាក់​ថា កាលពី​មួយ​ខែ​មុខ ក្រុមហ៊ុន​ភាព​យន្ត​សូនី​អាមេរិក​បាន​រង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​បើ​តាម​ភ្នាក់ងារ​សម្ងាត់​អាមេរិក គឺ​ជា​ស្នាដៃ​របស់​កូរ៉េខាង​ជើង។ ការ​វាយប្រហារ​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដក​ខ្លួន​ឈប់​បញ្ចាំង​តាម​រោង និង​ទើប​តែ​ប្តូរ​ចិត្ត​ចាក់​បញ្ចាំង​តាម​សាល​ខ្លះ និង​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ក្រោយ​មាន​ប្រតិកម្ម​ខ្លាំងៗ​ ទាំង​ពីរ​ខាង​ពិភព​​ភាព​យន្ត​និង​ពិភព​នយោបាយ​ ជាក់​ស្តែង​គឺ​ប្រតិកម្ម​របស់​លោក​អូបាម៉ា។

អ្នក​នាំ​ពាក្យ​គណៈកម្មការ​ការពារជាតិ​កូរ៉េខាង​ជើង មិន​ត្រឹម​តែ​​​បដិសេធ​ ម្តង​ទៀត​ថា​មិន​បាន​ដឹកនាំ​ធ្វើ​ចោរ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ប្រឆាំងនឹង​ក្រុមហ៊ុន​សូនី ដូច​ការ​ចោទ​ប្រកាន់​របស់​FBI​ឡើយ តែ​ថែម​ទាំង​បាន​​ចង្អុល​មុខ​​សហរដ្ឋ​អាមេរិក​ ថាបាន​បញ្ចេញ​សកម្មភាព​គួរ​ឱ្យ​អៀន​ខ្មាស ​ កាត់​ផ្តាច់​បណ្តាញ​អ៊ីនធ័រនែត​កូរ៉េខាង​ជើង ឱ្យ​ជាប់​គាំង​អស់​ពេល​​ជាង ៩​ម៉ោង កាលពី​ថ្ងៃ​ចន្ទ។ ​

ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត បាន​ក្លាយ​ជា​សង្គ្រាម​សម្រាប់​យុគ​សម័យ​ថ្មី ហើយ​មិន​ដឹង​ថា​ជា​ការ​ចៃដន្យ​យ៉ាង​ណា មួយ​ថ្ងៃក្រោយ​ចាក់​បញ្ចាំង​រឿង The interview ល្បែង​ហ្គេម​តាម​អ៊ីនធ័រនែត​ PlayStation (Sony) និង Xbox របស់​ក្រុម​ហ៊ុនMicrosoft បាន​គាំង ដោយ​​ហេតុ​តែ​ក្រុមហ៊ុន​ សូនី និង​Microssoft រង​ការ​វាយប្រហារ​​ តាម​អ៊ីនធ័រនែត។ ការ​វាយប្រហារ​ ដែ​ល​ទំនង​ជា​មាន​​ភាពយន្ត​ The Interview ផង ប៉ុន្តែ​ពុំ​ទាន់​មាន​ប្រភព​ព័ត៌មាន​ផ្លូវការ​ណា​បញ្ជាក់​អំពី​ចំណង​នេះ​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ