អានតួអត្ថបទ
វៀតណាម-អាមេរិក-កូរ៉េខាងជើង

លោក Mike Pompeo ចង់ឃើញ​កូរ៉េខាងជើង​ យក​គំរូ​តាម​វៀតណាម

លោកMike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ បានទៅដល់​ទីក្រុង​ហាណូយ រដ្ឋធានី​វៀតណាម​ កាលពីថ្ងៃអាទិត្យ​ទី​៨ កក្កដា។ ក្រៅពីបានជួបជាមួយបណ្តារក្រុមហ៊ុន វៀតមណា និងអាមេរិក លោករដ្ឋមន្ត្រីក៏បាន​ចូលជួប លោកង្វៀន ភូទ្រុង អគ្គលេខាធិការបក្សកុម្មនុយនីស្តិវៀតណាមផងដែរ។ ស្ថិតក្នុងឱកាសនោះ លោក រដ្ឋមន្ត្រីការបរទេសអាេមរិក បានថ្លែងថា លោកចង់ឃើញ មេដឹកនាំកូរ៉េខាងជើង យកគំរូ តាមមេដឹកនាំវៀតណាម ដែលបានឆក់ឱកាស បញ្ចប់គំនំចាស់ ប្រែក្លាយពីសត្រូវ ត្រលប់មកចាប់ដៃជាមួយអាមេរិក។

លោក​Mike Pompeo និងលោក ង្វៀន ភូទ្រុង អគ្គលេខាធិការបក្ស​កុម្មុយនីស្តិវៀតណាម។ ហាណូយ ថ្ងៃទី​៨ កក្កដា ២០១៨
លោក​Mike Pompeo និងលោក ង្វៀន ភូទ្រុង អគ្គលេខាធិការបក្ស​កុម្មុយនីស្តិវៀតណាម។ ហាណូយ ថ្ងៃទី​៨ កក្កដា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

មានវត្តមាននៅហូណូយ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាេមរិក បានថ្លែងថា លោកចង់ឃើញកូរ៉េខាងជើង ដើរតាមគន្លងរបស់វៀតណាម ដែលធ្លាប់ជាសត្រូវរបស់អាមេរិក តែបានសម្រេចចិត្តលះបង់គំនំចោល ដើម្បីភាពរីកចំរើន។ លោកប្រមុខការទូតអាេមរិករូបនេះ បានរំលឹកថា លោកដូណាល់ ត្រាំ ក៏ធ្លាប់បាននិយាយរួចហើយ ថាលោកចង់ឃើញកូរ៉េខាងជើង យកគំរូតាមវៀតណាម ដោយខិតខំធ្វើយ៉ាងណា ឲ្យមានទំនាក់ទំនងល្អប្រសើរជាមួយអាេមរិកវិញ ដើម្បីបានទទួលផលរីកចំរើន នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោក Mike Pompeo បានបន្ថែមថា អាចសម្រេចដូចនេះបាន ល្គិកណា ទាល់តែមេដឹកនាំរបស់កូរ៉េខាងជើង គឺលោកគីម ជុនអ៊ុន ផ្ទាល់ ត្រូ​វចេះឆក់ឱកាសល្អ ដែលអាមេរិក កំពុងតែហុចឲ្យនាពេលនេះ។ លោកបន្តថា អាមេរិក នៅតែចងចិត្តសង្ឃឹម ថាថ្ងៃណាមួយ ទំនាក់ទំនងរវាង កូរ៉េខាងជើងនិងអាេមរិក អាចនឹងក្លាយជាល្អប្រសើរ ដូចទំនាក់ទំនង​​ រវាងវៀតណាម និងអាមេរិកដែរ។

សូមបញ្ជាក់ថា មុននឹងទៅដល់វៀតណាម លោក Mike Pompeo បានចំណាយ​ពេល​២ថ្ងៃ នៅឯទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង ដើម្បីជួបចរចា ជាមួយភាគីកូរ៉េខាងជើង ស្តីពី​ដំណើរការរំសាយកម្មវិធី​នុយក្លេអ៊ែរ។ ក្រោយជំនួបនេះ លោកប្រមុខការទូតអាមេរិក បានឆៀងចូលទៅក្រុងតូក្យូ ដើម្បីប្រាប់ទៅភាគីជប៉ុននិងកូរ៉េខាងត្បូង ថាដំណើរការចរចាមួយកូរ៉េខាងជើង បានឈានទៅមុខប្រកបដោយផ្ហែផ្កា យ៉ាងប្រសើរ។

តែផ្ទុយទៅវិញ ក្រោយលោក Mike Pompeo ចាកចេញពីព្យុងយ៉ាងបានបន្តិច របបកូរ៉េខាងជើង បានប្រកាសឲ្យដឹងថា គេមិនពេញចិត្តគោលជំហរ និងអាកប្បកិរិយា របស់ភាគីអាមេរិក ក្នុងពេលចរចាទេ។ កូរ៉េខាងជើង​ បានចាត់ទុក របៀបចរចា របស់ភាគី​អាមមេរិក ថាមានលក្ខណៈ ដូចពួកអ្នកលេង បងធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ