អានតួអត្ថបទ
ហ្វីលីពីន

មនុស្ស​​៦លាន​នាក់​ចូលរួម​សូត្រធម៌​ជាមួយ​សម្តេចប៉ាប នៅ​ប្រទេស​ហ្វីលីពីន

នៅ​ហ្វីលីពីន គ្រឹស្ត​បរិស័ទ​ប្រមាណ​៦​លាន​នាក់ បាន​ចូលរួម​ នៅថ្ងៃ​អាទិត្យ​នេះ ក្នុង​ពិធី​សូត្រធម៌ ក្រៅវិហារ របស់​សម្តេចប៉ាប François។ តួលេខ​ផ្តល់​ដោយ​ប៉ូលិស បាន​ប្តូរ​ពី​៣​លាន​នាក់ នៅ​ពេល​ចាប់ផ្តើម​សូត្រធម៌​ដំបូង។ ក្រៅតែ​ពីអំពាវនាវ​ឲ្យ​គេ​អាណិត​យក​អាសារ​ក្មេងៗ​តាមផ្លូវ ប្រមុខដឹកនាំ​របស់​បុរី​វ៉ាទីកង់​បាន​សុំ​ផងដែរ ឲ្យ​អ្នកកាន់​គ្រឹស្តសាសនា​ហ្វីលីពីន ចូលរួម​ឲ្យ​កាន់តែច្រើន នៅក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​សាសនា​របស់​ព្រះយេស៊ូ នៅ​អាស៊ី។ 

សម្តេច​ប៉ាប​នៅទីក្រុង​ម៉ានីល​ត្រូវ​ទទួល​ស្វាគម​ដោយ​គ្រឹស្តសាសនិក​ប្រមាណ​៣​លាននាក់ កាលពីថ្ងៃ​អាទិត្យ​ទី ១៨​មករា
សម្តេច​ប៉ាប​នៅទីក្រុង​ម៉ានីល​ត្រូវ​ទទួល​ស្វាគម​ដោយ​គ្រឹស្តសាសនិក​ប្រមាណ​៣​លាននាក់ កាលពីថ្ងៃ​អាទិត្យ​ទី ១៨​មករា REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

កាលពី​២០​ឆ្នាំ ប្រជាជន​ហ្វីលីពីន​ជាង​៥​លាន​នាក់​បាន​ចូលរួម​ក្នុង​ពិធីសូត្រធម៌​របស់​សម្តេចប៉ាប Jean Paul ទីពីរ។ ប៉ុន្តែ កាលពីថ្ងៃ​អាទិត្យ ពិធីសូត្រ​ធម៌​របស់​សម្តេច​ប៉ាប François បាន​ទាក់ទាញ​មនុស្ស​ដល់​៦លាននាក់។ នេះ​បើតាម​តួលេខ​ផ្តល់​ចុងក្រោយ​ដោយ​ប៉ូលិស​ហ្វីលីពីន។

 

ហ្វីលីពីន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​កាន់​គ្រឹស្តសាសនា​ច្រើន​ជាងគេ​នៅ​អាស៊ី។ នៅក្នុង​ចំណោម​ប្រជាជន​ហ្វីលីពីន​សរុប​ប្រមាណ ១០០​លាននាក់ មាន​ជាង ៨០​លាន​នាក់​ទៅហើយ ដែល​កាន់​សាសនា​របស់​ព្រះយេស៊ូ។ នៅក្នុង​ពិធី​សូត្រធម៌ ដែល​ចូលរួម​ដោយ​គ្រឹស្តសាសនិក​ប្រមាណ​៣លាននាក់ នៅ​ទីក្រុង​ម៉ានីល សម្តេចប៉ាប​François បាន​ថ្លែង​ថា ហ្វីលីពីន​មាន​គ្រឹស្តសាសនិក​សំខាន់​ជាងគេ​នៅ​អាស៊ី។ នេះ​ជា​អំណោយ ប្រសិទ្ធិពរ​មួយ​របស់ព្រះ ប៉ុន្តែ វា​ជា​ឧបនិស្ស័យ​មួយ​របស់​ប្រជាជន​ហ្វីលីពីន​ដែរ។

 
ដូច្នេះ គ្រឹស្តសាសនិក​ហ្វីលីពីន​ត្រូវ​អំពាវនាវ​ឲ្យ​ចូលរួមធ្វើ​ជា​អ្នក​​ផ្សព្វផ្សាយ​សាសនា​ នៅ​អាស៊ី ជាទី​អ្នកជឿ​សាសនា​គ្រឹស្ត មាន​ប្រមាណ​តែ​៣,២​ភាគរយ ប៉ុណ្ណោះ នៃ​ប្រជាជន​សរុប។ យោងតាម​មន្រ្តីសង្ឃ​កាតូលិក ជាន់ខ្ពស់​ប្រចាំទីក្រុង​ម៉ានីល សម្តេច​ប៉ាប​បាន​ឈ្វេងយល់​ឃើញថា អាស៊ី​ជា​អនាគត​របស់​គ្រឹស្តសាសនា។ សម្តេចប៉ាប​François ចង់​គេ​អភិវឌ្ឍ​គ្រឹស្តសាសនា​ឲ្យ​បាន​ច្រើន នៅក្នុង​ប្រទេស​ចិន។

នៅ​ថ្ងៃ​អាទិត្យ នៅ​ក្រោយ​ពិធី​សូត្រធម៌ ដែល​មាន​គ្រឹស្តសាសនិក​ចូលរួម​យ៉ាង​កកកុញ សម្តេច​ប៉ាប​បាន​លើក​និយាយ​ផង​ដែរ ពី​អំពើ​ពុករលួយ ការគំរាមកំហែង​បរិស្ថាន។ តាម​សម្តេចសង្ឃ​François មនុស្ស​បាន​ផ្លាស់ប្តូរ​មុខមាត់​ធម្មជាតិ។ មនុស្ស​បំផ្លាញ​ការរួបរួម និង​សម្ផស្សគ្រួសារ ដោយ​បាន​បង្កើត​រចនាសម្ព័ន្ធ​សង្គម​មួយ ដើម្បី​រក្សា​ភាពក្រីក្រ ភាពល្ងង់ខ្លៅ និង​អំពើពុករលួយ។

ពិធីសូត្រធម៌​នៅថ្ងៃ​អាទិត្យ​នៅ​ទីក្រុង​ម៉ានីល បិទបញ្ចប់​ទស្សនកិច្ច​រយៈពេល​៦ថ្ងៃ​​របស់​សម្តេច​ប៉ាប នៅ​អាស៊ី។ យោង​តាម​បុរី​វ៉ាទីកង់ សម្តេច​ប៉ាប​ចង់ផ្តល់​ជំនួយ​គាំទ្រ​ជាពិសេស ដល់​ប្រជាជន​ហ្វីលីពីន ដែល​រងគ្រោះ វេទនា ដោយ​សារ ខ្យល់ព្យុះ​សង្ឃរា ហៃយ៉ាន់ កាលពី​ឆ្នាំ ២០១៣។ នៅទីក្រុង​Tacloban ប៉ាប François ថ្លែង​ទៅកាន់​គ្រឹស្តសាសនិក​ថា “ប្រជាជន​ហ្វីលីពីន​ជា​ច្រើន​បាន​បាត់បង់​អ្វីៗ​ទាំងអស់។ ព្រះអង្គ​មិន​ដឹងមាន​ពាក្យ​អ្វី​មក​និយាយ ប៉ុន្តែ មានតែ​ព្រះទេ ដែល​ដឹង។ ហើយ​ព្រះកំពុង​ពិនិត្យ​មើល​ទុក្ខវេទនា​ដែល​គ្រឹស្តសាសនិក​ហ្វីលីពីន​កំពុង​ជួបប្រទះ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ